កាលពីថ្ងៃទី២៣ខែឧសភាកន្លងទៅនេះផលិតផលម៉ាក Charles& Keith បានបើកដំណើរការនូវហាងដំបូងបង្អស់ក្នុងទីក្រុងភ្នំពេញ ស្ថិតនៅបណ្តោយមហាវិថីសីហនុ ដោយហាងនេះមានការរចនាឡើងយ៉ាងស្រស់ប្រណីតជាមួយនឹងការតុបតែងផ្នែកខាងមុខនៃហាងផ្តល់មកនូវពន្លឺភ្លឺនិងចែងចាំងដោយកញ្ចក់រលោងផ្តល់នូវបរិយាកាសដែលល្អប្រណីតនិងថ្លៃថ្នូរ។ ហាង Charles & Keith មានលក់នូវស្បែកជើង កាបូបព្រមទាំងគ្រឿងតុបតែងលម្អជាច្រើនមុខសម្រាប់ស្ត្រី។ ក្នុងកម្មវិធីសម្ពោធនេះដែរ គឺធ្វើឡើងនៅសណ្ឋាគារ Himawari នៅជិតមាត់ទន្លេតែម្តង ដោយមានការបង្ហាញម៉ូដនូវផលិតផលសម្រាប់រដូវកាលថ្មីនេះ ដោយតារាបង្ហាញម៉ូដអន្តរជាតិ ហើយក៏មានការចូលរួមពីភ្ញៀវកិត្តិយសជាន់ខ្ពស់ជាច្រើន និងតារាសម្ដែងផងដែរ៕ រូបថត ហុង មិនា និង ឈឹម ស្រីនាង