លោកស្រី ពុង ឈាវកេកនឹងលាលែងចេញពីដំណែងជាប្រធានអង្គការលីកាដូនៅពេលដែលលោកស្រីនឹងចូលកាន់ដំណែងពេញសិទ្ធជាសមាជិកទី៩នៃស្ថាប័នគ.ជ.ប។ លោកស្រីសម្រេចបែបនេះដើម្បីធ្វើឲ្យប្រាកដថានឹងមិនមានទំនាស់ផលប្រយោជន៍ណាមួយនៅពេលដែលលោកស្រីបំពេញបេសកម្មដ៏មានសារសំខាន់នេះ។
លោកស្រីពុង ឈាវកេក គឺជាស្ត្រីអភិជនមួយរូបដែលជនរួមជាតិទទួលស្គាល់ថាបានចួលរួមចំណែកយ៉ាងសកម្មក្នុងការនាំសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសជូនដល់កម្ពុជា និងបានបូជាស៊ឹងតែមួយជីវិតរបស់លោកស្រីដើម្បីដឹកនាំពង្រឹងការអនុវត្តន៍សិទ្ធិមនុស្សនៅកម្ពុជា។
មនុស្សជាច្រើនជឿថាលោកស្រីគឺជាបុគ្គលស័ក្ដិសមបំផុតក្នុងការទទួលធ្វើជាសមាសភាពទី៩នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) យ៉ាងហោចណាស់សម្រាប់អាណត្តិទី៦ ដើម្បីឈានដល់ការបញ្ចប់ការជាប់គាំងនយោបាយដែលតែងតែកើតមានជាដ៏រាបបន្ទាប់ពីការបោះឆ្នោតជាតិ។