លោកឧកញ៉ា គឹម ម៉ាវិនថា អាយុ ៥៧ ឆ្នាំ ដែលជាឧត្តមសេនីយ៍ទោ(ផ្កាយពីរ) នៅក្រសួងការពារជាតិ និងជាអគ្គនាយកក្រុមហ៊ុន GST Express Bus ត្រូវបានចោទប្រកាន់ ពីបទសម្លាប់ប្រពន្ធចុងអាយុ៣០ ឆ្នាំ និងកូនស្រីអាយុ ៦ឆ្នាំ ហើយបានយកសាកសពទៅបោះចោលនៅតំបន់ពេជ្រនិលក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមីនា ឆ្នាំ ២០១៤។ នេះបើយោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌជាន់ខ្ពស់។