លោកស្រីមូរ សុខហួរ និង លោក យឹម សុវណ្ណ បានបាត់បង់ឳកាសជាប្រធានគណៈកម្មាធិការទី៨ និងទី១០ នៃរដ្ឋសភាជាតិ។ ទោះជាយ៉ាងណា តំណែងប្រធានគណៈកម្មាធិការទាំងពីរនេះដែលជ្រើសរើសកាលពីម្សិលមិញ ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងអះអាងថា ធ្វើឡើងជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ ដោយឡែកលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាជាតិ បានច្រានចោលការប៉ុនប៉ងស្នើរយកបេក្ខភាពដដែល ដោយថាជាការឥតប្រយោជន៍ និងខុសនីតិវិធីច្បាប់ បើទោះបីជាលោកបានអះអាងថា ការស្នើរបេក្ខភាពដែលបោះឆ្នោតធ្លាក់ម្តងទៀត គឺធ្លាប់អនុវត្តន៍កន្លងមកក៏ដោយ។