កាលពីថ្ងៃទី៣ មីនា កន្លងទៅនេះស្រាបៀរអង្គរដែលមានរោងចក្រធំ និងទំនើបបំផុតនៅកម្ពុជា បានធ្វើការផ្សព្វផ្សាយយុទ្ធនាការទីផ្សារថ្មីមួយដែលមានឈ្មោះថា ផ្តល់នូវអ្វីល្អៗ ឬ #PassOnTheGoodរួមជាមួយនឹងស្ប៉តពាណិជ្ជកម្មថ្មីនៅក្នុងពិធីជប់លៀងមួយធ្វើឡើងនៅ Eclipse Sky Bar។ យុទ្ធនាការទីផ្សារថ្មី #PassOnTheGood និងស្ប៉តពាណិជ្ជកម្មថ្មីនេះបង្ហាញអំពីបេសកកម្មមួយរបស់ស្រាបៀរអង្គរដើម្បីជំរុញនិងលើកទឹកចិត្តខ្មែរយើងទាំងមូលដើម្បីបន្តនូវសកម្មភាពល្អៗ ទាំងឡាយនៅក្នុងសង្គមឲ្យបានកាន់តែច្រើនថែមទៀតក៏ដូចជារឹតចំណងមិត្តភាពរវាងគ្នានឹងគ្នាផងដែរ។នៅក្នុងពិធីសម្ពោធ #PassOnTheGood នោះភ្ញៀវដែលបានចូលរួមទាំងអស់សុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍រៀងៗខ្លួនមកលើស្ពតពាណិជ្ជកម្មថ្មីនេះ ព្រោះថា ស្ប៉តនេះបានបង្ហាញពីភាពរួបរួមគ្នា និងការជួយយកអាសាគ្នារបស់ខ្មែរដែលជាអត្តសញ្ញាណរបស់ខ្មែរមួយដែលគ្រប់ៗគ្នាទទួលស្គាល់។ ភ្ញៀវទាំងអស់រីករាយនឹងមុខម្ហូប ព្រមទាំងភេសជ្ជៈ រួមជាមួយគ្នានឹងការប្រគំតន្ត្រី ដែលមានការចូលរួមដោយលោក ខេមរៈ សេរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា រួមជាមួយនឹង DJ Maily៕ រូបថត ឈឹម ស្រីនាង