Headlines:

អ្នក​លេង ហ្វេសប៊ុក ពិភាក្សា​ពី​វាគ្មិន​របស់​វិទ្យុ អាស៊ីសេរី



130806_07
លោក​ឈាង វុន ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ រូបថត ហុង មិនា

ភ្នំពេញៈ កិច្ច​ពិភាក្សា​ផ្សាយ​បន្ត​ផ្ទាល់ របស់​វិទ្យុ អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដែល​វាគ្មិន​មក​ពី​គណបក្ស​ប្រជាជន បាន​ព្យាយាម​និយាយ​កាត់​អ្នក​សម្រប​សម្រួល​ម្តង​ហើយ​ម្តង​ទៀត ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​មាន​ភាព​រញេ​រញ៉ៃ​យ៉ាង​ខ្លាំង​នោះ បាន​ក្លាយ​ទៅ​ជា​ការ​ពិភាក្សា​យ៉ាង​ផុល​ផុស នៅ​ក្នុង​បណ្តាញ​សង្គម ហ្វេសប៊ុក កាល​ពី​ម្សិលមិញ។

វាគ្មិន​ដែល​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​លោក ឈាង វុន មាន​ការ​ខឹង​សម្បា ជាមួយ​អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ​កិច្ច​ពិភាក្សា​របស់​វិទ្យុ អាស៊ីសេរី ដែល​លោក​ជឿ​ថា​បាន​ផ្តល់​ឱកាស​ឲ្យ​ភាគី​ម្ខាង​ទៀត​គឺ​លោក សុន ឆ័យ តំណាង​រាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធិ​បញ្ចេញ​មតិ​ច្រើន​ជាង​លោក ក្នុង​ការ​ពិភាក្សា​ប្រមាណ ៥០ នាទី​ក្រោម​ប្រធានបទ​ស្តីពី «នីតិវិធី​នៃ​កិច្ច​ប្រជុំ​សភា​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី៥»។

លោក​វាគ្មិន​ទាំង​ពីរ សុទ្ធ​តែ​មាន​អំណះ​អំណាង​រៀងៗ​ខ្លួន ក្នុង​កិច្ច​ពិភាក្សា​នេះ​ទាក់ទង​ទៅ​នឹង​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ដែល​គណបក្ស​ប្រជាជន​គិត​ថា រដ្ឋសភា​នឹង​មិន​អាច​ជាប់​គាំង​ឡើយ បើ​ទោះ​បី​ជា​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ប្រជុំ​រដ្ឋសភា ឬ​សមាជិក​សភា តិច​ជាង ១២០ រូប​ក្តី​។

លោក វុន បាន​បក​ស្រាយ​ថា កាល​ពី​អាណត្តិ ទី៤ មាន​ការ​ប្រជុំ​សភា​លើក​ដំបូង ក្នុង​ខែ​កញ្ញា​ឆ្នាំ ២០០៨ ក្រោម​ព្រះ​រាជាធិបតី​ព្រះ​មហាក្សត្រ​ដែល​ពេល​នោះ​មាន​តែ​តំណាង​រាស្ត្រ ១១៩ រូប​ប៉ុណ្ណោះ ដោយ​មួយ​រូប​ឈឺ និង​បី​រូប​ទៀត​ពី​បក្ស​សិទ្ធិ​មនុស្ស​មិន​ចូល​ប្រជុំ «ដូច្នេះ​អ្វីៗ​ធ្វើ​ផ្អែក​តាម​ច្បាប់»។

លោក វុន គូស​បញ្ជាក់​ថា​៖ «បើ​សភា ១២០ រូប ទើប​ដំណើរ​ការ​បាន មាន​ន័យ​ថា សភា​អាណត្តិ​ទី៤ នេះ ខុស​ទាំង​អស់ ដើរ​លែង​កើត»។

ប៉ុន្តែ​លោក សុន ឆ័យ បាន​បក​ស្រាយ​ថា ទាល់​តែ​តំណាង​រាស្ត្រ​យ៉ាង​តិច ១២០ រូប​ធ្វើ​ពិធី​ស្បថ​រួច ទើប​អាច​ដំណើរការ​រដ្ឋសភា​បាន ហើយ​ថា អ្វី​ដែល​រដ្ឋសភា​អាណត្តិ​ទី៤ បាន​ធ្វើ​កន្លង​ទៅ «មាន​ការ​រំលោភ​ច្បាប់ មិន​ធ្វើ​ទៅ​តាម​ច្បាប់​ប្រើ​តែ​អំណាច» ជាដើម។ លោក ឆ័យ ចង់​ឲ្យ​សភា​អាណត្តិ​ទី៥​ធ្វើ​អ្វីៗ​ត្រូវ​តែ​គោរព​តាម​ច្បាប់។

លោក ជុន ច័ន្ទបុត្រ នាយក​រង​វិទ្យុ អាស៊ី​សេរី ដែល​ជា​អ្នក​សម្រប​សម្រួល​កិច្ច​ពិភាក្សា​នេះ បាន​ព្យាយាម​បិទ​មីក្រូ​របស់​លោក ឈាង វុន ពីរ​ដង នៅ​ពេល​ដែល​លោក​កំពុង​តែ​អាន​ពី​មាត្រា​ច្បាប់ ទាក់ទង​ទៅ​នឹង​ដំណើរការ​បើក​កិច្ច​ប្រជុំ​រដ្ឋសភា​ជា​លើក​ដំបូង​។ នៅ​ពេល​ដែល​លោក វុន ព្យាយាម​និយាយ​កាត់​ម្តង​ហើយ​ម្តង​ទៀត លោក ច័ន្ទបុត្រ បាន​សុំ​ឲ្យ​លោក វុន ស្តាប់​ទៅ​តាម​ការ​សម្រប​សម្រួល​របស់​លោក ដោយ​ថ្លែង​ថា៖ «ទីនេះ​មិន​មែន​ជា​រដ្ឋសភា» ដែល​តំណាង​រាស្ត្រ​មាន​សិទ្ធិ​និយាយ​បាន​តាម​ចិត្ត​នោះ​ទេ។ កិច្ច​ពិភាក្សា​នេះ​ក៏​បាន​ចាក់​ផ្សាយ​សំឡេង​ដើម​របស់​លោក​មេធាវី សុក សំអឿន ដែល​បាន​ធ្វើ​ការ​បញ្ជាក់​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ ទាក់​ទង​ទៅ​នឹង​ការ​បើក​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​ផង​ដែរ​ដែល​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល លោក ឈាង វុន បាន​បកស្រាយ។

កិច្ច​ពិភាក្សា នេះ​ត្រូវ​បាន​គេ​ដាក់​បង្ហោះ​ព្រោង​ព្រាត​នៅ​តាម​បណ្តាញ​សង្គម ហ្វេសប៊ុក កាល​ពី​ម្សិលមិញ ដោយ​មាន​ប្រិយមិត្ត​ជាច្រើន បាន​ធ្វើ​ការ​ដៀម​ដាម​ឲ្យ​លោក ឈាង វុន ថា លោក​និយាយ​មិន​ស្តាប់​អ្នក​សម្រប​សម្រួល​កម្មវិធី និង​និយាយ​ចាក​ប្រធានបទ ដោយ​ព្យាយាម​ដណ្តើម​គេ​និយាយ។

អ្នក​ប្រើ​ប្រាស់ ហ្វេសប៊ុក ម្នាក់ ឈ្មោះ ខួច បាន​សរសេរ​រិះគន់​លោក វុន ថា៖ «យើង​ពិត​ជា​អស់​សង្ឃឹម​នឹង​លោក ឈាង វុន ដោយ​សារ​តែ​លោក មាន​អាកប្បកិរិយា​ក្មេង​បំផុត​។ យើង​មិន​គួរ​គោរព​គាត់​ឡើយ»។ អ្នក​ផ្សេង​ទៀត​ប្រៀប​ប្រដូច​លោក វុន ទៅ​នឹង​អ្នក​កំប្លែង ឬ​ពូកែ​និយាយ​ជាង​អ្នក​កំប្លែង​ល្បី​ឈ្មោះ ពែកមី ដែល​អាច​ធ្វើ​ឲ្យ​គេ​ផ្ទុះ​សំណើច​បាន។ លោក បញ្ញា ពៅ សរសេរ​ថា៖«គួរ​ឲ្យ​ចង់​សើច​ណាស់​គឺ​ល្អ​ជាង ពែកមី ទៅ​ទៀត»។

ម្នាក់​ទៀត​សរសេរ​បែប​ចំអក​ថា៖ «ខ្ញុំ​ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់​សិន ទើប​បើក​ស្តាប់ RFA បើ​មិន​អ៊ីចឹង​ទេ មាន​ទូរស័ព្ទ​ឯ​ណា​សង office ខ្ញុំ»។ ទំព័រ ខ្ញុំ​ស្រឡាញ់​កម្ពុជា​ក៏​បាន​ដាក់​រូប​លោក វុន និង​លោក ឆ័យ នៅ​ទន្ទឹម​គ្នា ប្រៀប​ប្រដូច​កិច្ច​ពិភាក្សា​នេះ​ជា វេទិកា «សង្គ្រាម​នយោបាយ​ក្លែម​សម្ដី» រវាង​វាគ្មិន​ទាំង​ពីរ រហូត​ដល់​ដាក់​ឲ្យ​ប្រិយមិត្ត​បញ្ចេញ​មតិ​ថា​តើ​គួរ​គាំទ្រ A ឬ B ។

ទោះ​យ៉ាង​ណា លោក ថៃ សុធា ក៏​បាន​សរសេរ​ថា៖ «គួរ​ឲ្យ​ចាប់​អារម្មណ៍។ វេទិកា​បែប​នេះ​ជា​រឿង​ល្អ!»។ មាន​អ្នក​បន្ថែម​សម្ដី​ម្នាក់​ទៀត​គឺ​កញ្ញា អ៊ុង ចន្ទសោភា ដែល​ធ្លាប់​រស់​នៅ​ប្រទេស​បារាំង​សរសេរ​ថា៖ «នេះ​ដូច​ជា Debate (ការ​ពិភាក្សា) នៅ​ស្រុក បារាំង​ដែរ ទោះ​និយាយ​កាត់​គ្នា​ខ្លះ ក៏​មិន​អី​ដែរ​ម្នាក់ៗ ហាក់​ដូច​មាន​សេរីភាព ក្នុង​ការ​និយាយ​ប្រឆាំង​គ្នា។ វា​ជា​រឿង​ល្អ ហើយ​ទុក​ឲ្យ​អ្នក​ស្តាប់​ជា​អ្នក​ថ្លឹង​ថ្លែង»។

នៅ​ក្នុង​កិច្ច​ពិភាក្សា លោក វុន បាន​ចោទ​វិទ្យុ អាស៊ី​សេរី​ថា «គ្រប់​គ្រង​លម្អៀង» គឺ​កាន់​ជើង​លោក ឆ័យ យក​មតិ​គ្នា​ច្រើន​មក​ព្រួត​វាយ​ប្រហារ​លើ​លោក​តែ​ម្នាក់​ឯង។

លោក ឈាង វុន បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា នេះ​ជា​លើក​ទី ២ របស់​លោក ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី តែ​លោក​ហាក់​អល់​អែក​ក្នុង​ការ​ឆ្លើយ​ថា តើ​ត្រូវ​ទៅ​ចូល​រួម​វេទិកា​បែប​នេះ​ម្តង​ទៀត​ឬ​យ៉ាង​ណា បើ​មាន​ការ​អញ្ជើញ? លោក​ថា៖ «វិទ្យុ​អាស៊ី​សេរី មិន​សុក្រឹត និង​មិន​យុត្តិធម៌​ឡើយ។ តាម​សុជីវធម៌ គេ​តម្រូវ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​នៅ​កណ្តាល​មិន​ត្រូវ​បក​ស្រាយ​លម្អៀង ទេ តែ​នេះ​គាត់​មាន​គ្នា​បី​នាក់ និង​បិទ​មីក្រូ​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​និយាយ​។ នោះ​មាន​ន័យ​ថា ១ ទល់ ៤ ហើយ»។

ប៉ុន្តែ​លោក ជុន ច័ន្ទបុត្រ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា មុន​នឹង​ចូល​កម្មវិធី លោក​បាន​ប្រាប់​វាគ្មិន​រួច​ហើយ​ថា សូម​ឲ្យ​ស្តាប់​ទៅ​តាម​ការ​សម្រប​សម្រួល​របស់​លោក បើ​ពុំ​នោះ​ទេ លោក​នឹង​បិទ​មីក្រូ។ លោក​បាន​លើក​ឡើង​ថា៖ «ច្បាប់​ដែល​ខ្ញុំ​អាន​នៅ​ក្នុង​ការ​ពិភាក្សា គឺ​ដូច​ទៅ​នឹង​អ្វី​ដែល​លោក សុន ឆ័យ បាន​លើក​ឡើង​ដែរ ដែល​ធ្វើ​ឲ្យ​លោក ឈាង វុន គិត​ថា ជា​សំឡេង​តែ​មួយ តែ​តាម​ពិត​ខ្ញុំ​ជា​អាជ្ញាកណ្តាល​ឯករាជ្យ​ទេ​»៕

This content has been locked. You can no longer post any comments.
Show/hide comments
...
ពិតណាស់ខ្ញុំសូមសរសើរដល់លោក ជុង ច័ន្ទបុត្រ ដោយស្មោះដែលបានប្រកាន់លើគំនិត ឯករាជ្យ​ នឹង
ត្រឹមត្រូវ។
សូមចំាថាអ្នកដ៏ទៃគឺជាកញ្ចក់ឆ្លុះបញ្ចំានៃយើងពេលខ្លះយើងមិនដឹងថាខ្លួនយើងធ្វើអ្វីមួយខុសនោះទេ ម្យ៉ាងវិញទៀតចរិកដើមរបស់មនុស្សម្នាក់ៗមិនថាមានឋានះទាបឬខ្ពស់ទេថ្ងៃណាមួយនិងបង្ហាញអោយអ្នកដ៏ទៃ
ឃើញជាក់ជាមិនខាន ករណីដូចជាលោក ឈាង វុន អញ្ចឹងដោយសារគាត់មានគំនិត ទោសះ មោហះ នៅក្នុងខ្លួនទើបបានជាកាត់បញ្ចេញនូវគំនិតក្រេវក្រោតមកដែលជាចរិកដើមមកដោយមិនដឹងខ្លួន..
តែទោះបីជាយ៉ាងណាក៏ដោយនេះជាវេទិការមួយដ៏ល្អគួរតែមាននៅក្នុងបណ្តាទូរទស្សន៏ផ្សេងៗក្នុងស្រុកយើងអោយបានច្រើន...
Moon on August 07, 2013 Report
vote down vote up Votes: 0
...
ខ្ញុំមិនដឹងជា មន្រ្តីខ្មែរគិតយ៉ាងណាទេ បានជាពេលខ្លះមិនដឹងថា ខ្លួនជាអ្នកណា កំពុងតែកាន់តំណែងអ្វី?
ភាពថ្លៃថ្នូរ គួរតែកើតមានចំពោះមន្រ្តីខ្មែរ។
sauy lauth on August 06, 2013 Report
vote down vote up Votes: 0
...
Debating is always great!!! Audience can judge which speakers are reasonable explaining!!!! Supper good!!! When will the local TV or Media will create the program like this?

We need to know our Representative 123 MP! and Provincial Governors? Ministers???
When we ask... Do you know Minister of Finance? Agriculture? ...ect? Who are they? what are they doing? ...

Most of my friends, even can't know their Names!!!
Srun Srorn on August 06, 2013 Report
vote down vote up Votes: 0
...
ខ្ញុំសូមសម្តែងនូវការគាំទ្រ​​ និងលើកទឹកចិត្តឲមានការពិភាក្សាបែបនេះទៀត។​ ខ្ញុំយល់ថាអ្នកណាខុស ឬត្រូវ? លំអៀង ឬមិនលំអៀង?​ សូមឲអ្នកស្តាប់ជាអ្នកវិនិច្ឋ័យ យា់ងហោយណាស់កម្មវិធីនេះបានផ្តល់ព៌តមាន មួយផ្នែក សំរាប់អ្នកតាមដានព្រឹត្តិការណ៌នយោបាយ​នៅកម្ពុជាធ្វើការវិភាគ។ តែខ្ញុំខកចិត្តជាមួយបណ្តាញ សាពត៉មានក្នុងស្រុក ខ្លាចជ្រុលពេករហូតបាត់បង់មនសិកាវិជា្ជជីវះ។​ ខ្ញុំស្នើរថា ទូរទរទស្សន៍ បាយ័ន និង CTN ដែលគិតថាលំអៀងទៅបក្សកាន់អំណាច គួរបង្កើតឲមានកម្មវិធីដោយអញ្ជើញតំណាងគណៈបក្ស ទាំងពីរ មកពិភាក្សាអញ្ជឹងដែរទៅ!
ខ្មែររុងរឿង on August 06, 2013 Report
vote down vote up Votes: 0
...
ខ្ញុំសូមឱទិសដល់វត្ថុស័ក្តសិទ្ឋទាំងឡាយ សូមជួយបំភ្លឺស្មារតី អោយពិធីករ ពិធីការនី អ្នកអត្ថាធិប្បាយ និងអ្នកសំរបសំរួលកម្មវិធីនានា ក្នុងព្រះរាជាណាចក្រកម្ពុជាយើង ត្រូវមានស្មារតីមុះមុត និងសេចក្តីថ្លៃថ្នូរ ដូចរូបលោក ជុន ចន្ទ័បុត្រ នេះផង។
នេះហើយ គឺជាប្រជាធិប្បតេយ្យពិតប្រាដកនោះ!!!
ខ្ញុំយល់ថា: ពេលខ្លះពួកអ្នកចង់បានក៏មិនអាចបានដោយងាយផង ចុះហេតុអ្វីគេយកមកប្រគល់អោយហើយ តែអ្នកមិនទទួលយកទៅវិញ?!?
ស្ថាបនា ខ្មែរ on August 06, 2013 Report
vote down vote up Votes: 0
...
ក្មួយគាំទ្រលោកពូ ជុន ច័ន្ទបុត្រ.... ឈាង វុន ទើបយ៉ាប់ ឆ្លើយមិនដែលត្រូវសំនួរគេសួរសោះ....
No name on August 06, 2013 Report
vote down vote up Votes: 0
...
ខ្ញុំសូមគាំទ្រ លោកជុន ច័ន្ទបុត្រ ព្រោះលោកឈាង​ វុន ពុំមានគោលការច្បាស់លាស់ក្នុងការការពារនិងវាយបកទៅកាន់ភាគីម្ខាង ការនិយាយស្តីពុំសូវក្លាហាននិងច្បាស់លាស់ ណាមួយភាពប៉ិនប្រសព្វក្នុងការនិយាយរវាងលោក ឈាង ​​វុន និង​លោក សុន ឆ័យ គឺមានភាពខុសគ្នាឆ្ងាយ អ្វីដែលខសគឺត្រង់ជ្រើសរើសដៃគូរមិនត្រូវ កុំថាគេលំអៀង គឺលោកគ្មានលទ្ធភាព
រិត on August 06, 2013 Report
vote down vote up Votes: 0
...
that is not looking good for him lol.
kim on August 06, 2013 Report
vote down vote up Votes: 0
...
នេះនៅវេទិកាវិទ្យុអាស៊ីសេរីផង លោកបង ឈាង វុន នៅហ៊ានធ្វើឬកច្រងេងច្រងាងយ៉ាងនេះទៀត។ ចូរអ្នកទាំងឡាយមានធ្លាប់សាកស្រម័យចោលមួយទៅមើល បើនៅកន្លែងគាត់កាងវិញ តើអុងអាត់ដល់ថ្នាក់ណាទៅ?
រចនា on August 06, 2013 Report
vote down vote up Votes: 0
...
ឈាង វុន ជាមនុស្សម្នាក់មើលទៅគួរអោយខ្លាចណាស់ ប៉ុន្តែការបកស្រាយរបស់គាត់ដូចមនុស្សឆ្កួតគ្មានដឹងខ្យល់ អន់អីអន់យ៉ាងនេះ។

កូនប្រុស on August 06, 2013 Report
vote down vote up Votes: 0
...
Mr. Chhieng Von should study more how to debate in a public place... Don't act like childish. ^_^
K2 on August 06, 2013 Report
vote down vote up Votes: 0
...
ហាស៎ហា កោតតែតែលោក‌ឈាង‌ វុន‌‌ និយាយទៅរួច‌ ២ឬ៣ ទល់១ ចុះមិនគិតមើលផង‌ ពេលដែលបង្កើតគណៈកម្មាធិការផ្ទៀងផ្ទាត់សន្លឹ‌កឆ្នោតឡើងវិញ ដែលទាមទារអោយមានតែបក្សសង្គ្រោះជាតិ‌ គជប‌‌ និង‌បក្សប្រជាជនកម្ពុជា‌‌ នោះមិន២ គាប‌‌ ១ ទៅហើយទេឬ‌? (ព្រោះនៅទូទាំងប្រទេសអ្នកណាក៏គេដឹងដែរថា‌‌ គជប នៅខាងបក្សកាន់អំណាច) តើខ្ញុំនិយាយត្រូវឬអត់?
អ្នកវិភាគ on August 06, 2013 Report
vote down vote up Votes: 0
...
ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះប្រទេសខ្ញុំដែលមានមន្រ្តីតំណាងរាស្រ អ្នកបង្កើតច្បាប់និយាយច្បាប់ដែលខ្លួនបង្កើតមិនត្រូវ
Mco on August 06, 2013 Report
vote down vote up Votes: 0
...
ម្ចាស់កម្មវិធីត្រូវប្រាប់របៀបវីរៈអោយបានច្បាស់ និងគ្មានសិទ្ធលើកយកសំដីខាងណាមួយមកបកស្រាយជំនួសឡើយវាខុសពីការងាររបស់អ្នកសម្របសម្រួលទុកអោយវាគ្មិននិយាយតទល់សិនទើបចាំនិយាយតាមក្រោយ នេះសបញ្ចាក់អោយឃើញពីភាពលំអៀងតែម្តង។
ឯករាជ្យ on August 06, 2013 Report
vote down vote up Votes: 0
...
Want to see this discussion happen again
Ty on August 06, 2013 Report
vote down vote up Votes: 0
...
ចង់បានស្តាប់តំណាងរាស្ត្រ ពិភាក្សាគ្នាជាសាធារណៈ​ ប៉ុន្តែមិនត្រូវការមកពីរបក្សតែមួយទេ ។ អរគុណវិទ្យុអាស៊ីសេរី
your name on August 06, 2013 Report
vote down vote up Votes: 0
...
បើសាររិះគន់របស់យើងពោពេញទៅដោយការប្រមាថគ្រោតគ្រាតតើធ្វើម្តេចនិងអាចអោយអ្នកដឹកនាំរបស់យើងចំណាយពេលវេលាបន្តិចបន្តួចរបស់គាត់ព្យារយាមអត់ធ្មត់ទម្លាប់ស្តាប់និងអាននូវអ្វីដែលយើងទាមទារចង់បាន?។
ស៊ីម on August 06, 2013 Report
vote down vote up Votes: 0
...
ខ្ញុំសូមគាំទ្រ លោកជុន ច័ន្ទបុត្រ ដែលលោកហ៊ានប្រមាន លោកមន្រ្តីធំរបស់ CPP ព្រោះគាត់ខឹង គាត់មិនធ្លាប់មានគេ ហ៊ានថាអោយគាត់ព្រោះគាត់ជា អ្នកខ្លាំង រឺជើងកាងប្រចាំសភាកម្ពុជា។ សម្តីលោកត្រឹមត្រូវណាស់ ទីនេះជាវេទិការរបស់អ្នកស្តាប់វិទ្យុអាស៊ីសេរី មិនមែនរដ្ឋសភាទេ។ តើ ឈាង វុន ខ្មាស់ទេ ទូទាងប្រទេសគេនាំគ្នាស្តាប់ មន្ត្រីជាន់ខ្ពស់មកពី CPP ពេលឆ្លើយឆ្លងក្នុងកម្មវិធី ដូចកូនក្មេងមិនដែលស្គាល់សាលា។ ហើយខ្ញុំវិញមានការសោកស្តោយណាស់ ដែលប្រទេសខ្ញុំមានមន្រ្តីប្រភេទនេះ។
ខ្ញុំសូមសំណូមពរ បើមានវេទិការលើកក្រោយទៀត សូមវិទ្យុអាស៊ីសេរី សូមអញ្ជើញ បណ្ឌិតដែលពូកែ ធ្វើការវិភាគសង្គម តាម TV របស់ខ្មែរ ដែលប្រជាជនខ្មែរ និងសង្គម Facebook បានដាក់ដារអោយថា ក្រុមបណ្ឌិតក្បាលឆ្កែព្រួសតាម TV ដើម្បីនិងអោយប្រជាពលរដ្ឋថ្លឹងថាតើ ពេលដែលក្រុមនេះវាយប្រហារគេ តាម TV ខ្លាំង ដល់តទល់មានសមត្ថភាពប៉ុណ្ណា។ CPP VS CNRP នូវថ្ងៃណាមួយមិនខាន។
Kamoto hasava on August 06, 2013 Report
vote down vote up Votes: 0
...
ឃ្លានឆ្ងាញ់​ស្រលាញ់ល្អ
ស៊ីម on August 06, 2013 Report
vote down vote up Votes: 0
...
តើតំណាងរាស្ត្របែបនេះនៅមានប៉ុន្មាននាក់​ទៀត?
មិនដឹងថា​គាត់ជាប់​ជា​តំណាង​រាស្រ្ត​តាមវិធីណា ! អស់សំណើច
លាង លី​ ឡុង on August 06, 2013 Report
vote down vote up Votes: 0
...
ស្អីឡើងសំដាច់ៗ គួរអោយជ្រិញណាស់ ។ អត់ចេះរកពាក្យអីមកនិយាយទេ ចេះតែតាមអនុសាសន៍សំដាច់រហូត.................... យី....កាន់តែយ៉ាប់ណាស់យើងហ្នឹង!!! ផ្តាំទោលោកឈាងវុន ផង ខ្លាចអត់កៅអីអង្គុយណាស់មែនទេ? បើអត់់មកយកឯផ្ធះខ្ងុំមក ចាំខ្ងុំអោយម៉ាកៅអី។ កោតចេះតែបានធ្វើដំណាងរាស្រ្តនិងគេដែរ ចប់ប៉ារោយ ខ្មែរអោយតាយ៉ាងហ្នឹង!!!!
វីរះបុត្រ on August 06, 2013 Report
vote down vote up Votes: 0
...
លោក វុនអើយៗ លោកវុនមិនចេះខ្លួនឯង ខូចខ្លួនឯងថាគេខូច។​ ពូកែសំដែងជាងតួកំប្លែងទៅទៀតន៎! ចាំខ្ញុំប្រាប់សំដាច់ដែកជោរទឹកអោយណាលោកណា!ធើកុំភ័យមើល!
Sam Sen on August 06, 2013 Report
vote down vote up Votes: 0
...
Chheang Vun didont answer the last question...

FON on August 06, 2013 Report
vote down vote up Votes: 0
...
ខ្ញុំមិនកាន់ជើងគណបក្សខាងណាទេតែ លោក ឈាង វុន មិនគួរណាធ្វើអោយខូចដល់មន្រីគណបក្សប្រជាជន
ផ្សេងទៀតសោះ។ សូមបីតែច្បាប់មាត្រាទីប៉ុន្មានក៏ចាំមិនច្បាស់ ។ លោក ឈាង វុន អើយលោកចាញ់ក្មេងៗ
សម័យនេះហើយ ។
លី តុលា on August 06, 2013 Report
vote down vote up Votes: 0
...
Peak Pit I support U 100% "មិនសមណាមនុស្សដូចលោកឈាង​ វុន នេះបានក្លាយជាបេក្ខជនតំណាងរាស្ត្រយ៉ាងម៉េចទៅកើតទេ"
Soam Sotharith on August 06, 2013 Report
vote down vote up Votes: 0
...
សូមកុំចោទប្រកាន់លោក ឈាង​ វុន ព្រោះជាធម្មតាគណបក្សប្រជាជនតែងតែឥញ្ចឹង មិនមែនគាត់មិនចេះទេ ប៉ុន្តែគាត់ដឹងពីសភាពការណ៍ បកស្រាយខុសអនុសាសន៍ថ្នាក់លើគ្មានកៅអីសភាអង្គុយ។ ដូចនេះ ត្រូវធ្វើយ៉ាង ណាឲ្យថ្នាក់លើទុកចិត្ត សូម្បីតែខ្ញុំស្តាប់ RFA or VOA or RFI នៅក្នុងក្រសួងក៏ត្រូវថ្នាក់លើចោទថាលំអៀង ឬកាន់ជើងបក្សប្រឆាំងដែរ។
roung reung on August 06, 2013 Report
vote down vote up Votes: 0
...
បក្សប្រជាជនសំបូរមនុស្សអាម្មិមានះណាស់
អាចារ្យសូត្រសឿម on August 06, 2013 Report
vote down vote up Votes: 0
...
ទូរទស្ស​ន៏​​ និងវិទ្យុក្នុងស្រុកទើបអព្យាក្រិត្យ
Pov on August 06, 2013 Report
vote down vote up Votes: 0
...
ខ្ញុំសួមគាំទ្រលោក ជួន ចន្ទ័បុត្រ ព្រោះអ្វីដែលគាត់ធ្វើគឺស្របនឹងច្បាប់ហើយវាពិតមែន ប៉ុន្តែលោកឈាង​ វុន ដែលចេះច្បាប់ស្ទើរវិញ បែជាប្រតិកម្មដូចពួកជនអន្ធពាល មិនសមណាមនុស្សដូចលោកឈាង​ វុន នេះបានក្លាយជាបេក្ខជនតំណាងរាស្ត្រយ៉ាងម៉េចទៅកើតទេបើច្បាប់ក៏ចេះស្ទើរ អកប្បកិរិយាក៏ច្រង៉េងច្រង៉ាង
Peak Pit on August 06, 2013 Report
vote down vote up Votes: 0
...
តើលោក ឈាង វុន​ គាត់ចេះច្បាប់ ឬ អត់។ ប្រសិន​បើលោកចេះច្បាប់ហេតុអីក៏និយាយបំពានច្បាប់ទៅវិញ។ ប្រហែលជាច្បាប់រដ្ឋធម្មនុញ្ញ លែងមានប្រសិទ្ធភាពហើយមើលទៅ ដូចពាក្យចាស់ លោកថា​ "ចេះច្បាប់អង្គុយលើច្បាប់" អញ្ជឹង។ ហើយច្បាប់របស់លោក បានមកពីមាត់ អ្នកមានអំណាចប៉ុណ្ណោះ។
.... on August 06, 2013 Report
vote down vote up Votes: 0
...
អ្នកណាបានស្តាប់និងទស្សនាលោកឈាង វុន បកស្រាយពីនីតិវិធី ក្នុងវេទិកាវិទ្យុអាស៊ីសេរីនៅយប់នោះ ប្រាកដជាយល់ថាអកប្បកិរិយារបស់លោកឈាង វុន មិនខុសពីជនអន្ធពាល(ចាស់ទំនើង) មិនបានរៀនចេះដឹងខ្ពង់ខ្ពស់នោះទេ ហើយក៏មិនសមជាតំណាងរាស្ត្រនោះដែរ
your name on August 06, 2013 Report
vote down vote up Votes: 0
...
ខ្ញុំយល់ថា ទាំងលោក ឈាន វុន ទាំងមន្ត្រីបក្សប្រជាជន ប្រហែលជាមិនទាន់មានបទពិសោធន៏ក្នុងរឿង​ប្រជាធិបតេយ្យនៅឡើយ ព្រោះថានៅក្នុងការរៀបចំវេទិកានានា អ្នកសម្របសម្រួលតែងតែផ្តល់នូវ​វិន័យផ្ទៃ​ក្នុងរបស់ពិធីនោះ។ អញ្ជឹងហើយទើបអ្នកសម្របសម្រួលលោកតែងតែគោរពទៅតាមកាលវិភាគរបស់ខ្លួន បើមិនដូច្នេះទេ វេទិកានេះ និងមិនទទួលបានលទ្ធផលឡើយ។ ត្រង់ខ្ញុំក៏អាចទាញហេតុផលបានថា ឈាង វុន ឬអាចមានមន្ត្រីជាច្រើនទៀតរបស់បក្សប្រជាជនតែងតែធ្វើអ្វីៗមិនបានគោរពអ្នករួមអាជីព ឬក៏ប្រជារាស្ត្ររបស់ខ្លួន​ឡើយ គឺធ្វើអ្វីៗតាមចិត្តនឹកឃើញ,,,, ឧទាហរណ៍មួយ ទាក់ទងទៅនឹងការប្រកាសបោះបង់ចោលអសនៈរបស់​បក្ស១,,, លោកបញ្ជាក់ថា ធ្វើពហិកា មានន័យថា ប្រកាសបោះបង់ចោលអសនៈ ហើយលោកបានបញ្ជាក់​ទៀត​ថា ឱ្យមើលច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរស្ត្រ មាត្រ ១រយប៉ែតជាង បើអ្នកសម្របសម្រួល​មិន​មានគាត់នឹងប្រគល់ជូន,,,,។ ពុកម៉ែអើយ តាមពិតមាត្រ១១៨ថ្មីសោះ,,, បើឱ្យខ្ញុំរកឱ្យគាត់​ច្បាស់​ជា​អន្តរធាន​ហើយ ព្រោះថា,,ខុសទាំងស្រុង ហើយអាចឡប់ទាំងខ្ញុំផងក៏ថាបាន-,នឹកឃើញថាៗៗៗៗៗ យកតែ,។
Love.Kampuchea on August 06, 2013 Report
vote down vote up Votes: 0
...
ខ្ញុំសួមគាំទ្រលោក ជួន ចន្ទ័បុត្រ។
ថន ចន្នី on August 06, 2013 Report
vote down vote up Votes: 0
...
ខ្ញុំពិតជាគាំទ្រពាក្យសម្តីរបស់លោក សុន​ ឆ័យ ព្រោះលោកមានប្រសាសន៍ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងការបង្កើតរដ្ឋាភិបាលដែលមានចែងស្រាប់។
ខ្ញុំពិតជាសប្បាយចិត្តដែលបានយល់ពីបញ្ហាមួយចំនួន និងអាចនឹងវែកញែកពីគំនិតខុសឆ្គងមួយចំនួនរបស់ លោក ឈាង​ វុន ដែលខ្លួនគាត់ផ្ទាល់មិនទាំងចាំមាត្រាផង ឬចាំដែរតែធ្វើមិនចាំ ព្រោះគាត់ខ្លាចសម្តេចហ៊ុន សែន ដកតំណែងគាត់?????
សូមអរគុណ លោក ជុន ច័ន្ទបុត្រ (វិទ្យុអាស៊ីសេរី) និង ភ្នំពេញប៉ុស្ត៍។
Thong Sina on August 06, 2013 Report
vote down vote up Votes: 0
...
វាមិនគួរឲ្យជឿថា លោកឈានវុនចេះនិយាយថាមានភាពអយុត្តធម៌​និងមានភាពលំអៀង។ ចុះលោកមានបានមើលទេ ថាតើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំបច្ចុប្បន្ន​នេះយ៉ាងម៉េចដែរ? លោកមានបានមើលទេ?
cheu on August 06, 2013 Report
vote down vote up Votes: 0
...
លោក ឈាង វុន គាត់​ជា​ដារ៉ា​ កំផ្លែង​មិន​ចាញ់​ នាយ ពាក មី​ ទេ។
ខ្ញុំ​ចូល​ចិត្ត​ កំផ្លែង​ បែប នយោ​បាយ​ណាស់ ជាង​កំផ្លែង​ទូយ៉ាង​ដូច​ នាយ ក្រឹម នាយ កុយ ។ល។ ពួក​គាត់​បាន​ប្រើ​ពាក្យ​សម្ដីអស្រោះខ្លាំង​ណាស់ ការ​សម្ដែង​របស់​ពូក​គាត់ មិន​បាន​ឆ្លុះ​បញ្ជាំង​អំ​ពី​ភាព​ពិត​របស់​សង្គម់​ខ្មែរ សោះ។
Sam on August 05, 2013 Report
vote down vote up Votes: 0
...
ខ្ញុំគិតថា លោកឈាង​ វុន ក៏ដូចជាគណៈបក្សរបស់លោកមានចំនុចខុសច្រើនជាហេតុធ្វើអោយពិបាកទប់ អារម្មណ៍នៅពេលដែលត្រូវបានគេរិះគន់ចំមុខដូចនេះនោះ ។ លោកជុន ច័ន្ទបុត្រធ្វើនេះវាត្រឹមត្រូវហើយ ៕
Be Sophal on August 05, 2013 Report
vote down vote up Votes: 0
...
ខ្ញុំសួមគាំទ្រលោក ជួន ចន្ទ័បុត្រ ព្រោះអ្វីដែលគាត់ធ្វើគឺស្របនឹងច្បាប់ហើយវាពិតមែន
Doem Bondol on August 05, 2013 Report
vote down vote up Votes: 0
...
លោកឈាង វុន អត់ចេះច្បាប់ទេ ឆ្លើយមិនត្រូវសំនួរទៀត មិនដឹងថាធ្វើការមិចនឹងកើតទេ
charming on August 05, 2013 Report
vote down vote up Votes: 0
...
វិទ្យអាស៊ីសេរីលំអៀង? ហាហាហ ចប់ប៉ារ៉ោយ ។ គេយកច្បាប់មកអានឲ្យស្ដាប់ហើយ មិនព្រមស្ដាប់ទៀត ហើយអួតថាខ្លួនធ្វើតាមច្បាប់។ អស់លោកឯកឧត្ដមសមាជិកគណបក្សប្រជាជនទាំងអស់ប្រហែលយកច្បាប់មកទ្រាប់អង្គុយហើយ បាននិយាយបំពៀនហើយ មិនស្ដាប់គេសោះ ។
riem on August 05, 2013 Report
vote down vote up Votes: 0
...
គាត់កំពុងភ័យខ្លាចអត់ជើងម៉ាអង្គុយនៅសភាអណត្តិថ្មី គាត់ខំប្រឹងនិយាយយកមុខក្រែងសំដាច់មើលឃើញដកម៉ាជើងម៉ាទុកឲ្យអង្គុយឡូឡាក្នុងសភា៥ឆ្នាំទៀត ព្រោះនៅបាត់ដំបងគាត់អត់ជាប់ផង។ តែនិយាយអត់ចេះគិត គេស្ដីឲ្យចឹង!
ដួងចិត្ត on August 05, 2013 Report
vote down vote up Votes: 0
busy