អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបើកសម្ពោធស្ថានីយអ្នកដំណើរថ្មីហើយ កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានីយអ្នកដំណើរថ្មីនេះនឹងពង្រីកវិសាលភាពអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឲ្យទទួលអ្នកដំណើរបានរហូតដល់ ៨ទៅ១០លាននាក់ បើប្រៀបធៀបទៅនឹងមុនពេលពង្រីក បានត្រឹមតែ ៤ទៅ៥លាននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។