កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូនអតិថិជន ដែល​មាន​សំណាង​ក្លាយ​ជា​ម្ចាស់​រង្វាន់ ម៉ូតូ Honda Dream ២០២៤ ចំនួន ១រង្វាន់, ខ្សែ​ក​មាស​ទម្ងន់ ២​ជី ចំនួន​១រង្វាន់, ម៉ាស៊ីន​បោកគក់​សម្លៀក​បំពាក់ ចំនួន​ ២រង្វាន់, ទូរទស្សន៍ ៤៣អ៊ីង ចំនួន​២រង្វាន់, កង្ហារ​ត្រជាក់​បញ្ឈរ ចំនួន ២រង្វាន់, និងឆ្នាំង​ដាំបាយ​អគ្គិសនី ចំនួន ២រង្វាន់ អំឡុង​ពេល​ចាប់​រង្វាន់​លើក​ទី២ សម្រាប់​ចំពោះ​អតិថិជន​ដែល​បាន​ទិញ​ផលិតផល "SMILE រីករាយ​សន្សំ” របស់​ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ នៅ​គ្រប់​សាខា​ធនាគារ ហត្ថា ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​១៥ ខែសីហា រហូត​ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២៣។

កម្មវិធី​ប្រគល់​រង្វាន់​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ បន្ទាប់ពី​ការ​ចាប់​រង្វាន់​ដ៏​អស្ចារ្យ ដោយ​ប្រើ​ប្រព័ន្ធ​ជ្រើសរើស​ស្វ័យ​ប្រវត្តិ ប្រកប​ដោយ​តម្លាភាព សុក្រឹតភាព និង​បាន​ធ្វើការ​ផ្សាយផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ «Sovannaphum Life» កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ កន្លងទៅ។

អតិថិជន ឈ្មោះ ហិល ឡៃហ៊ាង ជា​អ្នក​ឈ្នះ​រង្វាន់ ម៉ូតូ Honda Dream ២០២៤ ដែល​មាន​ទី​លំនៅ​បច្ចុប្បន្ន​ក្នុង​ខេត្តពោធិ៍សាត់ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា៖ «ខ្ញុំ​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​ស្ទើរតែ​មិន​ជឿ ក្នុង​ឱកាស​ឈ្នះ​រង្វាន់​ដ៏​ធំ​ពី​សុវណ្ណាភូមិ ឡាយហ្វ៍ តាម​រយៈការ​ទិញ​ផលិតផល SMILE រីករាយ​សន្សំ»។ 

បន្ថែម​លើស​ពី​នេះ លោកស្រី​បាន​បន្ត​ទៀត​ថា៖ «ការ​ផ្តល់​រង្វាន់នេះ គឺ​ពិតជា​ការ​ផ្តល់​ជូន​ប្រកប​ដោយ​តម្លាភាព សុក្រឹតភាព និងមិន​លម្អៀង​ឡើយ​សម្រាប់​ខ្ញុំ និង​អ្នក​ឈ្នះ​រង្វាន់​ផ្សេងៗ​ទៀត»។

អតិថិជន ឈ្មោះ ម៉ាត់ ស្រីមុំ ជា​អ្នក​ឈ្នះ​រង្វាន់ ខ្សែ​កមាស ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ខេត្ត​កណ្តាល បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប និង​មិន​អាច​បំភ្លេច​បាន​ចំពោះ​ការ​ឈ្នះ​រង្វាន់​នេះ ហើយ​ការ​ផ្តល់​ជូន​រង្វាន់​នេះ គឺជា​ការ​ពិត​ប្រាកដមែន ឥត​ក្លែង​បន្លំ​ឡើយ»។ 

លោកស្រី​បាន​បន្ត​ទៀត​ថា៖ «ការ​ទិញនេះ មិនមែន​បាន​ត្រឹម​តែ​ឱកាស​ឈ្នះ​រង្វាន់​នោះ​ទេ គឺ​បាន​ទាំង​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​ថែម​ទៀត​ផង»។

អ្នកនាង Lim Chern Chern នាយក​គ្រប់គ្រង​ជាន់​ខ្ពស់​ផ្នែក​ប៊ែងកាសួរេន និង​ជា​តំណាង​ឱ្យ សុវណ្ណាភូមិ ឡាយហ្វ៍ បាន​មាន​ប្រសាសន៍​ថា៖ «ការ​ផ្តល់​ជូន​រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នេះ គឺ​ធ្វើឡើង​ដើម្បី​អរគុណ​ដល់​អតិថិជន ក៏​ដូចជា ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ផលិតផល​របស់​យើង»។ បន្ថែម​លើស​ពី​នេះ​ «សុវណ្ណាភូមិ ឡាយហ្វ៍​ តែងតែ​យល់​ច្បាស់​អំពី​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​បាន​ផ្តល់​ជូន​នូវ​សុវត្ថិភាព​ផ្លូវចិត្ត និង ការ​ការពារ​ហិរញ្ញ​វត្ថុ​ដល់​ក្រុម​គ្រួសារ​កម្ពុជា»។

អ្នកនាង​បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ជាថ្មីម្តង​ទៀត យើង​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ​អតិថិជន​របស់​សុវណ្ណាភូមិ ឡាយហ្វ៍ ដែល​បាន​ទិញ​ផលិតផល SMILE រីករាយ​សន្សំ តាម​រយៈសាខា​នៃ​ធនាគារ ហត្ថា ទូទាំង​ប្រទេស ដែល​មាន​សំណាង​ឈ្នះរង្វាន់ ក្នុង​កម្មវិធី​ចាប់​រង្វាន់​ដែល​បាន​រៀបចំ​ឡើង​ទាំង ២ លើក កន្លង​មក​នេះ ព្រម​ទាំង​សូម​ជូនពរ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ឱ្យ​មាន​សុខ​សុវត្ថិភាព សុខភាពល្អ និង ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ»។

អំពី​ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុ​ជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី៖

ក្រុមហ៊ុន​ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៨.៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​កេរ្តិ៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១។

សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹងមាំ និងទំនុក​ចិត្តព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់ ៤ ឆ្នាំ​ជាប់​គ្នា ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​រីកចម្រើន​លឿន​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់​ដោយ​ក្រុមហ៊ុន The Global Banking and Finance Review ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស​ និង​ពាន​រង្វាន់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​គេ​នៅ​កម្ពុជា​ឆ្នាំ ២០២១ ផ្តល់​ដោយ​ International Business Magazine ដែល​មាន​ទីស្នាក់ការ​នៅ​សហព័ន្ធ​អារ៉ាប់រួម៕