ភ្នំពេញ ប៉ុស្ដិ៍ | ​តុលាការ​សម្រេច​ឲ្យ​លោក​ហេង​ឈាង និង អ្នក​ស្រី​ទេព​កុលាប រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​លោក​លោក​ឧកញ៉ា​កុក​អាន​

តុលាការ​សម្រេច​ឲ្យ​លោក​ហេង​ឈាង និង អ្នក​ស្រី​ទេព​កុលាប រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​លោក​លោក​ឧកញ៉ា​កុក​អាន​

ព័ត៌មានទាន់ហេតុការណ៍

កាលបរិច្ឆេទផ្សាយ:
១៩ កញ្ញា ២០១៤ | ១៥:៤១

អ្នកយកព័ត៌មាន:
ប៊ុត រស្មីគង្គា

ប្រធានបទផ្សេងៗ

លោក​ព្រឹទ្ធ​សមា​ជិក​ឧកញ៉ា កុក អាន ប្រធាន​ក្រុម​អាន​កូប្រាដ័រ ពេល​ផ្តល់​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​កន្លង​មក។

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​នេះ​បាន​បើក​សវនាការ​ប្រកាស​សាល​ក្រម​កំបាំង​មុខ​លើ​សំណុំ​រឿង​រដ្ឋប្បវេណី​លេខៈ ៤៥ ចុះថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ​២០១២ របស់​លោក​ព្រឹទ្ធ​សមា​ជិក​ឧកញ៉ា កុក អាន ប្រធាន​ក្រុម​អាន​កូប្រាដ័រ និង​ជា​ថៅកែ​កាស៊ីណូ​ជា​ច្រើន​កន្លែង​នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ប្តឹង​លោក​ហេង ឈាង អតីត​អគ្គនាយករង នៃ​ក្រុមហ៊ុន​អាន​កូប្រាដ័រ និង លោក​ស្រី​ទេព កុលាប បច្ចុប្បន្ន​ជា​សាកល​វិទ្យាធិកា​នៃ​សាកល​វិទ្យាល័យ​​ភ្នំពេញ​អន្តរជាតិ (PPIU) ពី​បទ​ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ» និង​ទាមទារ​ជម្ងឺ​ចិត្ត​​ ១លាន​​ដុល្លារ​អាមេរិក ​ជាប់​ពាក់​ព័ន្ធ​​នឹង សម្តី​របស់​លោក​ហេង ឈាង ដែល​បាន​និយាយ​បំភ្លឺ​ប្រាប់​សាធារណជន ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​គាត់​ហើយ ត្រូវ​បាន​ដក​ស្រង់ និង​ចុះ​ផ្សាយ​ដោយ​កាសែត​ធំៗ ចំនួន៣ រួម​មាន​កាសែត កោះសន្តិភាព កាសែត​កម្ពុជា​ថ្មី និង កាសែត The Cambodia Daily កាល​ពី​ថ្ងៃ​ទី ៧ ខែ​ កក្កដា ឆ្នាំ ២០១២​នោះ។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com