នីស្សាន់កំពុងធ្វើឲ្យការធ្វើដំណើររបស់លោកអ្នកកាន់តែប្រសើរ ដោយការតភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដែលធ្វើឲ្យការបើកបរកាន់តែរីករាយ និងមានភាពជឿជាក់។ ប្រព័ន្ធបំផ្លាស់ទីឆ្លាតវៃរបស់នីស្សាន់បានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការធ្វើដំណើរប្រកបដោយផាសុកភាព និងសុវត្ថិភាពជូនលោកអ្នក។
កាន់តែរំភើប
ប្រព័ន្ធ Nissan Intelligent Power ធ្វើឱ្យការបើកបររបស់លោកអ្នកកាន់តែរំភើប ដោយសារតែវាជួយកាត់បន្ថយការបំភាយឧស្ម័ន និងស៊ីប្រេងតិច។
កាន់តែមានទំនុកចិត្ត
ប្រព័ន្ធ Nissan Intelligent Driving ជួយផ្តល់ទំនុកចិត្តដល់អតិថិជនកាន់តែខ្លាំង តាមរយៈការពង្រឹងសុវត្ថិភាព ការគ្រប់គ្រងរថយន្ត និងផ្តល់ផាសុកភាពដល់អ្នកដំណើរគ្រប់រូប។
កាន់តែមានការតភ្ជាប់
ប្រព័ន្ធ Nissan Intelligent Integration ជួយបង្កើតនិរន្តរភាពប្រព័ន្ធអេកូរថយន្ត ដែលធ្វើឲ្យមានការតភ្ជាប់រវាងមនុស្ស រថយន្ត និងហេដ្ឋារចនាសម្ព័ន្ធ។
បង្កើតឡើងនៅឆ្នាំ ១៩៣៣ នីស្សាន់គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេមួយនៅប្រទេសជប៉ុន។ អស់រយៈពេលជាង ៨០ ឆ្នាំមកហើយ ការច្នៃប្រឌិតគឺជាឆ្អឹងខ្នង និងកម្លាំងដ៏រឹងមាំរបស់ក្រុមហ៊ុន។ ក្នុងនោះមានរថយន្តជាច្រើនត្រូវបានផលិតរាប់ចាប់ពីរថយន្តល្បឿនលឿន រថយន្តអគ្គិសនី រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រថយន្តបែបស្ព័រ រថយន្ត SUV ជាដើមដោយនីស្សាន់បានបង្កើតផលិតផលថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ដើម្បីបំពេញគ្រប់តម្រូវការទីផ្សារ។
លក្ខណពិសេសជាច្រើននៃប្រព័ន្ធបំផ្លាស់ទីឆ្លាតវៃរបស់នីស្សាន់
នីស្សាន់បំពាក់ដោយបច្ចេកវិទ្យាទំនើប គោលបំណងនៃប្រព័ន្ធឆ្លាតវៃនេះគឺដើម្បីធ្វើឱ្យអតិថិជនរបស់នីស្សាន់កាន់តែមានទំនុកចិត្ត និងភាពរីករាយ និងការតភ្ជាប់កាន់ច្រើនជាងមុន ជាពិសេសជួយបង្កើនសុវត្ថិភាពពេលចរាចរនៅលើដងផ្លូវ។

ប្រព័ន្ធ Intelligent Cruise Control ៖ ប្រព័ន្ធនេះជួយរក្សាល្បឿន ជួយរក្សាគម្លាតចម្ងាយរថយន្តរបស់លោកអ្នកជាមួយរថយន្តនៅខាងមុខ។ ប្រព័ន្ធ Intelligent Distance Control (i-DC) នេះជួយអ្នកបើកបរឱ្យរក្សាចម្ងាយពីរថយន្តនៅខាងមុខដែលកំពុងបើកបរក្នុងគន្លងផ្លូវតែមួយ និងទិសដៅតែមួយ។

ប្រព័ន្ធ Intelligent All-Wheel Drive ៖ ប្រព័ន្ធនេះផ្តល់កម្លាំង និងការគាំទ្រនៅទីកន្លែង ឬពេលណាដែលលោកអ្នកត្រូវការដែលប្រែប្រួលតាមស្ថានភាពផ្លូវ។ វាជួយពិនិត្យការបង្វិលកង់ និងល្បឿនរថយន្ត។

ប្រព័ន្ធ ProPILOT៖ នៅពេលដំណើរការប្រព័ន្ធនេះ វានឹងអនុញ្ញាតឱ្យរថយន្តរបស់លោកអ្នក ជិះតាមរថយន្តនៅខាងមុខដោយស្វ័យប្រវត្តិ និងរក្សាគម្លាតចម្ងាយដ៏សមស្រប អំឡុងពេលធ្វើចរាចរណ៍។ ចំពោះមុខងារ ProPILOT Park នៅពេលលោកអ្នកចុចប៊ូតុង ដើម្បីឱ្យរថយន្តរបស់លោកអ្នកគ្រប់គ្រងចង្កូត នោះវានឹងចូលទៅកន្លែងចតដោយស្វ័យប្រវត្តិ។

ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញវៃឆ្លាត (i-AVM) ៖ ប្រើប្រាស់កាមេរ៉ាចំនួន ៤ គ្រាប់ អ្នកបើកបរអាចមើលទិដ្ឋភាពជុំវិញរថយន្តបាន ៣៦០ ដឺក្រេ ជួយសម្រួលដល់ការចត ជាពិសេសកន្លែងចតដែលតួចចង្អៀត។ ចំពោះប្រព័ន្ធ (MOD)៖ ប្រព័ន្ធនេះប្រើកាមេរ៉ាចំនួន ៤ គ្រាប់ ដើម្បីពិនិត្យមើលទិដ្ឋភាពជុំវិញរថយន្ត គឺចាប់រូបភាពនៃវត្ថុដែលកំពុងមានចលនានៅជុំវិញរថយន្តហើយប្រព័ន្ធនេះនឹងផ្តល់សញ្ញាព្រមានទាំងដែលអាចមើលឃើញ និងស្តាប់ឮទៅកាន់អ្នកបើកបរនៅក្នុងករណីដែលវត្ថុមានចលនាកំពុងនៅជិតរថយន្ត។