Headlines:

ហោរាសាស្ត្រ​ប្រចាំថ្ងៃ



ថ្ងៃ​​ ០៤ រោច ខែ​ ចេត្រ ឆ្នាំ ​​មមី ឆស័ក ព.ស​ ២៥៥៨ ត្រូវ​នឹង​ថ្ងៃ​ សុក្រ ទី​ ១៨ ខែ មេសា ឆ្នាំ ២០១៤
 
rat

បណ្តូលរាសីឡើង​ខ្ពស់ត្រដែត​​។ សុខភាព​ផ្លូវ​កាយ​រឹង​មាំ​ល្អ​ ​ផ្លូវ​ចិត្ត​ក៏ល្អ​ព្រម​ដែរ​ពោល​​​គឺមាន​សភាព​ស្ងប់​ស្ងាត់ នឹងធឹង​មិន​តក់ស្លុត​នៅក្នុងហេតុ​ការ​ណ៍ផ្សេងៗ​ឡើយ​ ហេតុ​នេះ​​លោក​អ្នក​មាន​​សមត្ថភាព​បំពេញ​កិច្ច​ការ​ក្នុង​​ការងារ​​​​ក៏​ដូចជា​មុខ​របរ​របស់​លោក​អ្នក​បាន​យ៉ាង​​ល្អ។ គូស្នេហ៍គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​បន្តិច​កុំ​ឲ្យ​រឿង​អាក្រក់​កើត​ឡើង​ចំពោះ​អ្នក។

ox

បណ្តូលរាសីធ្លាក់ចុះ។ លោកអ្នក​គប្បី​ប្រយ័ត្ន​គ្រប់​វិនាទី​ទាំង​អស់​​​ព្រោះ​ថា​ថ្ងៃ​នេះ​លោក​​អ្នក​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ឈឺផ្សាបណ្តាល​មក​ពី​ការ​បំពេញ​ការ​ងារ​​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​។ ទឹក​ចិត្ត​ក្លាហាន​ កម្លាំង​កាយ​មាន​បរិបូ​រណ៍​ តែ​ខ្វះ​នូវ​គំនិត​ច្នៃ​ប្រឌិត​។ ការ​និយាយស្តី​ទៅ​តាម​ការ​នឹក​ឃើញ​​ខ្វះការ​ពិចារណា​។ រីឯ​បញ្ហា​ស្នេហា​នឹង​មាន​ការ​អាក់អន់ចិត្ត​ចំពោះ​ដៃគូ។

tiger

បណ្តូលរាសីមធ្យម​។ រាល់​ការ​ប្រកប​របរ​រក​ទទួល​ទាន​បា​ន​​ផល​ជា​បង្គួរ​។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​មិន​សូវ​មាន​គេ​ទទួល​រាក់​ទាក់​ប៉ុន្មាន​ទេ​​។ ការនិយាយស្តី​អាច​មាន​គេ​និន្ទា​ខ្លះ​ៗ​ដោយ​មិន​ដឹង​ខ្លួន។​ បញ្ហា​ស្នេហា​មាន​សភាព​ជា​ធម្មតាគ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។ ទឹក​ចិត្ត​កើត​មា​ន​នូវ​ក្តីសៅ​ហ្មង​មួយ​ចំនួន​។ ទាំង​នេះ​បណ្តាល​មក​ពី​សុខ​ភាព​មិន​អំណោយ​ផល​។

rabbit

បណ្តូលរាសីឡើង​ខ្ពស់ត្រដែត​​។ រាល់​ការ​ប្រកប​របរ​រក​ទទួល​ទាន​​បាន​ផល​ចំណេញ​ហួស​ពី​ការ​ស្មាន។ ការធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​មា​ន​គេ​ទទួល​ស្វាគមន៍​ដោយ​ក្តី​គោរព​ និង​រាប់​អាន​យ៉ាង​​ស្មោះ​​ស្ម័គ្រ​។ លោក​អ្នក​គប្បី​ស្វះ​ស្វែង​រក​ចំណេះ​ដឹង​​បន្ថែម​ទៀត​។ ​ការ​និយាយ​ស្តី​គប្បី​ប្រយ័ត្ន​ប្រយែង​បន្តិច​។ ចំពោះ​បញ្ហា​ស្នេហា​ប្រយ័ត្ន​មាន​បញ្ហា​ដោយ​សា​រ​ពាក្យ​សម្តី​។

dragon

បណ្តូលរាសី​ស្រុត​ចុះខ្លាំង​។ រាល់​ការ​សម្រេច​ចិត្ត​ផ្សេងៗ​គប្បី​សុំ​យោបល់ពី​អ្នក​ដែល​មាន​បទ​ពិ​សោធ។ ការ​ប៉ាន់​ស្មាន​ស្ថានការណ៍​​ច្រើន​​តែ​ខុស​។ ផ្លូវ​ចិត្ត​មាន​សភាព​តាន​តឹង​​ខ្លាំង​។ ការធ្វើដំណើរ​ទៅ​កាន់​ទី​ជិត​​ឆ្ងាយ​​ត្រូវ​ប្រយ័ត្ន។ ដំណឹង​ដែ​ល​ទទួល​បាន​មាន​រឿង​ល្អ​លាយឡំ​នឹង​រឿង​មិនសូវ​ល្អ។ បញ្ហាស្នេហាក៏ត្រូវ​តែអត់​ធ្មត់ប្រយ័ត្នឈាន​ដល់ការ​បែក​​បាក់គ្នា​។

snake

បណ្តូលរាសី​ល្អ​បង្គួរ​។ ការ​ប្រកប​របរ​រក​ទទួល​ទាន​​ចំណេញ​តិច​។ សុខភាព​ផ្លូវ​កាយ​ល្អ​ប្រសើរ។ ទឹក​ចិត្ត​មាន​ក្ដី​សោមនស្ស​រីករាយ​។ ការ​និយាយស្តី​ប្រកប​ដោយ​វិចារណ​ញ្ញាណ​ ការ​ធ្វើ​ដំណើរ​​​ជិតឆ្ងាយ​មាន​​សុវត្ថិភាព​។ ចូលចិត្ត​រាប់​អាន មាន​អធ្យាស្រ័យ​ល្អ។​ លោកអ្នក​នឹង​ទទួល​បាន​នូវ​ដំណឹង​ល្អ​គួរ​ជាទី​ពេញ​ចិត្ត​។ បញ្ហា​ស្នេហា​មាន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​។

horse

បណ្តូលរាសី​ខ្ពស់ត្រដែត​​។ សុខភាព​ផ្លូវ​កាយ​មាន​សភាព​ល្អ​ប្រសើរ ព្រម​ជាមួយ​នឹង​សុខភាព​ផ្លូវ​ចិត្ត​ក៏​ពុំ​មាន​ហេតុ​ដែល​នាំ​ឲ្យ​សៅ​ហ្មង​អ្វី​ឡើយ​ ធ្វើ​ឲ្យ​​ការ​ងារ​សព្វសារ​ពើទទួល​បាន​ជោគ​ជ័យ​។ នេះ​គឺ​បណ្តាល​​មក​ពី​លោក​អ្នក​មាន​ឆន្ទៈ​មោះមុត​ប្រកប​ដោយ​ការ​ព្យាយាម​លើផ្លូវ​ដែល​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ផង​ទាំង​ពួង​ពេញ​​ចិត្ត​ជាខ្លាំង​។ គូស្នេហ៍​បង្កើន​​​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា។

goat

បណ្តូលរាសីមធ្យម​។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​ដើម្បី​បំពេញ​ការ​​ងារ​ក្តី​ ដើម្បី​ពិភាក្សា​ពី​អាជីវកម្ម​ក្តី​តែង​បាន​ផល​ជា​មធ្យម​។ សុខ​ភាព​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ឡើយ​។ ទឹក​ចិត្ត​សោមនស្ស​រី​ករាយ​ ប៉ុន្តែ​លោក​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​បន្តិច​ចំ​ពោះ​បញ្ហា​ស្នេហា​ ព្រោះ​វា​អាច​មាន​ទំនាស់​ខ្លះៗ​កើត​ឡើង។ ការ​និយាយស្តី​ខ្វះ​ការ​ពិចារណា​ច្រើន​​មិនហុច​​ផលល្អប៉ុន្មានឡើយ​។

monkey

បណ្តូលរាសីស្រុតចុះ​ខ្លាំង​។ ការ​បំពេញ​​កិច្ច​ការមិនស្វាហាប់​ធ្វើ​ឲ្យ​អ្នក​ដទៃ​ខ្វះ​ទំនុក​​ចិត្ត​ចំពោះ​រូប​អ្នក​​។ ការ​និយាយ​ស្តី​ច្រើន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នកដទៃ​ដោយ​មិន​ដឹង​ខ្លួន។ លោក​អ្នក​ហាក់​ដូច​ជា​មានចិត្ត​សប្បាយរីករាយ​បែប​អាត្មា​និយ​ម ធ្វើ​ឲ្យ​អ្នកដទៃក្តៅ​ក្រហាយ​។ ការ​ប្រកប​របរ​រកទទួល​ទានអាច​រង​ការ​ខាត​បង់។ ស្នេហា​អាច​មាន​ការ​ទាស់ទែងគ្នាពុំ​ខាន​ឡើយ។

rooster

បណ្តូលរាសីខ្ពស់ត្រដែត​​។ ​លោក​អ្នក​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​អាច​បំ​ពេញ​ការ​ងារ​​ដែល​នៅ​ចំពោះ​មុខ​បាន​យ៉ាង​ល្អ​ប្រសើរ​។ ទឹកចិត្ត​​​ប្រកប​​ដោយ​ក្តី​មេត្តា​ និង​ករុណា​ចំ​ពោះ​មនុស្ស​និង​សត្វ​ផង​គ្នា​។ ការ​និយាយ​​ស្តី​ប្រកប​ដោយ​​ការ​ត្រិះ​រិះ​ពិចារណា​យ៉ាង​ល្អិត​ល្អន់​មុន​នឹង​ចេញ​វាចា​ទៅ​កាន់​អ្នក​ផង​​គ្នា។ រីឯ​បញ្ហា​ស្នេហាក៏​ពុំ​មាន​អ្វីគួរ​ឲ្យ​បារម្ភ​ឡើយ​។

dog

បណ្តូលរាសីខ្ពស់ត្រដែត​​។ ការ​ប្រកប​របរ​រក​ទទួល​​ទាន​បាន​ផល​​ជា​បង្គួរ​។ ការ​និយាយ​ស្តី​​ពីរោះ​ពិសា​​​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​​​ចូល​ចិត្ត​ និង​គោរព​​ចំពោះ​គុណ​ធម៌​របស់​លោក​អ្នក​។ លោក​អ្នក​ខិត​ខំបំពេញ​ការងារ​យ៉ាង​យក​​ចិត្ត​ទុក​ដាក់​ ឆន្ទៈ​មោះមុត​ ​និង​តស៊ូ​ព្យាយាម។ ​គូស្នេហ៍​យោគ​យល់​អធ្យាស្រ័យ​ឲ្យ​​គ្នា​ និង​​បង្ក​ភាព​ផ្អែម​ល្ហែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

pig

បណ្តូលរាសីឡើង​ខ្ពស់​ត្រដែត​។ ការ​​និយាយស្តី​​មានឥទ្ធិពល​ខ្ពល់​ទៅ​លើ​អ្នកផង​ទាំង​ពួង។ មុខរបរ​រកទទួល​​ទានចំណេញ​ផល​ក្រាស់​ក្រែលគួរ​ជាទីមោទនៈ។ ទឹកចិត្ត​មាន​ភាព​មោះ​មុត​អង់អាច ​ប៉ុន្តែ​គប្បីកុ​ំបណ្តែតបណ្តោយ​តាមចិត្ត​នឹក​ឃើញ​ឲ្យ​សោះ​ ពុំនោះទេ​​ប្រាកដជា​មានផល​អាក្រក់​ចំពោះ​​អ្នក។ គូស្នេហ៍មាន​ទំនាក់ទំនង​ផ្អែមល្ហែម​នឹង​គ្នា​លើស​គ្រាកន្លង។

ទស្សន៍ទាយតាមក្បួនសប្តគ្រោះ និងនព្វគ្រោះ នៃព្រហ្មជាតិខ្មែរ ​​ដោយលោក វ៉ាយ វិបុល មន្ត្រីស្រាវជ្រាវហោរាសាស្ត្រ និងទំនៀមទម្លាប់​នៃក្រសួងធម្មការ និងសាសនា