Headlines:

ប្រដាល់

រឿង សោភ័ណ្ឌ ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​របស់​ថៃ ឯ ប៊ុនថេន ជួបជន​ជាតិ​ប៊ុលហ្គារី

20140418_27

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា រឿង សោភ័ណ្ឌ នឹង​ប្រឈម​នូវ​ការ​ប្រកួត​ដ៏​លំបាក​មួយ ខណៈ​រូប​គេ​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ Pongthong Jetsada សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិ ដែល​ឧបត្ថម្ភ​​ដោយ​ស្រាបៀរ GANZBERG នៅ​លើ​សង្វៀន​ប៉ុស្តិ៍លេខ​៣ នា​ល្ងាច​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ រីឯ​អ្នក​ជំនាញ​​ប្រើ​ជើង សេន ប៊ុនថេន ក៏​ត្រូវ​ជួប​នឹង​ជន​ជាតិ​ប៊ុលហ្គារី Vasil Kostadinov ក្នុង​ពេល​នោះ​ដែរ។

Black Panther ជុំ​ទី​២ ធ្វើនៅ​កំពង់ចាម

ភ្នំពេញៈ ការ​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ដណ្តើម​ខ្សែ​ក្រវាត់​ Black Panther ​ទម្ងន់​៦៣​,៥​គីឡូក្រាម​ បាន​ឈាន​ចូល​ជុំ​ទី​២​ហើយ ហើយ​ការ​ប្រកួត​ជម្រុះ​តាម​ពូល​​​លើក​ទី​២​រវាង​កីឡាករ​ទាំង​១២​​លើក​​នេះ​ នឹងរៀប​ចំ​ធ្វើ​ឡើង នៅ​សង្វៀន​ទី​រួម​ខេត្ត​កំពង់​ចាម ​ក្នុង​ទីលាន​បាល់​ទះ​ខេត្ត​ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ​ខាង​មុខ​នេះ​។

សីហា កំពុង​បារម្ភ​ពី​របួស​នៅ​ពេល​ជួប ហ៊ុច

20140411_27a

អ្នក​លេង​កណ្តាប់​ដៃ ពេជ្រ សីហា ដែល​ធ្លាប់​តែ​អង់អាច​ចំពោះ​ការ​ប្រឈម​ជាមួយ​គូប្រកួត​នៅលើ​សង្វៀន​នោះ កំពុង​តែ​មាន​ការ​បារម្ភ​ទៅលើ​របួស​ប្រេះ​ឆ្អឹងខ្នង​ដៃ​ខាង​ស្តាំ​របស់ ខ្លួន នៅពេល​រូប​គេ​ត្រូវ​ឡើង​ប្រកួត​ជម្រុះ​ជា​លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែក្រវាត់ K cement ទម្ងន់​៦៧​គីឡូក្រាម​ជាមួយ ពុទ្ធ ហ៊ុច នា​រសៀល​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ។

ជើងខ្លាំង ម៉ន សាម៉េត និងឆាំ រ៉ែម ជួប​គ្នា​លើក​ទី​១

20140411_27b

ម៉ន សាម៉េត កីឡាករ​ប្រដាល់​នៃ​ក្លិប​ព្រែកឯង​កីឡា និង​ម្ចាស់​ខ្សែក្រវាត់ K Cement ទម្ងន់​៥៧​គ.ក្រ ឆាំ រ៉ែម មកពី​ក្លិប​ព្រះខ័នរាជ នឹង​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​ជា​លើក​ទី​១ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​ល្ងាច​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ។

សុខ សុវណ្ណ មិន​បារម្ភ​ទោះ​បី​ជា​ត្រូវ​ជួប​នឹង ផាន់ គ្រាន់

20140410_26b

មុន​ពេល​ចាកចេញ​ពី​ភ្នំពេញ ដើម្បី​វិល​ទៅ​ជួបជុំ​សាច់ញាតិ​នៅ​ស្រុក​កំណើត នា​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ អ្នក​ប្រដាល់ ផាន់ គ្រាន់ ត្រូវ​ឡើង​ជម្រះ​បញ្ជី​ចាស់​ជាមួយ សុខ សុវណ្ណ មួយ​ប្រកួត​ទៀត ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ស្រាបៀរ​លីអូ ទម្ងន់​៦០​គីឡូក្រាម នៅលើ​សង្វៀន​ស៊ីធីអិន នា​រសៀល​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ រីឯ ឆាយ មាស ក៏​ត្រូវ​ធ្វើ​ដំណើរ​មកពី​ខេត្ត​បាត់ដំបង ដើម្បី​ជួប នឿន សាវឌី ដែរ។

៨​នាក់ ត្រូវ​ប្រជែង​ក្នុង​ជើងឯក​ប្រដាល់​លេខ​១​គូបូតា

20140409_26b

ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​នូវ​គ្រឿង​ចក្រកសិកម្ម សម្រាប់​បម្រើ​តាម​សេចក្តី​ត្រូវការ​របស់​ប្រជាកសិករ នៅ​កម្ពុជា ក្រុមហ៊ុន​គូបូតា បាន​ងាក​មក​ចាប់​ដៃ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ដើម្បី​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រដាល់​ដ៏​អស្ចារ្យ​មួយ ដែល​មាន​ឈ្មោះ​ថា «ជើងឯក​ប្រដាល់​លេខ​១​គូបូតា »។

ឌីណាផ្តួល​ថៃ រីឯ រដ្ឋា ឈ្នះ​កេនយ៉ា ដាច់

20140408_27a

អ្នកប្រដាល់ យ៉េន ឌីណា បាន​ប្រើ​ពេល​ត្រឹម​២​ទឹក ក្នុង​ការ​ទាត់​ឲ្យ​កីឡាករ​ថៃ Pongthong Sarayuth ឲ្យ​សុំ​ចុះ​ចាញ់ សម្រាប់​ការ​ជួប​គ្នា​ជា​លើក​ដំបូង នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ កាលពី​ថ្ងៃ​អាទិត្យ រីឯ ង៉ែត្រ រដ្ឋា បាន​ធ្វើ​យ៉ាង​ល្អ​បំផុត ក្នុង​ការ​យក​ឈ្នះ​លើ​កីឡាករ​កេនយ៉ា Leonard Ngan Gar។

Black Panther រក​ឃើញ​អ្នក​ឈ្នះ​ជុំ​ទី​១

20140407_27a

ការ​ប្រកួត​កីឡា​ប្រដាល់​ចល័ត​តាម​ខេត្ត​ដណ្តើម​ខ្សែក្រវាត់ Black Panther គឺជា​ព្រឹត្ដិការណ៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយសារ​តែ​ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​មួយ​នេះ ជា​ចក្ខុ​វិស័យ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្នុង​ដំណើរ​រៀបចំ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

សំខាន់ ឡើង​ជម្រះ​បញ្ជី សារឹម ង៉ា ម្តង​ទៀត

20140404_27b

កីឡាករ ទេស សំខាន់ ក្លិប​កងពល​តូច​លេខ​៧០ បាន​សុំ​ឡើង​ប្រកួត​សងសឹក​ជាមួយ​សារឹម ង៉ា អ្នក​ប្រដាល់​មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ម្តង​ទៀត បន្ទាប់ពី​រូប​គេ​បាន​វាយ​ចាញ់ សារឹម ង៉ា ២​លើក​កន្លង​មក គឺ​ចាញ់​ដោយ​ពិន្ទុ​ទាំង​អយុត្តិធម៌ នៅ​សង្វៀន​ស៊ីធីអិន និង​ចាញ់​ពិន្ទុ​លើក​ទី​២ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ កាលពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ​។

យ៉េន ឌីណា ប៉ះ​ថៃ​ខណៈ ង៉ែត្រ រដ្ឋា ប្រឈម​កេនយ៉ា

20140403_26

អ្នក​ប្រដាល់​មាន​ដើមកំណើត​នៅ​ខេត្ត​កោះកុង យ៉េន ឌីណា ត្រូវ​បាន​រៀបចំ​ឲ្យ​ប្រកួត​ជាមួយ​នឹង​កីឡាករ​ថៃ Pong​thong Sarayuth នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ នា​ល្ងាច​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ រីឯ​អ្នក​លេង​ស្នៀត​ជើង ង៉ែត្រ រដ្ឋា ក៏​ត្រូវ​ប្រឈម​ជាមួយ​អ្នក​ប្រយុទ្ធ​មកពី​កេនយ៉ា Leonard Ngan Gar ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ។

វង្ស ណយ ឡើង​ដណ្តើម​ខ្សែក្រវាត់​ពី កែវ រំចង់

20140403_27a

ព្រឹត្តិការណ៍​ប្រកួត​ការពារ និង​ដណ្តើម​ខ្សែក្រវាត់​រវាង វង្ស ណយ និង កែវ រំចង់ ព្រម​ទាំង​ជំនួប​ប្រកួត​ពិសេស​រវាង រឿង សោភ័ណ្ឌ និង ឯម វុត្ថា វា​អាច​នឹង​ក្លាយ​ជា​ជំនួប​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ព្រោះ​ពួកគេ​សុទ្ធតែ​កំពូល​កីឡាករ​ខ្លាំងៗ ដែល​មាន​អ្នក​គាំទ្រ​រៀងៗ​ខ្លួន ហើយ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​នេះ​នឹង​ធ្វើ​ឡើង​នៅលើ​សង្វៀន បាយ័ន​ស្ទឹងមានជ័យ នា​ថ្ងៃ​សុក្រ ស្អែក​នេះ។

ជើងខ្លាំង​កម្ពុជា​៤​រូប​ប៉ះ​ថៃ នៅ​សៀមរាប ថ្ងៃ​នេះ

20140402_27a

អ្នកប្រដាល់​ជើងខ្លាំង​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​ខុសៗ​គ្នា​របស់​កម្ពុជា ចំនួន​៤​នាក់ រួមមាន ពេជ្រ សីហា ឃីម ឌីម៉ា ពៅ ស៊ីយ៉េត និង ហុន ឈុនហេង ត្រូវ​ប្រឈម​មុខ​ជាមួយ​អ្នក​លេង​ក្បាច់​មួយ​ថៃ​របស់​ថៃ សម្រាប់​ការ​ប្រកួត​អន្តរជាតិ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅលើ​សង្វៀន​ស៊ីធីអិន​ខេត្ត​សៀមរាប នា​ល្ងាច​ថ្ងៃ​ពុធ​នេះ។

កីឡាករ នូវ ស៊ីថា សន្លប់​ជា​លើក​ទី​៤​ជាប់ៗ​គ្នា

ភ្នំពេញ: កីឡាករ​ប្រដាល់​ជំនាញ​ប្រើ​កណ្តាប់ដៃ​នូវ ស៊ីថា នៃ​ក្លិប​តាឡី​មានរិទ្ធ បាន​ទទួល​រង​ការ​សន្លប់​ម្តង​ទៀត​ក្នុង​ប្រកួត​ជាមួយ​សឹង្ហ សាវ៉ន របស់​ក្លិប​ព្រះខ័នរាជ នៅ​ទឹកដី​នៃ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​កាលពី​រាត្រី​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មីនា ឆ្នាំ​២០១៤​។

សុវណ្ណ ផ្តួល សាវឌី រីឯ គ្រាន់ ឈ្នះ មាស

20140331_26

អ្នកប្រដាល់ សុខ សុវណ្ណ ពិតជា​ធ្វើ​បាន​សម្រេច​ដូច​ការ​អះអាង​របស់​គេ​មែន គឺ​ការ​រក​បាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​ការ​ប្រកួត​វិល​ជុំ​លើក​ទី​៤ ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ស្រាបៀរ​លីអូ ទម្ងន់​៦០​គ.ក្រ បន្ទាប់ពី​រូប​គេ​បាន​ផ្តួល នឿន សាវឌី យ៉ាង​ផុយស្រួយ កាលពី​ថ្ងៃ​សៅរ៍ តែ ផាន់ គ្រាន់ មិន​អាច​ផ្តួល ឆាយ មាស ឲ្យ​សន្លប់​បាន​នោះ​ទេ បើ​ទោះ​បី​ជា​រូប​គេ​មាន​ប្រៀប​ដាច់​ទាំង​កម្លាំង និង​ការ​វាយ​ចេញ​ក៏ដោយ។

សុផាត រក្សា​ខ្សែក្រវាត់ ឯ​គូ​អន្តរជាតិ​គ្មាន​អ្វី​ប្លែក

20140331_27a

អ្នក​ប្រដាល់ ផល សុផាត ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​បាន​យ៉ាង​ល្អ ក្នុង​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​ពី​ការ​ឡើង​មក​ដណ្តើម​របស់ ផុន ផាន់ណា នៅលើ​សង្វៀន​អប្សរា បើ​ទោះ​បី​ជា​ក្រុម​ឈ្មួញ​ភ្នាល់​ប្រដាល់​បាន​ធ្វើ​សកម្មភាព​លូក​ដៃ​ចូល និង​មាន​គម្រោង​ឲ្យ​រូប​គេ​របូត​ខ្សែក្រវាត់​ក៏ដោយ ប៉ុន្តែ​គម្រោង​ទុច្ចរិត​នោះ​ត្រូវ​បាន​បរាជ័យ​។

វិចិត្រ និង​វណ្ណៈ ស័ក្តិសម​គ្នា​ក្នុង​ជំនួប​គូឯក

20140328_26b

ការ​ប្រកួត​គូឯក​ប្រចាំ​សប្តាហ៍​នេះ បាន​ធ្លាក់​ទៅ​លើ​ការ​ប្រកួត​រវាង ឯម វិចិត្រ មកពី​ក្លិប​រិទ្ធី​ពោធិ៍សែនជ័យ និង​រឿម វណ្ណៈ មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ក្នុង​ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​បឹងស្នោ នា​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មីនា ឆ្នាំ​២០១៤ ហើយ​អ្នក​ទាំង​ពីរ​ហាក់​មាន​កម្រិត​វិជ្ជាគុន និង​បទពិសោធ​ប្រហាក់ប្រហែល​គ្នា ដែល​ជា​ហេតុ​នាំឲ្យ​អ្នក​ទស្សនា​ចូលចិត្ត​ការ​ផ្គូផ្គង​គូ​លក្ខណៈ​បែបៗ នេះ​។

អប្សរា​​សប្តាហ៍​នេះ​ប្លែក​ជាង​មុនៗ

20140328_26a

នៅ​សង្វៀន​អប្សរា​នា​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មីនា ឆ្នាំ​២០១៤ ស្អែក​នេះ ក្រៅពី​ការ​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ចំនួន​បី​គូ ក៏​មាន​ការ​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ CBF ចំនួន​មួយ​គូ​ផង​ដែរ រវាង​ម្ចាស់​ទឹកដី ផុន ផាន់ណា នៃ​ក្លិប​អប្សរា​គុនខ្មែរ​ជាមួយ ផល សុផាត មកពី​កងរាជ​អាវុធហត្ថ

រិន មុន្នី បាន​វិល​មក​ប្រកួត​ជាថ្មី​ដោយ​ជួប ជាមួយ យឹម ឌៀប

20140327_26a

អ្នក​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ជើងចាស់ រិន មុន្នី​(ពី​មុន​ប្រើ​ឈ្មោះ នួន មុន្នី​) ក្លិប​ប្រដាល់​ទ័ព​ជើងគោក បាន​រួច​ផុត​ពី​ទណ្ឌកម្ម​ពី​បទ​សង្ស័យ​ប្រកួត​លក់​ខ្លួន​នៅ​សង្វៀន ស៊ីធីអិន​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៣ ពេល​ជួប ធី តុងហ៊ី ហើយ​នឹង​បាន​វិល​មក​កាន់​សង្វៀន​បាយ័ន នា​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ ប៉ុន្តែ​រូប​គេ​ត្រូវ​ដាក់​ឲ្យ​ប្រកួត​សកល​អាជីព​ដែល​មាន​៦​ទឹក ជាមួយ​កីឡាករ​ជើងចាស់​ដូច​គ្នា យឹម ឌៀប ក្នុង​ទម្ងន់​៦៧​គ.ក្រ​។

សំខាន់ សុវណ្ណថា ឡើង​សងសឹក ង៉ា និង សាម៉េត នៅ TV3

20140327_27b

អ្នក​ប្រដាល់​ទម្ងន់​៦០​គីឡូក្រាម ទេស សំខាន់ និង សួង សុវណ្ណថា បាន​យក​សង្វៀន​ប៉ុស្តិ៍​លេខ​៣ សម្រាប់​ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​ឡើង​ជម្រះ​បញ្ជី​ចាស់​ជាមួយ​នឹង​ គូសត្រូវ​ចាស់ សារឹម ង៉ា និង ម៉ន សាម៉េត នាល្ងាច​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ ប៉ុន្តែ​ភាព​តានតឹង​នៅ​តែ​អាច​កើត​មាន​ឡើង ព្រោះ​ថា​ការ​យក​ឈ្នះ​ចាញ់​គ្នា​កន្លង​មក វា​បាន​បន្សល់​ទុក​នូវ​ការ​លំបាក​រៀងៗ​ខ្លួន។

សុវណ្ណ គ្រាន់ អាច​ធ្វើឲ្យ សាវឌី និង​មាស បន្ត​ចាញ់

20140327_27a

អ្នក​ប្រដាល់​មិន​ដែល​ស្គាល់​រសជាតិ​ចាញ់ សុខ សុវណ្ណ បាន​កំណត់​ថា គេ​មិន​អនុគ្រោះ​ឲ្យ នឿន សាវឌី ដែល​ហ្វឹកហាត់​នៅ​កន្លែង​រួម​គ្នា​នោះ​ទេ សម្រាប់​ការ​ប្រកួត​វិល​ជុំ​លើក​ទី​៤​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក ប្រដាល់​ស្រាបៀរ​លីអូ ទម្ងន់​៦០​គ.ក្រ របស់​គេ​នៅលើ​សង្វៀន​ស៊ីធីអិន នា​រសៀល​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ រីឯ​ភាគី ផាន់ គ្រាន់ បាន​អះអាង​ថា គ្រាន់ មិន​អាច​ចាញ់ ឆាយ មាស ឡើយ។

SEATV ចង់​ប្រជែង​ខាង​ប្រដាល់ តែ​ហាក់​មិន​ច្បាស់

20140326_27

តំណាង​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​(SEATV) បាន​ប្រកាស​ពី​គម្រោង​នៃ​ការ​បើក​ឲ្យ​មាន​កម្មវិធី​ប្រកួត​ប្រដាល់​លក្ខណៈ អន្តរជាតិ ក្នុង​មួយ​ខែ​ម្តង ចាប់​ពី​ចុង​ខែ​មីនា​នេះ​តទៅ មុន​ពេល​បើក​ឲ្យ​មាន​ការ​ប្រកួត​ជា​ប្រចាំ​សប្តាហ៍ ចាប់ពី​ខែ​ឧសភា ប៉ុន្តែ​ការ​អះអាង​នេះ​ហាក់​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នោះ​ទេ ព្រោះ​ការ​ប្រកាស និង​កម្មវិធី​ប្រកួត​របស់​អ្នក​រៀបចំ វា​មាន​លក្ខណៈ​ខុស​គ្នា។

More Articles...