រថយន្ត H-1 ដ៏ទំនើបនេះ បន្ថែមនូវភាពអស្ទារ្យដ៏សម្បូរ៍បែបសម្រាប់លោកអ្នកជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះ និងទាន់សម័យ។
ការរចនាផ្នែកខាងមុខនៃរថយន្ត H-1 នេះមានភាពទាក់ទាញបំពាក់ដោយចង្កៀងមុខអំពូល LED ប្រកបដោយភាពច្នៃប្រឌិត និងភ្លើងកាត់អ័ព្ទ។ វាមិនត្រឹមតែរចនាប្រកបដោយភាពប្រណីតប៉ុណ្ណោះទេ ប៉ុន្តែម៉ាស៊ីនក៏ជាម៉ូដែលថ្មីបំផុតផងដែរ ជាប្រភេទម៉ាស៊ីនម៉ាស៊ូត 2.5 Liter កម្លាំងអតិថបរិមា 170ps ហើយជាមធម្យស៊ីប្រេងឥន្ធនៈអស់ត្រឹមតែ ៨.៥ លីត្រប៉ុណ្ណោះក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ។
ជាមួយនឹងប្រវែងប្រមាណ ៥ ម៉ែត្រ អ្នកដំណើរចំនួន ១២ នាក់អាចអង្គុយបានយ៉ាងមានផាសុកភាព ទ្វារចំហៀង បើកបានយ៉ាងងាយស្រួល សម្រាប់អ្នកដំណើរឡើងចុះ។ យ៉ាន់ស្ព័រទំហំ ១៦ អ៊ិញមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវ។
ចំពោះផ្នែកខាងក្រោយ បំពាក់ដោយអំពូល LED ដ៏ធំៗជួយធ្វើឲ្យមើលឃើញរថយន្តនៅខាងក្រោយយ៉ាងច្បាស់ ជាពិសេសសម្រាប់ការបើកបរពេលយប់។ ក្រៅពីនេះវាបំពាក់ជាមួយកាមេរ៉ាមើលក្រោយ និងប្រព័ន្ធជំនួយការចតដែលអ្នកបើកបរអស់បារម្ភអំពីការចតរថយន្តរបស់ខ្លួន ដោយមិនបារម្ភការប៉ះទង្គិច ជាមួយរថយន្តផ្សេងទៀតក្នុងទីកន្លែងចង្អៀត។ លោកអ្នកក៏អាចផ្ទុកទំនិញបានច្រើន ជាពិសេសពេលបត់កៅអីជួរក្រោយទៅមុខ។
ផ្ទៃខាងក្នុងនៃរថយន្ត H-1 គឺមានមុខងារគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយរឿងដំបូងដែលទាក់ទាញភ្នែករបស់យើងបំផុតនោះគឺពណ៌ត្នោតខ្ចីនិងពណ៌ខ្មៅដ៏ស្រស់ស្អាត ផលិតពីស្បែកគុណភាពខ្ពស់ផ្តល់ឱ្យយើងនូវអារម្មណ៍ដ៏ស្រស់ស្រាយ និងមានផាសុកភាព។ បើកលោកអ្នកត្រូវការរថយន្តប្រភេទ minivan ដើម្បីដឹកបុគ្គលិក ឬភ្ញៀវវីអាយភីក៏ដូចជាសមាជិកគ្រួសារ រថយន្ត H-1 គឺជារថយន្តនៃជម្រើសដ៏ស័ក្តិសមឥតខ្ទោះសម្រាប់លោកអ្នក។
ដើម្បីបង្កើនសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរក្នុងផ្លូវឆ្ងាយ កៅអីរបស់អ្នកបើកបរត្រូវបានបំពាក់ដោយមុខងារកម្តៅ និងត្រជាក់ ចង្កឹះលេខ ៥ លេខអូតូ និងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ។
H-1 Full option មានអេក្រង់ផ្តល់ព័ត៌មាននៅចំកណ្តាល ទំហំធំទូលាយបំពាក់ដោយពោងសុវត្ថិភាពសម្រាប់អ្នកដំណើរ ហើយផ្អែកលើផែនការថវិកា និងតម្រូវការរបស់លោកអ្នក អ្នកពិគ្រោះយោបល់ផ្នែកលក់របស់យើងនឹងផ្តល់ប្រឹក្សាថា តើម៉ូដែលមួយណាដែលសមស្របបំផុតសម្រាប់លោកអ្នក?
ស្រមៃថា លោកអ្នក និងសមាជិកគ្រួសារមានដំណើរកម្សាន្តចុងសប្តាហ៍ទៅតំបន់ជនបទ ដំបូលកញ្ចក់ចំនួន ២ និងទ្វារចំហៀងដ៏ធំទូលាយ និងធ្វើឲ្យលោកអ្នករីករាយជាមួយខ្យល់អាកាសបរិសុទ្ធ ស្តាប់សំឡេងខ្យល់ និងរីករាយជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ អ្វីដែលពិសេសមួយទៀតនោះគឺកៅអីអ្នកដំណើរអាចបង្វិលបាន ដូច្នេះហើយអ្នកដំណើរអាចអង្គុយទល់មុខគ្នា ធ្វើឲ្យការសន្ទនាគ្នាកាន់តែមានភាពជិតស្និទ្ធ។
រថយន្ត Hyundai H-1 មានតម្លៃសមរម្យត្រូវបានផលិតពីរោងចក្រនៅប្រទេសកូរ៉េដោយផ្ទាល់ ជាមួយនឹងការធានារយៈពេល ៣ ឆ្នាំ ឬ ១០ ម៉ឺនគីឡូម៉ែត្រ។ យើងជឿជាក់ថា ជាមួយរថយន្ត H-1 លោកអ្នកអាចសន្សំប្រាក់បានច្រើនសម្រាប់ការប្រើប្រាស់រថយន្តរយៈពេលវែង បើធៀបទៅនឹងរថយន្តដែលប្រើរួច ឬរថយន្តម៉ាកផ្សេង៕