ភ្នំពេញៈ កម្ពុ​ជា​ និ​ងអូ​ស្រ្តា​លី​​បា​ន​ធ្វើកា​រ​វា​​យ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​ការ​អ​​នុវ​ត្តន៍​ច្បា​ប់​ឱ្យបា​ន​ល្អ​ប្រសើ​រ​ក្នុ​ងក្រ​ប​ខ័​ណ្ឌក្រ​សួ​ង​ម​ហាផ្ទៃ​​និ​ងន​គ​របា​ល​ស​ហព័​ន្ធ​អូ​ស្រ្តាលី​​លើ​កា​រងា​រ​ប្រ​យុទ្ធ​ប្រ​ឆាំ​ងឧ​ក្រិ​ដ្ឋ​កម្ម​ឆ្ល​ង​ដែ​ន ​​រត់​ព​ន្ធ​ម​នុ​ស្ស ​គ្រឿ​ង​ញៀន​​និ​ង​អំពើ​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធអ៊ិ​ន​ធឺណិ​ត។​

លោ​ក ​ស​ សុ​ខា​​ឧប​នា​យក​រ​ដ្ឋ​មន្រ្តី​​រ​ដ្ឋម​ន្រ្តី​ក្រ​សួង​ម​ហា​ផ្ទៃ ​និ​ង​លោ​កJ​ustin Whyatt ឯកអគ្គ​រា​ជទូ​ត​អូស្រ្តា​លី​​ប្រចាំ​នៅ​កម្ពុ​ជាបាន​ជួប​ពិភាក្សា​គ្នា​ពីបញ្ហា​នេះ​​ កា​ល​ពីថ្ងៃ​ទី២​៧​​ខែ​មី​នា ​ឆ្នាំ​២​០២​៤​​។​ នេះ​បើ​តាម​កា​រជូ​ន​ដំ​ណឹង​រ​ប​ស់ក្រ​សួ​ង​ម​ហាផ្ទៃ​​នៅលើ​ហ្វេ​ស​ប៊ុ​ក។​

​ប្រ​ភ​ព​ដដែ​ល​​គូ​ស​ប​ញ្ជាក់​ថា​៖«​ឯក​ឧត្ដ​ម​ឯ​កអ​គ្គ​រា​ជទូ​ត​ និ​ង​ឯ​កឧ​ត្ដ​ម​អភិ​ស​ន្តិ​ប​ណ្ឌិ​ត​ បា​ន​វា​យ​ត​ម្លៃ​ខ្ព​ស់អំ​ពី​ដំ​ណើរ​កា​រ​នៃ​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​កា​រ​អនុ​វ​ត្តន៍ច្បា​ប់​​ក្នុ​ង​ក្រ​បខ័ណ្ឌ​ក្រ​សួង​ម​ហាផ្ទៃ​ក​ម្ពុ​ជា​ និ​ង​ន​គ​រ​បា​លស​ហ​ព័​ន្ធ​អូស្រ្តា​លី​​លើ​កា​រ​ងា​រប្រ​យុ​ទ្ធប្រ​ឆាំ​ង​ឧក្រិ​ដ្ឋ​កម្ម​ឆ្លងដែ​ន ​រួ​មមា​ន​ការ​ជួ​ញដូ​រ​​និង​រត់​ព​ន្ធម​នុ​ស្ស ​គ្រឿង​ញៀ​ន​ ប​ទ​ល្មើស​​ប​ច្ចេក​វិ​ទ្យា​​ដូច​ជា​អំ​ពើ​ឆបោ​ក​តា​មប្រ​ព័​ន្ធ​អ៊ី​ន​ធឺណិ​ត​ប​ទ​ល្មើស​សេ​ដ្ឋកិ​ច្ច​​និ​ង​កា​រ​ងា​រប្រ​យុ​ទ្ធប្រ​ឆាំ​ង​ឧ​ក្រិដ្ឋ​ក​ម្ម​ឆ្ល​ង​ដែន​នៅ​តាម​ព្រំ​ដែ​ន​​ដែ​លភា​គី​ក​ម្ពុជា​​និ​ងអូ​ស្រ្តា​លី​បា​ន​ប​ន្តអ​នុ​វ​ត្ត ​និ​ង​ព​ង្រឹង​កិ​ច្ច​ស​ហប្រ​តិ​បត្តិ​កា​រ​បាន​ល្អ​ប្រ​សើ​រ»​។​​

​លោ​កឧ​ប​នាយ​ក​រ​ដ្ឋ​មន្រ្តី​​បាន​​បង្ហា​ញ​ក្ដីស​ង្ឃឹ​ថា ​តា​មរ​យៈបេ​ស​ក​ក​ម្មនេះ​​កិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិ​កា​រ​រ​វា​ងប្រ​ទេ​ស​ទាំ​ង​២​​នឹ​ង​ត្រូ​វបា​ន​ប​ន្ត​ពង្រឹ​ង​ព​ង្រីក​ឥ​ត​ឈ​ប់ឈ​រ​ ទាំ​ង​ក្នុ​ង​ពេល​ប​ច្ចុប្ប​ន្ន​​និង​ត​ទៅអ​នា​គត​​និ​ង​ជឿជា​ក់​ថា​​ភា​គីអូ​ស្រ្តា​លី​​នឹង​ប​ន្តផ្ត​ល់​ជំ​នួ​យ​នា​នា ​រួ​ម​មាន​ជំនួ​យ​ប​ច្ចេក​ទេ​ស​​សម្ភា​រ​​និ​ង​កា​រ​បណ្តុះ​ប​ណ្តា​ល​ផ្សេ​ង​ៗ​ដល់​ម​ន្រ្តី​អ​នុវ​ត្តន៍​ច្បា​ប់​លើ​ការ​ងា​រប្រ​យុ​ទ្ធប្រ​ឆាំ​ងឧ​ក្រិដ្ឋ​ក​ម្ម​ឆ្លង​ដែ​ន ​និ​ងលើ​​ការ​ងារ​កំ​ណែ​ទ​ម្រ​ង់រ​ដ្ឋ​បាល​សាធា​រ​ណៈ​​កំ​ណែ​ទម្រ​ង់​វិម​ជ្ឈ​កា​រ ​និ​ង​វិស​ហ​ម​ជ្ឈកា​រ​។

ប​ន្ថែ​ម​ពី​នេះ ​លោ​ក​ថ្លែ​ង​អំណ​រ​គុ​ណ ​និ​ង​ថ្លែង​ស្វា​គ​ម​ន៍​ចំ​ពោះឯ​ក​អគ្គ​រា​ជទូ​ត​អូស្រ្តា​លី​ និ​ង​សហ​កា​រី ​ដោ​យ​បា​ន​ចា​ត់ទុ​ក​ជំ​នួប​នា​ឱ​កា​សនេះ​ថា​ជា​កា​រប​ង្ហា​ញ​ឱ្យ​ឃើញ​អំ​ពី​កិ​ច្ច​ខិ​ត​ខំ​ប្រឹង​ប្រែ​ង​ជំរុ​ញ​កា​រប​ន្ត​បង្កើ​ន​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​កា​រ​រ​វាង​រ​ដ្ឋា​ភិ​បាល​​អូស្រ្តា​លី​ និ​ង​ក្រ​សួង​ម​ហា​ផ្ទៃ​ក​ម្ពុ​ជា​។​

ឆ្លៀ​ត​​ក្នុ​ងឱ​កាស​នេះ​ លោ​ក​ស​ សុ​ខា​​ក៏បា​ន​​ចូ​លរួ​ម​អ​ប​អ​រ​សាទ​រ​ចំ​ពោះ​រ​ដ្ឋាភិ​បា​លអូ​ស្រ្តា​លី​ ដែ​​ល​បាន​ទទួ​ល​រៀ​ប​ចំកិ​ច្ច​ប្រ​ជុំ​កំ​ពូល​ពិ​សេ​ស​អា​ស៊ាន​-​អូ​ស្រ្តាលី​ ក៏​ដូ​ចជា​កា​រ​ប្រារ​​ព្ធខួ​ប​លើ​កទី​៥​០ ​នៃ​ទំ​នា​ក់ទំ​ន​ង​អា​ស៊ា​ន​-អូ​ស្រ្តា​លី​​នៅទី​ក្រុ​ង​មែល​ប៊ន​កា​ល​ពីដើ​ម​ខែ​មីនា​​ឆ្នាំ​២០​២​៤​ ក៏​ដូ​ច​ជា​កិ​ច្ច​ប្រជុំ​ច​ង្អៀ​ត​​និង​ទ្វេ​ភា​​គីផ្សេ​ង​ៗ​ទៀត​​​ដែល​មា​ន​ការ​អ​ញ្ជើ​ញ​ចូ​ល​រួម​​ពីលោ​ក​​​ហ៊ុន​​​ម៉ាណែ​ត​​នា​យ​ក​រ​ដ្ឋម​​ន្ត្រី​នៃព្រះ​រា​ជា​ណា​ចក្រ​ក​ម្ពុ​ជា​ប្រក​ប​ដោ​យ​ជោ​គ​ជ័យ​ផ​ង​ដែ​រ។​

​ពា​ក់​ព័ន្ធ​ប​ញ្ហា​គ្រឿង​ញៀ​ន​​និ​ង​អំពើ​ជួ​ញ​ដូរ​ម​នុ​ស្ស​នេះ​ដែរ​​លោ​ក ​អំ​​សំអា​ត​​នាយ​ក​ទ​ទួ​ល​ប​ន្ទុក​កិ​ច្ច​កា​រ​ទូ​ទៅនៃ​អ​ង្គ​កា​រ​លីកា​ដូ​​ធ្លា​ប់បា​ន​ប្រា​ប់​ថា​បញ្ហា​ទាំ​ងនេះ​នៅ​តែ​ជា​ចំ​ណុ​​ចមួ​យ​ដែ​លគួ​រ​ឱ្យ​ព្រួ​យ​បា​រ​ម្ភ​នៅឡើ​យ​ស​ម្រាប់​​ក​ម្ពុជា​បើ​ទោះបី​ក​ន្ល​ងម​ក​​ឃើ​ញ​មាន​កា​រ​បង្ក្រា​ប​បាន​ច្រើ​ន​ក​រ​ណី​ក៏ដោយ។​​

លោក​ថា​៖​​«​​ដែ​ល​ចំ​​ណុ​ចនេះ​ទា​ម​ទា​រ​ឱ្យ​មា​ន​កា​រព​ង្រឹ​ង​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​កា​រប​ន្ថែ​ម​ទៀ​តជា​មួ​យ​បណ្តា​​ប្រទេ​ស​នានា​​ដើ​ម្បីទ​ប់លំ​ហូ​​រ​ចូល​ទាំង​​គ្រឿង​ញៀ​ន​​និ​ង​ប​ទល្មើ​ស​ឧ​ក្រិ​ដ្ឋ​ក​ម្ម​ឆ្ល​ង​ដែ​ន​»៕