សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

ព័ត៌មានជាតិ

ការ​ជជែក​រវាង​មេ​បក្ស​ទាំង​ពីរ​នៅ​តែ​ជាប់​គាំង​ដោយ​អវត្តមាន កឹម សុខា

20140411_01

លោកនា​យក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ព្រម​ព្រៀង​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​អាណតិ្ត​រួច​ហើយ គឺ​នៅ​ថ្ងៃ ទី​២៨ កុម្ភៈ ឆ្នាំ​២០១៨ ហើយ​ក៏​បាន​គំរាម​ចេញ​ផ្សាយ​ខ្លឹមសារ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោក សម រង្ស៊ី ជាង ៤០ នាទី​ផង​ដែរ ប្រសិន​មាន​សេចក្តី​ថ្លែង​ផ្សេង​ចេញ​ផ្សាយ​ដោយ​គណបក្ស​ប្រឆាំង។

បី​គ្រួសារ​មាន​ជម្លោះដី​ថា​មិន​បាន​ជួល​ដី​សង្កាត់​នៅ​ទេ

20140411_07

ករណី​វិវាទ​របស់​ប្រជា​ពលរដ្ឋ ៣ គ្រួសារ​និង​ក្រុមហ៊ុន ឃុន សៀ ដែល​បាន​សិទ្ធិ​លើ​ដី​អតីត សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួលគោក ត្រូវ​បាន​ក្រុម​ពលរដ្ឋ​ប្រតិកម្ម​នឹង​ការ​បកស្រាយ​របស់​ភាគី​ក្រុមហ៊ុន​ថា ពួក​គាត់​រស់​នៅ​លើ​ដី​ជួល ហើយ​ព្យាយាម​រត់​ការ​ធ្វើ​ប្លង់​ស្រប​ច្បាប់។

ការ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​អាច​មាន​ឱកាស​តិចតួច

20140411_06

នៅ​ក្នុង​កិច្ច​ខិតខំ​ទាមទារ​ឲ្យ​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​ ចំនួន ១៦០ ដុល្លារ ក្រុម​សហជីព​ឯករាជ្យ​នឹង​បន្ត​ដឹក​នាំ​ការ​ធ្វើ​កូដកម្ម​ស្នាក់នៅ​ផ្ទះ មិន​ទៅ​ធ្វើ​ការ​នៅ​សប្តាហ៍​ក្រោយ។

អ្នក​នៅ​ជ្រោយចង្វារ​បារម្ភ​ពី​ការ​បូម​ខ្សាច់​បាក់​ច្រាំង​ទន្លេ

20140411_04

ប្រជា​ពលរដ្ឋ​នៅ​ភូមិ ដើម​គ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ ចំនួន ១៩៦ គ្រួសារ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​បាក់​ច្រាំង​ទន្លេ បន្ទាប់​ពី​មាន​ការ​បូម​ខ្សាច់​ចាក់​បំពេញ​បឹង​នៅ​តំបន់ ជ្រោយចង្វារ។

GMAC ជំទាស់​ការ​ជូន​ដំណឹង​របស់​សហជីព

20140411_05

សមាគម​កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) និយាយ​ក្នុង​លិខិត​ចំហ​មួយ​ថា សម្ព័ន្ធ​សហជីព​មិន​មាន​សិទ្ធិ​ស្នើ​សុំ​ការ​ឈប់​សម្រាក​ឲ្យ​បុគ្គលិក​របស់​ ពួក​គេ​ទេ។

អង្គការ​ជួយ​ជន​រងគ្រោះ​ដោយ​ទឹក​អាស៊ីត​កាត់​បន្ថយការ​ផ្ដល់​សេវា

20140411_10

ខណៈ​ពេល​មិន​ទាន់​មាន​របាយ​ការណ៍​អំពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នៅ​ ក្នុង​ឆ្នាំ​នេះ​ដែល​ជា​តួលេខ​ទាប​បំផុត​ក្នុង​រយៈ​ពេល ១០​ឆ្នាំ ចុង​ក្រោយ​នេះ​អង្គការ​តែ​មួយ​គត់ ដែល​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ជន​រងគ្រោះ​ដោយ​សារ​ទឹក​អាស៊ីត​កំពុង​តែ​ កាត់​បន្ថយ​សេវា​របស់​ខ្លួន​ចំនួន ៧៥ ភាគរយ។

ជន​ជាតិ​ជង​បិទ​ផ្លូវ​សា​ជា​ថ្មី​ប្រឆាំង​ក្រុមហ៊ុន​វារី​អគ្គិសនី

ភ្នំពេញៈ ជនជាតិ​ដើម​ភាគ​តិច​ជង រស់​នៅ​ក្នុង ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដែល​រង​ប៉ះពាល់​ជាមួយ​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី ស្ទឹង​អារ៉ែង ប្រមាណ​ជា ៤០​នាក់ បាន​បន្ត​បិទ​ផ្លូវ​សា​ជា​ថ្មី​ប្រឆាំង​មិន​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន ចិន ស៊ីណូ ហាយត្រូ (Sino hydro) ចូល​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់​រស់​នៅ។

អតីត​ស្នង​ការ​បាញ់​បោះ​ត្រូវ​បាន​តែង​តាំង​ជា​ថ្មី

ភ្នំពេញៈ អតីត​ស្នងការ​ប៉ូលិស​ដែល​តាម​ការ​ចោទ​ប្រកាន់​ថា បាន​បាញ់​បោះ​នៅ​ពេល​ស្រវឹង​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ ខេត្ត​សៀមរាប កាល​ពី​ដើម ខែ​តុលា ឆ្នាំ​២០១២ នឹង​ត្រូវ​ឡើង​កាន់​តំណែង​ជា​ស្នងការ​វិញ​នៅ ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ទើប​បង្កើត​ថ្មី​ផ្តាច់​ចេញ​ពី ខេត្ត​កំពង់ចាម។

យុទ្ធនាការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​មុន​ចូល​ឆ្នាំ

ភ្នំពេញៈ យុវជន​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​កម្ពុជា ជិត ៤០០ នាក់ បាន​បើក​យុទ្ធនាការ​អប់រំ​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​លើ ៦ គោលដៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទប់​ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ឆ្នាំ​នេះ។

ឧទ្ធរណ៍​ជម្រះ​សំណុំ​រឿង​គ្រឿង​ញៀន​បុរស​ជាតិ​វៀតណាម​ម្នាក់

ភ្នំពេញៈ បុរស​ជាតិ វៀតណាម ម្នាក់​ដែល​សាលា​ដំបូង​សម្រេច​ដាក់​ឃុំ ២​ឆ្នាំ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ១,០៩ ក្រាម​កាល​ពី ឆ្នាំ​២០១២ នៅ ភ្នំពេញ ត្រូវ​សាលា​ឧទ្ធរណ៍​លើក​បណ្តឹង​ទាស់​យក​មក​ជំនុំ​ជម្រះ​ម្សិលមិញ។

តុលាការ​កាត់​ទោស​ភរិយា​ឧកញ៉ា វ៉េង តិចឡា

ភ្នំពេញៈ ភរិយា​របស់​ឧកញ៉ា​ម្នាក់​ត្រូវ​តុលាការ​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ​កាល​ពី ​ម្សិលមិញ​ពីបទ​វាយ​និង​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​ពីរ​នាក់​នៅ​ក្នុង​ ផ្ទះ​គាត់​នៅ​ក្នុង​រាជធានី​ចន្លោះ​ពី ឆ្នាំ​២០០៥ និង ២០១៣។

ក្រឡាប់​ឡាន​នៅ​ពេជ្រនិល​ស្លាប់​របួស​៥នាក់

កំពង់ស្ពឺៈ ស្រ្តី​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ឯ​បុរស ៤​នាក់ រង​របួស​នៅ​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅ ភូមិ​ពេជ្រនិល ក្នុង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។

មេ​បក្ស​ជាប់​ឆ្នោត​ជួប​គ្នា​តាម​ទូរស័ព្ទ​ទទួល​បាន​លទ្ធផល​ល្អ

20140410_02

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជិត​មួយ​ម៉ោង ហើយ​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​ល្អ​មួយ​ស្តី​ពី​កំណែ​ទម្រង់​នៃ​ការ​ បោះឆ្នោត​ដែល​អាច​ត្រួស​ត្រាយ​ផ្លូវ​ដល់​ការ​ព្រម​ព្រៀង ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​បញ្ចប់​ការ​ធ្វើ​ពហិការ​ក្នុង​ការ​ចូល​ ប្រជុំ​សភា​ជាង ៦ ខែ​កន្លង​មក​នេះ។

សហជីព​ចែក​ខិត្តប័ណ្ណ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​បន្ត​ពី​ចូល​ឆ្នាំ

20140410_01

នៅ​នឹង​កន្លែង​ដែល​កូដកម្ម​ទូទាំង​ប្រទេស​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​អំពើ​ ហិង្សា​កាល​ពី ខែ​មករា នៅ​ពេល​អាជ្ញាធរ​ប្រើ​គ្រាប់​ពិត​បាញ់​ទៅ​លើ​បាតុករ​ស្លាប់​យ៉ាង​ហោច ៤ នាក់ ក្រុម​មេ​ដឹក​នាំ​សហជីព​កាល​ពី​ម្សិលមិញ បាន​នាំ​គ្នា​ចែក​ខិត្តប័ណ្ណ​លើក​ទឹក​ចិត្ត​ឲ្យ​កម្មករ​ចូល​រួម​កូដកម្ម​នៅ​ តាម​ផ្ទះ​មិន​មក​ធ្វើ​ការ​បន្ទាប់​ពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ។

ច្បាប់​ស្តី​ពី​បទ​ល្មើស​តាម​អ៊ីនធឺណិត​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ

20140410_07

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ លក្ខណៈ​សម្ងាត់​បំផុត​របស់ កម្ពុជា ដែល​ពុំ​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នោះ​នឹង​ព្យាយាម​កំណត់​ជា​អំពើ​ ល្មើស​ចំពោះ​ព័ត៌មាន​លើ​ប្រព័ន្ធ​អនឡាញ​ដែល​បង្ខូច​បង្កាច់ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គភាព​រដ្ឋាភិបាល ក្រសួង និង​មន្រ្តី​ឬ​ដែល​ប៉ះពាល់​ដល់​ការ​បង្រួប​បង្រួម​នយោបាយ។

ការ​វាយតម្លៃ​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់​មាន​ការ​ថយ​ចុះ

20140410_05

គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ចេញ​របាយ​ការណ៍​មួយ​កាល​ ពី​ម្សិលមិញ​ដោយ​បង្ហាញ​ថា ថវិកា​ចំនួន​តែ ៣៥៦ លាន​ដុល្លារ​ប៉ុណ្ណោះ​ត្រូវ​បាន​ចំណាយ​លើ​ការ​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឡើង​វិញ​ដែល​ត្រូវ​បាន​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់​ឆ្នាំ​មុន​គឺ​តិច​ជាង​ ចំនួន​ថវិកា​ប៉ាន់​ប្រមាណ​កាល​ពេល​មុន​ថា នឹង​ត្រូវ​ចំណាយ​ដល់​ទៅ ៥០០ លាន​ដុល្លារ។

ពលរដ្ឋ ១៦ គ្រួសារ​បដិសេធ​ពុំ​ទទួល​សំណង​ពី​ក្រុមហ៊ុន KDC

20140410_03

ពលរដ្ឋ ១៦ គ្រួសារ​នៅ ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិ របស់​លោក​ស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម បាន​បដិសេធ​ពុំ​ទទួល​យក​សំណង​ដែល​ទូទាត់​ជា​កញ្ចប់ ដោយ​សារ​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ដី​ស្រែ​ចម្ការ។

កាត់​ទោស​ជន​បរទេស​ជួញ​គ្រឿង​ញៀន​បី​នាក់

20140410_06

ជនជាតិ​បរទេស​ជាប់​ចោទ​បី​នាក់​ត្រូវ​សាលា​ដំបូង​ភ្នំពេញ​បើក​សវនាការ​កាត់​ ទោស​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ពី​បទ​ជួញ​ដូរ​សារធាតុ​ញៀន ហេរ៉ូអ៊ីន ទម្ងន់​ជាង ២ គីឡូក្រាម ឆ្លង​ពី កម្ពុជា ទៅ អូស្ត្រាលី តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី ខែ​កញ្ញា ឆ្នាំ​២០១៣។

More Articles...

  1. អភិបាល​ស្រុក​លំផាត់​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ឈូស​ឆាយ​ព្រៃ
  2. នគរបាល​ចាប់​សារធាតុ​គីមី​ជាង ៣០​តោន
  3. ស្រី​សម្លាប់​ប្តី​ឯង​ព្រោះ​ខឹង​ទៅ​មាន​ស្រី​ថ្មី ត្រូវ​ជាប់​គុក ៣០​ឆ្នាំ
  4. ពីរ​ថ្ងៃ​ជាប់​គ្នា​សំណល់​គ្រាប់​ពី​សម័យ​សង្គ្រាម​បង្ក​របួស​ពិការ​មនុស្ស ២​នាក់
  5. ឧទ្ធរណ៍​បន្ថយ​ទោស​លោក ក្រូច បូរ័ត្ន មក​ត្រឹម ៣​ឆ្នាំ
  6. តុលាការ​កាត់​ទោស​ជាតិ​ចិន​បី​នាក់​ពី​បទ​ចាប់​បង្ខាំង​ជនជាតិ ចិន ម្នាក់​ជំរិត​ប្រាក់
  7. ឧទ្ធរណ៍​បើក​សវនាការ​សំណុំ​រឿង​លោក ហេង ឈាង
  8. យុទ្ធសាស្ត្រ​បំផ្លាញ​ព្រៃ​ឈើ​ឲ្យ​អស់​ពី ខេត្ត​ព្រះវិហារ របស់​ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព
  9. ពលរដ្ឋ​អំពាវនាវ​ឲ្យ​ពង្រីក​សេវាកម្ម​រថយន្ត​ក្រុង​បន្ថែម
  10. សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​តុល្យភាព​អំណាច​នៅ​ក្នុង គ.ជ.ប