Headlines:

ទម្លាយ​វីដេអូសិច​ធ្វើ​ឲ្យ​ម្ចាស់​រូប​ភាព​ខ្មាស​លោត​ពី​លើ​ស្ពាន​




ទីក្រុង​ម៉ុនក្លែរ​: មេធាវី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​​អង្គារ​ថា ឪពុក​ម្ដាយ​របស់​និស្សិត​មហា​វិទ្យាល័យ​ម្នាក់ ​ដែល​បាន​​​ធ្វើ​អត្ដឃាត​បន្ទាប់​ពី​​រូបភាព​រួម​ភេទ​របស់​ខ្លួន​​ត្រូវ​បាន ​បង្ហោះ​តាម​អ៊ីនធឺណិត​ ពុំ​បាន​ប្ដឹង​អតីត​មិត្ដ​រួម​ថ្នាក់​​​​ឲ្យ​​ទទួល​ខុស​ត្រូវ​​ចំពោះ​មរណភាព ​របស់​កូន​ខ្លួន​ទេ​ ប៉ុន្ដែ​ពួក​គេ​បែរ​ជា​​ចង់​ឲ្យ​មាន​ការ​កាត់​ទោស​បុគ្គល​នោះ​ពី​បទ​ជ្រៀត​ ជ្រែក​ជីវិត​ឯក​ជន​របស់​កូន​ប្រុស​ខ្លួន​។ ថៃល័រ ក្លេម៉េនទី វ័យ​១៨​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​១​នៅ​សាកល​វិទ្យាល័យ​ Rutgers ដែល​បាន​លោត​ពី​លើ​ស្ពាន​​សម្លាប់​ខ្លួន ដោយសារ​តែ​​ខ្លួន​ត្រូវ​បាន​មិត្ត​ភ័ក្តិ​​លួច​ថត​សកម្មភាព​រួម​ភេទ​ប្រុស​ និង​ប្រុស​របស់​ខ្លួន​រួច​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ រហូត​ធ្វើ​ឲ្យ​​ម្ចាស់​រូប​ភាព​ធ្វើ​អត្ដឃាត​ក្រោយ​រយៈ​ពេល​តែ​ប៉ុន្មាន ថ្ងៃ​ប៉ុណ្ណោះ​៕  HR
This content has been locked. You can no longer post any comments.
Show/hide comments
busy