Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper

ព័ត៌មានទាន់ហេតុការណ៍

Leading today

សង្គម​ស៊ីវិល​ថា​ការ​ឃុំ​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ជា​រឿង​នយោបាយ

សង្គម​ស៊ីវិល​និង​សកម្មជន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ជិត ៣០ ស្ថាប័ន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ដោះ​លែង​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ​និង​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ចាត់​ទុក​ថា សកម្មភាព​ចាប់​ខ្លួន​នោះ​គឺជា​ចេតនា​នយោបាយ​ជា​ជាង​ការ​យក​ច្បាប់​ទៅ​អនុវត្ត។

ពេញ ១ ថ្ងៃ​មន្ត្រី​ទូត​វៀតណាម​មិន​ព្រម​ទទួល​ញត្តិ​ពី​បាតុករ

ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ តវ៉ា​រឿង​ដី​កម្ពុជា​ក្រោម​នៅ​មុខ​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ភ្នំពេញៈ បាតុករ​រាប់​ពាន់​នាក់ មក​ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា កាលពី​ម្សិល​មិញ​បាន​ដង្ហែ​ញត្តិ​តវ៉ា​ជា​ថ្មី​ទៀត​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល វៀតណាម សុំទោស ឬ​ទទួល​ស្គាល់​ជា​លាយ​លក្ខណ៍​អក្សរ​ថា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ជា​អតីត​ទឹក​ដី​ខ្មែរ ប៉ុន្តែ​ពេញ​មួយ​ថ្ងៃ ពុំ​មាន​មន្ត្រី​ស្ថានទូត វៀតណាម ណា​ម្នាក់​ចេញ​មក​ទទួល​ញត្តិ​ទេ។

តុលាការ​កោះ​ហៅ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បន្ថែម

លោក ចាន់ ចេង នៅ​ពេល​ឡើង​បំភ្លឺ​នៅ​តុលាការ​កន្លង​មក។

ភ្នំពេញៈ តុលាការ ខេត្ត​កណ្តាល ចេញ​ដីកា​កោះ​ហៅ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ១ រូប​ព្រម​ទាំង​មេធាវី​ដែល​ហ៊ាន​ការពារ​ក្តី​ឲ្យ​បក្ស​ប្រឆាំង និង​ក្រុម​ប្រឹក្សា​ស្រុក​ម្នាក់ ឲ្យ​ចូល​ខ្លួន បើក​សវនាការ​នៅ​ថ្ងៃ ទី២២ ខែ​កក្កដា ទាក់​ទិន​ទៅ​នឹង​ករណី​ជាប់​ចោទ​ក្នុង​រឿង​ផ្តល់​មធ្យោបាយ រំដោះ​ជន​ជាប់​ចោទ ស្រប​ពេល​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ចំនួន ៧​រូប ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ព្រៃ​ស។

លោក សម រង្ស៊ី ថា​នឹង​ជួប​ចរចា​ជាមួយ CPP នៅ​សប្តាហ៍​នេះ

លោក សម រង្ស៊ី ពេល​មក​ដល់​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ទទួល​ស្វាគមន៍។

ភ្នំពេញៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ម្សិល​មិញ​ថា លោក​បាន​និយាយ​ផ្ទាល់​ជាមួយ​នឹង​លោក ស ខេង ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​ដោយ​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​នា​សប្តាហ៍​នេះ។

ទឹក​ភ្នែក ណយ សំណាង ៦០ ឆ្នាំ​លើ​វិថី​សិល្បៈ

តារា​កំប្លែង​លោក យាយ ណយ សំណាង និង​ចៅ​ប្រុស​ទាំង ៤ ក្នុង​បន្ទុក ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព។

រស់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​នៅ​ម្តុំ ផ្សារ​ទួល​ទំពូង ដោយ​ទទួល​បន្ទុក​ចិញ្ចឹម​បី​បាច់​ចៅ​ប្រុស​ចំនួន ៤​នាក់ សិល្ប​ការិនី​ពោរ​ពេញ​ដោយ​ទេព​កោសល្យ​ជើង​ចាស់​លោក​យាយ ណយ សំណាង បាន​និយាយ​ទាំង​ទឹក​ភ្នែក​ទឹក​សម្បោរ​បៀម​ទុក្ខ​ថា៖ «ខ្ញុំ​ប្រឡូក​នៅ​ក្នុង​សិល្បៈ​នេះ ៦០​ឆ្នាំ ហើយ​តែ​មក​ទល់​នឹង​ពេល​នេះ ខ្ញុំ​គ្មាន​សេស​សល់​អ្វី​ជា​ដុំ​កំភួន​ជាប់​ខ្លួន​នោះ​ទេ។ ជីវិត​របស់​ខ្ញុំ​ម៉េច​ក៏​វេទនា​ម៉្លេះ (យំ​ទួញ​សោក)?»។

ការ​ចាប់​តំណាង​រាស្ត្រ​ធ្វើ​ឲ្យ​នយោបាយ​ឡើង​កម្តៅ​

លោក​ស្រី មូរ សុខហួរ លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ​។

ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​និង​ការ​កោះ​ហៅ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​តុលាការ នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ដែល​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ កាន់​តែ​ស្មុគ​ស្មាញ និង​អាច​ឈាន​ទៅ​រក​ការ​បង្ហូរ​ឈាម​គ្នា​ជា​ថ្មី ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ទេ​នោះ។

CPP ប្រើ​យុទ្ធ​សាស្រ្ត​ចាស់​បំបិទ​សំឡេង​ក្រុម​ប្រឆាំង

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​រាស្ត្រ​ខ្លួន។

ភ្នំពេញៈ ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ចំនួន ៧ រូប​ក្នុង​រយៈ​កាល​បី​ថ្ងៃ​កន្លង​ទៅ​នេះ​ក្រោម​ការ​ចោទ​ពី​បទ​ដឹក​នាំ​ធ្វើ​កុបកម្ម គឺជា​សញ្ញា​នៃ​យុទ្ធសាស្ត្រ​ចាស់​ដែល​ធ្លាប់​មាន​ជា​យូរ​មក​ហើយ​របស់​គណបក្ស​កាន់​អំណាច​សម្រាប់​ប្រើ​ដើម្បី​បំបិទ​សំឡេង​ក្រុម​អ្នក​ប្រឆាំង​ផ្នែក​នយោបាយ។

នៅ​មាន​ភាព​មិន​ច្បាស់​លាស់​អំពី​អភ័យ​ឯកសិទ្ធិ​សភា​បក្ស​ប្រឆាំង

តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ។

ភ្នំពេញៈ នៅ​យប់​មុន​ពេល​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ផ្ទុះ​ឡើង កាល​ពីថ្ងៃ​អង្គារ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ សុភ័គ បាន​ថ្លែង​ថា តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​មិន​ទាន់​យក​អាសនៈ​របស់​ខ្លួន​នៅ​សភា គឺ​មិន​ទាន់​មាន​អភ័យ​ឯកសិទ្ធិ​សភា​ទេ ហើយ​ពួក​គេ​អាច​នឹង​ត្រូវ «អនុវត្ត​ដោយ​កម្លាំង​បាយ» បើ​ពួក​គេ​ធ្វើ​ការ​តវ៉ា​ខុស​ច្បាប់។

កែវ ពេជ្រពិសី បើកហាងកាច់កុង ចន ច័ន្ទលក្ខិណា

បន្ទាប់ពី​បិទ​ហាង​សម្អាងការ​ដែល​ជា​ឆ្នាំងបាយ​របស់​ខ្លួន​យ៉ាង​តក់ក្រហល់​កាលពី​ប៉ុន្មាន​ខែ​មុន ដោយ​មាន​ការ​បញ្ជាក់​ថា ដោយសារ​តែ​មុខរបរ​តារា​រូប​នេះ​ក្ស័យធន​នោះ ស្រាប់តែ​ពេល​នេះ សិល្បករ​ស្ទើរ​គ្រប់​គ្នា​បាន​ដក​ក​ចំហ​មាត់​សម្លឹង​មើល​ហាង​សម្អាងការ​ដ៏ធំ​មួយ​របស់ កែវ ពេជ្រពិសី

សុខ ពិសី សង្ស័យ​ស្ថិត​ក្នុង​កណ្តាប់ដៃ​ឧកញ៉ា​ម្នាក់ នៅក្នុង​ចំណោម​ឧកញ៉ា​កំពូល​ទាំង​១០

តារាចម្រៀង​សាច់​សម៉ដ្ឋខៃ ប្រៀប​ដូច​សំឡី នាង សុខ ពិសី។

ជាថ្មី​ម្តងទៀត​នៅពេល​នេះ មាន​ប្រភព​មួយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ភាព​ហ៊ឺហា​មានទ្រព្យ និង​ប្រាក់​ចាយ​សប្បាយ​ហូរហៀរ​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ នាង សុខ ពិសី គឺ​មាន​ពាក់ព័ន្ធ​នឹង​ការ​ឈរ​ជើង​នៅ​ពី​ក្រោយ​របស់​លោក​ឧកញ៉ា​ជើងចាស់​ដុះស្នឹម​ម្នាក់។

វត្ត ទួលរាជា សង់​ព្រះ​ធំ​ជាង​គេ​នៅ​កម្ពុជា

សំណង់​ពុទ្ធបដិមា​ធំៗ​ផុស​អណ្តែត​យ៉ាង​ស្កឹមស្កៃ​ស្មើ​កំពូល​ព្រះវិហារ​នៃ​វត្ត​ទួលរាជា បាន​ទាក់ទាញ​ក្រសែ​ភ្នែក​មនុស្ស​ពី​ចម្ងាយ​មិន​រំលង​ឡើយ ប៉ុន្តែ​អ្វី​ដែល​រឹត​តែ​គួរ​ឲ្យ​ស្ញប់ស្ញែង​ជាង​នេះ​ទៀត​គឺ​គ្រប់​សមិទ្ធផល​តូច​ធំ​នៅក្នុង​ទី​អារាម​សាសនា​ព្រះពុទ្ធ​ដ៏ល្បីល្បាញ​មួយ​នេះ​ត្រូវ​បាន​កសាង​ឡើង​តំណាង​ឲ្យ​ព្រះ​ទាំងអស់

ផ្សាររាត្រី​អង្គរ​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី​ដោយ​ពាំនាំ​ផលិតផល​ខ្មែរ​ពិតៗ​រឹត​តែ​ច្រើន

ទិដ្ឋភាព​ផ្សាររាត្រី​អង្គរ​ដែល​មាន​ប្រមាណ​២០០​តូប​លក់​នូវ​វត្ថុអនុស្សាវរីយ៍​សម្រាប់​ភ្ញៀវទេសចរ។

បន្ទាប់ពី​បាន​ដំណើរការ​រយៈពេល​៧​ឆ្នាំ​មក​នោះ​ផ្សាររាត្រី​អង្គរ​ក្នុង​ខេត្ត​សៀមរាប​បាន​បិទ​ទ្វារ​ត្រៀម​ខ្លួន​បន្លាស់​ទី​ទៅ​កន្លែង​ថ្មី នៅ​ខែ​តុលា​ខាង​មុខ​នេះ ដែល​អាច​ស្ថិត​នៅ​តំបន់​ឃីងស៍រ៉ូដ​អង្គរ​(King's Road Angkor)​។

ព្រៃ​នៅ​កន្ទុយ​នាគ​ជិត ២ ម៉ឺន​ហិក​តា​ត្រូវ​ដាក់​ជា​តំបន់​ការពារ

លោក សាយ សំអាល់ (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​ពិធី​នៅ ខេត្ត​រតនគិរី កាល​ពី​ម្សិល​មិញ។

រតនគិរីៈ ផ្ទៃ​ដី​តំបន់​កន្ទុយ​នាគ​ទំហំ​ជិត​ពីរ​ម៉ឺន​ហិកតា​ក្នុង​ឧទ្យាន​ជាតិ វីរ​ជ័យ ត្រូវ​បាន​ដាក់​ជា​តំបន់​ការ​ពារ​ធនធាន​ធម្មជាតិ នឹង​អាច​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ដោយ​មាន​ការ​ឧបត្ថម្ភ​ថវិកា​ជាង​មួយ​លាន​ដុល្លារ​ពី​សហភាព​អឺរ៉ុប បន្ទាប់​ពី​ព្រៃ​ឈើ​ក្នុង​តំបន់​នេះ បាន​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ។

កម្ពុជា​ចំណាយ​ជិត ៣០០ លាន​ដុល្លារ​ក្នុង​ការ​នាំ​ចូល​ទូរស័ព្ទ​ស្មាត​ហ្វូន

អតិថិជន​កំពុង​សាក Facebook លើ​ស្មាតហ្វូន​បន្ទាប់​ពី​ទិញ​រួច។

ភ្នំពេញៈ ប្រទេស​កម្ពុជា បាន​ចំណាយ​ទឹក​ប្រាក់​ជិត ៣០០ លាន​ដុល្លារ​ក្នុង​ការ​នាំ​ចូល​ទូរស័ព្ទ​ស្មាតហ្វូន​ជិត ២ លាន​គ្រឿង​កាល​ពី​ឆ្នាំ​ទៅ។ នេះ​បើ​តាម​ទិន្នន័យ​ចុង​ក្រោយ​ពី​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ GfK មាន​មូលដ្ឋាន​នៅ ប្រទេស​សិង្ហបុរី ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម ខែ​មិថុនា កន្លង​ទៅ។

ពេជ្រ អាវីហ្សា គេ​អះអាង​ថា​គូស្នេហ៍​នាង​មាន​ងារ​ឧកញ៉ា

តារាសម្តែង​នាង ពេជ្រ អាវីហ្សា។

ការ​រំលេច​ព័ត៌មាន​មាន​ស្នេហា​ស្អិតល្មួត​ជាមួយ​នឹង​តន្ត្រីករ​មាឌយក្ស​លោក រ៉េត ធីដូណា និង​បុរស​អាណិកជន​អាមេរិក​កន្លងមក​របស់​តារាសម្តែង​សម្ញែង​ដើមទ្រូង​នាង ពេជ្រ អាវីហ្សា ត្រូវ​បាន​គេ​ទម្លាយ​នៅពេល​នេះ​ថា នោះ​គ្រាន់តែ​ជា​ព័ត៌មាន​បង្វែងដាន​ប៉ុណ្ណោះ។

អាលីយ៉ា សិចស៊ី​គាប់​ចិត្ត​អ្នក​គាំទ្រ

ឌីជេ អាលីយ៉ា សម្ដែង​កាយវិការ​ដ៏សិចស៊ី​ក្នុង​រូបថត​ដែល​នាង​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​នាង។

ជាមួយ​ភាព​មិន​ប្រាកដប្រជា ពី​អាជីព​សិល្បៈ ដែល​នៅ​តែ​ជា​ចម្ងល់​របស់​មហាជន​ចង់​ដឹង​នោះ តារាសិល្បៈ ឌីជេ អាលីយ៉ា និយម​ការ​តុបតែង​ខ្លួន​បែប​នារី​បរទេស នៅ​ដើម​ខែ​កក្កដា​នេះ បាន​បង្ហាញ​អាល់ប៊ុម​រូបថត​សិចស៊ី​ស្ទើរតែ​អាក្រាតកាយ តាម​បែប​ស្ទីល​តារា​អឺរ៉ុប​ជាច្រើន​សន្លឹក

ព័ត៌មានជាវីឌីអូ

ស្ថានការណ៍​វិវត្ដន៍​ចុង​ក្រោយ​នៃ​ការ​មក​ដល់​​របស់​​លោក ​សម រង្សី ជា​ការ​មក​បញ្ចប់​ការ​ជាប់គាំង​ ឫ

មន្ត្រី​ទូត​អាមេរិក​ត្រូវ​រារាំង​មិន​ឲ្យ​ជួប មូរ សុខហួរ

លោក​ស្រី មូរ សុខហួរ និង​លោក កែវ ភារម្យ ពេល​សមត្ថកិច្ច​នាំ​ខ្លួន​ពី​ថ្ងៃ ១៥ កក្កដា។

ភ្នំពេញៈ មន្រ្តី​ស្ថានទូត​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​មាន​សំណើ​ច្រើន​លើក​ច្រើន​សា​ក៏​ដោយ ក៏​ប៉ុន្តែ ស្ថានទូត​សហរដ្ឋ​អាមេរិក​ពុំ​អាច​ចូល​ជួប​លោក​ស្រី មូរ សុខហួរ ដែល​មាន​សញ្ជាតិ​ពីរ​ទេ ចាប់​តាំង​ពី​លោក​ស្រី​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ។

ការ​នាំ​ចេញ​កៅស៊ូ​ធ្លាក់​ចុះ ១៨% ឆមាស ទី១

កម្មករ​កំពុង​ចៀរ​ជ័រ​កៅស៊ូ​នៅ​ក្នុង​ចម្ការ​ក្រុម​ហ៊ុន​ឯកជន​មួយ​នៅ ខេត្ត​កំពង់ចាម នា​ពេល​កន្លង​មក។

ភ្នំពេញៈ ការ​នាំ​ចេញ​កៅ​ស៊ូ​របស់​ក្រុម​ហ៊ុន​ឯកជន​ដែល​មិន​មែន​ជា​គម្រោង​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ​សម្រេច​បាន ៧ ៥៨៩ តោន​នៅ​ក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​នេះ។

កូរ៉េ​ខាង​ត្បូង និង​ព័រទុយហ្គាល់ ឯកភាព​ពង្រីក​កិច្ចសហប្រតិបត្តិ​ការ​ថាមពល​កកើត​ឡើង​វិញ

ការិយាល័យ​ប្រធានាធិបតី​នៅ​ទី​នេះ​បាន​និយាយ​ថា កូរ៉េ​ខាង​ត្បូង និង​ព័រទុយហ្គាល់ បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​ថាមពល​កកើត​ឡើង​វិញ និង​វិស័យទេសចរណ៍ ខណៈ​មេដឹកនាំ​របស់​ប្រទេស​ទាំង​ពីរ បាន​រៀបចំ​ជំនួប​កំពូល​នៅក្នុង​ក្រុង​សេអ៊ូល។

គង់ ច័ន្ទស្រីមុំ ម្តាយ​ចែកទ្រព្យ​រាប់​ម៉ឺន​ដុល្លារ​មុន​ពេល​រៀបការ

លោក គឹម សីហា និង​នាង គង់ ច័ន្ទស្រីមុំ ក្នុង​ឈុត​អាពាហ៍ពិពាហ៍​។

នៅពេល​ថ្មីៗ​នេះ មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា តារាសម្តែង និង​ដើរម៉ូដ​ស្រស់សោភា នាង គង់ ច័ន្ទស្រីមុំ និង​គូស្នេហ៍ លោក គឹម សីហា កំពុង​គិតគូរ​ពី​គម្រោង​រៀប​មង្គលការ​របស់​ខ្លួន​នៅក្នុង​អំឡុង​ការ​ឈាន​ចូល​មក​ដល់​នៃ​រដូវ​អាពាហ៍ពិពាហ៍​ឆ្នាំ​ក្រោយ​នេះ

ពូ សុវចនា៖ គេ​មិន​សូវ​ឲ្យ​តម្លៃ​អ្នក​ស្រាវជ្រាវ តែ​អាជីព​នេះ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ

លោក ពូ សុវចនា ជា​នាយក​រង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្ដិការ និង​សន្ដិភាព​។

ដោយ​មាន​ចំណង់ចំណូល​ចិត្ត​ក្នុង​ការ​ស្វែងរក​អ្វី​ថ្មីៗ​តាំងពី​ក្មេង និង​ជា​អ្នក​ដែល​តែងតែ​ឆ្ងល់ និង​វិភាគ​ច្រើន​ម្នាក់ លោក ពូ សុវចនា បាន​ជ្រើសរើស​យក​អាជីព​មួយ​ដែល​លោក​អះអាង​ថា ជា​អាជីព​ដ៏សំខាន់​សម្រាប់ ការ​អភិវឌ្ឍ​សង្គមជាតិ។

រក​ឃើញ​ម្ចាស់​ជ័យលាភី​ការ​ប្រកួត​ប៉េតង់​វ័យចាស់

សកម្មភាព​ការ​ប្រកួត​កីឡា​ប៉េតង់​វ័យចាស់ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​វ័យ​ចាស់ ដែល​ចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​កក្កដា​មក​នោះ បាន​ឈាន​ចូល​ដល់​ទីបញ្ចប់ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២០ ខែ​កក្កដា ខណៈ​លោក សោម ចិន អនុប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ចូលរួម​ជា​អធិបតីភាព

ព្យុះ​កំបុតត្បូង​

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​សន្តិសុខ និង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ ទី១៥ កក្កដា។

កាល​ពី​ថ្ងៃ ទី១៥ ខែ​កក្កដា ជា​ព្រឹតិ្ត​ការណ៍​ផ្លេក​បន្ទោរ​មួយ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អស់​មនុស្ស​ទាំង​ពួង។ ធម្មតាៗ​តែ​ខ្លាំង មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​កក្រើក​ដល់​ចក្កវាឡ​ទាំង​មូល​ម្តង​ទៀត។ មេទ័ព​សំខាន់ៗ​របស់ ជំរំ​ព្រះ​អាទិត្យ ១ កងពល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង។

បណ្តាំ​មរតក​ត្រូវ​ធ្វើ​ស្រប​តាម​ទម្រង់​ច្បាប់

លោក ពិន វណ្ណៈ មេធាវី​បម្រើ​ការ​នៅ​ក្រុម​មេធាវី​កម្ពុជា​អន្តរជាតិ។

លោក​មេធាវី ពិន វណ្ណៈ បាន​ផ្តល់​កិច្ច​សម្ភាស​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ លើ​ប្រធាន​បទ​ទាក់ទង​នឹង​បណ្តាំ​មរតក​និង​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

ជាម ច័ន្ទនី អ្នក​នយោបាយ​មិន​ចុះ​ញ៉ម​ការ​គំរាម

លោក ជាម ច័ន្ទនី អង្គុយ​ក្នុង​រង្វង់​ក្រចក​សេះ​នៅ​តុលាការ​យោធា​ពេល​កំពុង​បើក​សវនាការ​កាល​ពី​ថ្ងៃ ទី១៥ ខែ​មករា ឆ្នាំ​២០០៦។

ត​មក​ពី​លេខ​មុន ... នៅ​ពេល​ជាប់​ពន្ធនាគារ លោក ច័ន្ទនី មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ស្ដាប់​វិទ្យុ អាន​កាសែត និង​មិន​ឲ្យ​និយាយ​ជាមួយ​អ្នក​ជាប់​ពន្ធនាគារ​ដទៃ​ទៀត​ទេ ប៉ុន្តែ​លោក ច័ន្ទនី បាន​ឲ្យ​លុយ​បន្តិច​បន្តួច​ទៅ​ឆ្មាំ​គុក ដើម្បី​ឲ្យ​ពួក​គេ​ចំហ​ទ្វារ​ទើប​លោក​អាច​ជួប ឌុច និង តាម៉ុក អតីត​មេ​ខ្មែរ​ក្រហម​ល្បី​ឈ្មោះ និង​អតីត​មេ​ទាហាន​មួយ​ចំនួន។