សំណួរ៖ តើអ្វីដែលសំខាន់បំផុតសម្រាប់លោកអ្នក? យានយន្ត ឬជីវិត?
ចម្លើយ៖ សុវត្ថិភាពរបស់លោកអ្នក និងអ្នកនៅជុំវិញគឺមានសារៈសំខាន់បំផុត ពីព្រោះជីវិតមនុស្សគឺមានតម្លៃមិនអាចកាត់ថ្លៃបាន។
ដូច្នេះហើយនីស្សាន់នាំមកជូននូវគន្លឹះសុវត្ថិភាពសំខាន់ៗដែលលោកអ្នកត្រូវអនុវត្តមុន និងអំឡុងពេលបើកបរ។ នីស្សាន់តែងតែគិតអំពីសុវត្ថិភាពជាចម្បង!
![]() គន្លឹះទី ១៖ បើកបរនៅពេលលោកអ្នកហត់នឿយ ខ្លាំង គឺងាយកើតមាន គ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះលោកអ្នកត្រូវសម្រាកឲ្យបានគ្រប់គ្រាន់មុនពេលបើកបរ។ នៅពេលលោកអ្នកមានអារម្មណ៍ថាងងុយដេកពេលកំពុងបើកបរ នោះវាងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់។ |
---|
![]() គន្លឹះទី ២៖ ចេញដំណើរឲ្យបានមុនម៉ោង ដើម្បីចៀសវាងការកកស្ទះចរាចរណ៍ ពីព្រោះនៅពេលលោកអ្នកបើកបរក្នុងពេលប្រញាប់ប្រញាល់វាងាយនឹងបង្កគ្រោះថា្នក់។ ប្រសិនបើលោកអ្នកចេញដំណើរមុនម៉ោង ការបើកបរមិនប្រញាប់ ធ្វើឲ្យការបើកបរមានសុវត្ថិភាពខ្ពស់។ |
![]() គន្លឹះទី ៣៖ បន្ថយល្បឿនហើយត្រូវ បើកបរក្នុងល្បឿន កំណត់ដោយច្បាប់។ ជាពិសេសនៅពេលលោកអ្នកបើកបរក្នុងតំបន់ដែលងាយគ្រោះថ្នាក់ការបើកបរយឺតៗគឺសំខាន់បំផុត។ |
![]() គន្លឹះទី ៤៖ មុនពេលបើកបរត្រូវត្រួតពិនិត្យយានយន្តរបស់លោកអ្នកឲ្យបានហ្មត់ចត់ ចៀសវាងគ្រោះថ្នាក់ដោយសារបែកកង់ជាយថាហេតុ។ សញ្ញាផ្តល់សារព្រមានភាគច្រើនងាយស្រួលកត់សម្គាល់ដូច្នេះចូរបើកបរដោយភាពវៃឆ្លាត។ |
![]() គន្លឹះទី ៥៖ មុនពេលបើកបរត្រូវពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ ហើយត្រូវប្រាកដថាអ្នកដំណើរទាំងអស់ពាក់ខ្សែក្រវាត់របស់ពួកគេបានត្រឹមត្រូវផងដែរ។ ការពាក់ខ្សែក្រវាត់គឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏ជាច្បាប់តម្រូវផងដែរ។ |
![]() គន្លឹះទី ៦៖ ហាមលេងសារមិនថាទូរស័ព្ទលោកអ្នកទទួលសារសំខាន់ប៉ុនណានោះទេ កុំសរសេរ ឬផ្ញើសារពេលកំពុងបើកបរ។ ភ្នែកត្រូវសម្លឹងមើលផ្លូវជាប់ជានិច្ច ប្រយ័ត្នប៉ះទង្គិចអ្នកថ្មើរជើង ឬរថយន្តដទៃដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវជាមួយអ្នក។ |
![]() គន្លឹះទី ៧៖ ពេលបើកបរត្រូវរក្សាគម្លាតឲ្យនៅឆ្ងាយពីរថយន្តខាងមុខ ករណីជាន់ហ្វ្រាំងបន្ទាន់ គឺមិនបង្កគ្រោះថ្នាក់ជាមួយរថយន្តនៅខាងមុខ។ |
![]() គន្លឹះទី ៨៖ គិតឲ្យបានច្បាស់លាស់ថា លោកអ្នកត្រូវធ្វើដំណើរទៅទីកន្លែងណាងាយស្រួលកំណត់ទិសដៅនឹងស្វែងយល់អំពីស្ថានភាពផ្លូវជាមុន។ |
![]() គន្លឹះទី ៩៖ យានយន្តជាឧបករណ៍សម្រាប់អ្នកបើកបរ ដូច្នេះចាំបាច់ណាស់គឺវាត្រូវមានទ្រង់ទ្រាយល្អ ដើម្បីធានាថា អ្នកបើកបរមានសុវត្ថិភាព និងប្រសិទ្ធភាព។ កុំព្រងើយកន្តើយនឹងសញ្ញាព្រមានណាមួយហើយត្រូវធ្វើតាមសៀវភៅណែនាំពីសេវាកម្មថែទាំរថយន្តរបស់លោកអ្នកឲ្យបានទៀងទាត់។ |
![]() គន្លឹះទី ១០៖ ត្រូវបើកបរលើគន្លងផ្លូវឲ្យបានថេរ ដើម្បីងាយស្រួលក្នុងការបត់ហើយហាម បើកវ៉ារថយន្តដទៃបើមិនចាំបាច់។ |

សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្តនីស្សាន់គ្រប់ម៉ូដែលនៅកម្ពុជាសូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុននីស្សាន់កម្ពុជា www.nissan.com.kh/ ឬចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុននីស្សាន់ fb.com/CambodiaNissan/ ។
គន្លឹះសុវត្ថិភាពសំខាន់ៗចំពោះការបើកបររថយន្តនីស្សាន់នេះនាំមកជូនដោយក្រុមហ៊ុន Tan Chong Motor ៕