ទិដ្ឋភាពដង្ហែក្បួនដាក់ញត្តិរបស់ព្រះសង្ឃ អង្គការសមាគមខ្មែរកម្ពុជាក្រោម យុវជន សហជីព កម្មករ សហគមន៍រងគ្រោះដោយបញ្ហាដីធ្លី...និងមន្ត្រីអង្គការសង្គមស៊ីវិល ក្នុងពិធីរំឭកខួប២៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីម្សិលមិញ ត្រូវបានគណបក្សប្រជាជនហៅថា កើតឡើងដោយសារតែមានថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ខណៈដែលគណបក្សសង្គ្រោះជាតិបានចាត់ទុកកិច្ចព្រមព្រៀងនេះថា មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជាតិខ្មែរទាំងមូលហើយថា អ្វីៗដែលកម្ពុជាមានមកដល់សព្វថ្ងៃគឺដោយសារមូលដ្ឋាននៃកិច្ចព្រមព្រៀងនេះ។