ក្រុង​សាណា៖ ជាមួយ​ទស្សនីយភាព​បៃតង​ស្រស់ ព្រៃ​ឈើ​ក្រាស​ៗ សត្វ​ព្រៃ​ប្លែក​ៗ និង​ផ្ទៃ​ឈើ​ខៀវ​ស្រងាត់​ យេម៉ែន​រំពឹង​ថា ប្រជុំកោះ​សូស្យូត្រា​របស់​ខ្លួន​នឹង​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ក្នុង​ក្ដីសុបិន​ ទោះបីជា​ប្រទេស​នេះ​ធ្លាក់​ក្នុង​ជម្លោះ​ដ៏​អាក្រក់​យ៉ាង​ណា​ក៏ដោយ​។

លាត​សន្ធឹង​លើ​មហាសមុទ្រ​ឥណ្ឌា ចម្ងាយ​ប្រមាណ ២០០ ​គីឡូម៉ែត្រ ពី​ឆ្នេរ​ប្រទេស​យេម៉ែន ប្រជុំ​កោះ​ទាំង ៤ និង​កោះ​ថ្ម​ចំនួន ២ ​ទៀត គឺជា​លំនៅឋាន​របស់ពលរដ្ឋ​ប្រមាណ ៥ ម៉ឺន​​នាក់ និង​បាន​ញាំញី​ដោយ​សង្គ្រាម​ដែល​បំផ្លិច​បំផ្លាញ​ដែន​ដី​នេះ​។

ខណៈ​ពលរដ្ឋ​យេម៉ែន​ភាគច្រើន​កំពុង​ជាប់​ដៃ​រឿង​ជម្លោះ ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​ ២០១៤ រវាង​ឧទ្ទាម​ហ៊ូធី និង​រដ្ឋាភិបាល ជាន់​ក​ដោយ​វិបត្ដិ​កូវីដ ១៩ ទេសចរ​ផ្សង​ព្រេង​កំពុង​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ដំណើរ​កម្សាន្ដ​ទៅកាន់​ប្រជុំ​កោះ​សូស្យូត្រា​។

ទឹកសមុទ្រ​ថ្លា​​ពណ៌​ខៀវបៃតង​ដូច​ត្បូង​​មរកត នៅ​ដែនកោះ​សូស្យូត្រា​ ប្រទេស​យេម៉ែន។ AFP

ដោយសារ​ការ​ហោះ​ហើរ​បាន​បន្ដ​តាម​រយៈ​អាកាសចរណ៍ Air Arabia មួយ​សប្ដាហ៍​ម្ដង​ពីទីក្រុង​អាប៊ុល​ដាប៊ី ទីភ្នាក់ងារ​បាន​ទទួល​សំណើ​រាប់​រយ​។ យេម៉ែន​ ជា​ប្រទេស​ក្រីក្រ​បំផុត​មួយស្រាប់​ប្រចាំ​​​តំបន់​ឧបទ្វីប​អារ៉ាប់​តាំងពី​មុន​សង្គ្រាម បាន​និង​កំពុង​អភិវឌ្ឍ​ប្រជុំ​កោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ឱ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​។

ប្រជុំកោះ​សូស្យូត្រា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២៥០ ​គីឡូម៉ែត្រ​ ពី​តំបន់ Horn of Africa និង​ចម្ងាយ​ ១ ០០០ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​​ទីក្រុង​អាដេន ជាទី​មូលដ្ឋាន​រដ្ឋាភិបាល​យេម៉ែន​តាំង​នៅ​។

យោងតាម​ទីភ្នាក់ងារ​វប្បធម៌​ UNESCO របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា ទីឋាន​នេះ​មាន​ភាព​ល្បី​ល្បាញ​ចំពោះ​ជីវចម្រុះ​ដ៏​ល្អ​ឯក​ ដែល​រុក្ខជាតិ​ស្ទើរតែ​មួយភាគ​បីចំណោម​ ៨២៥ ​ប្រភេទ និង​ពពួក​ល្មូន ៩០​ ភាគរយ​ត្រូវបាន​ចាត់​ទុក​ជា​ភាព​ល្អ​ឯក​។

​រុក្ខជាតិ​ Dragon's blood ដែល​ស្ទើរតែ​ពុំ​មានដុះ​នៅ​កន្លែង​ណាផ្សេង​ទៀត។ AFP

ភាព​វិសេស​នេះ និង​រុក្ខជាតិ​ដ៏​អស្ចារ្យ ដូចា ដើម​ឈើ​នាគ​ ដែលរំលេច​នូវ​សណ្ឋាន​ដូច​ឆ័ត្រ​ និង​ជ័រ​ក្រហម​ បាន​ទទួល​ងារ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​។

យោងតាម​វេបសាយ​របស់ UNESCO បាន​ឱ្យ​ដឹងថា​៖ «​កោះ​សូស្យូត្រា ពិត​ជាបាន​ផ្ដល់​សារសំខាន់​ចំពោះ​បរិស្ថាន​ជីវ​ចម្រុះ​លើតំបន់​ Horn of Africa។ ជា​តំបន់​សម្បូរ​ទៅដោយ​ជីវចម្រុះ​ច្រើន​បំផុត​មួយ​ និង​ជា​ដែន​កោះ​ដ៏​ល្អ​ឯក​មួយ​ក្នុង​ពិភព​លោក វា​ត្រូវបាន​ហៅ​ថា «ប្រជុំកោះ​ហ្គាឡាប៉ាហ្គូស​លើ​មហាសមុទ្រឥណ្ឌា​»៕ AFP/HR

ឆ្នេរ​សមុទ្រ​ពណ៌​សក្បុស និង​ទឹកសមុទ្រ​ពណ៌ខៀវ​បៃតង​ចាំ​ឆ្លុះ​នឹងផ្ទៃ​​មេឃ នៃ​មហាសមុទ្រ​ឥណ្ឌា។ AFP

អាង​ទឹកធម្មជាតិ​ផុស​លើ​ជម្រាល​ភ្នំ ដែលអាច​ចុះត្រាំ និង​គយគន់​ទេសភាព​សមុទ្រ​ល្ហល្ហេវ។ AFP

ល​រុក្ខជាតិ​ស្ទើរតែ​មួយភាគ​បីចំណោម​ ៨២៥​ប្រភេទ និង​ពពួក​ល្មូន ៩០​ភាគរយ​ ជាពូជ​មាន​តែ​នៅ​ទឹកដី​នេះ ពុំ​មាននៅ​ទី​ណា​ផ្សេង​ទៀតទេ។ AFP

ល​រុក្ខជាតិ​ស្ទើរតែ​មួយភាគ​បីចំណោម​ ៨២៥​ប្រភេទ និង​ពពួក​ល្មូន ៩០​ភាគរយ​ ជាពូជ​មាន​តែ​នៅ​ទឹកដី​នេះ ស្ទើរតែ​ពុំ​មាននៅ​ទី​ណា​ផ្សេង​ទៀតទេ។ AFP

ទេសភាព​ភ្នំឌីហាមរី នៅ​ប្រទេស​យេម៉ែន ដែនមហាសមុទ្រ​ឥណ្ឌា។ AFP

រុក្ខជាតិ Dragon's blood រំលេច​លើ​ផ្ទៃមេឃ​ពណ៌​ក្រហម​ច្រាល។ AFP