The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Chevrolet Suburban រថយន្ដ​ដ៏ប្រណីត​ និង​មាន​ការច្នៃប្រឌិត​ខ្ពស់

Chevrolet Suburban រថយន្ដ​ដ៏ប្រណីត​ និង​មាន​ការច្នៃប្រឌិត​ខ្ពស់

Content image - Phnom Penh Post

Chevrolet Suburban រថយន្ដ​ដ៏ប្រណីត​ និង​មាន​ការច្នៃប្រឌិត​ខ្ពស់

រថយន្ត Suburban ផ្តល់ជូន​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​លោកអ្នក​ត្រូវការ​ក្នុងនោះ​មានដូចជា​ភាព​ធំ​ទូលាយ លំនឹង​ក្នុង​ការបើកបរ ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​សុវត្ថិភាព​ខ្ពស់​រួម​នឹង​លក្ខណពិសេសៗ​ជាច្រើន​ទៀត​។ មិន​ថា​លោកអ្នក​បើកបរ​ពេលយប់ ពេល​ថ្ងៃ ឬ​ដំណើរ​កម្សាន្ត​ចុង​សប្តាហ៍ រថយន្ត Suburban ដ៏ទំនើប​នេះ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បំពេញ​រាល់​តម្រូវការ​របស់លោក​អ្នក​។ ហើយ​វា​មិនមែន​ជា​ចម្ងល់​នោះទេ​ដែលថា រថយន្ត Chevrolet Suburban នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រភេទ​រថយន្ត SUV (full size) ដែល​លក់ដាច់​បំផុត ។

Suburban ត្រូវបាន​រចនា​ប្រកប​ដោយ​ភាព​ទាក់ទាញ និង​ស្រស់ស្អាត​។ តួ​រថយន្ត​ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង​ភាពរឹងមាំ និង​ធន់​បំផុត​។ វា​បំពាក់​ដោយ​យ៉ាន់ស្ព័រអាលុយមីញ៉ូម​ទំហំ​ ២០ ​អ៊ិញ​។ អតិថិជន​ក៏​អាច​ជ្រើសរើស​ទំហំ​យ៉ាន់ស្ព័រ​ទំហំ​ ២០ ​ឬ​ ២២ ​អ៊ិញ​បាន​ផងដែរ​។

កៅអី​រថយន្ត Suburban ជួរ​ទី​ ២ និង​ជួរ​ទី ​៣ អាច​បត់​បាន​ដោយ​ងាយស្រួល និង​លឿន​បំផុត​ជាង​គូប្រកួត​ប្រជែង​ណាៗ​ទាំងអស់​។ ប៊ូតុង​ត្រូវ​បានដាក់​នៅក្នុង​ទីតាំង​ដែល​ងាយស្រួល​ចុច អ្នកធ្វើដំណើរ​ងាយស្រួល​ក្នុង​ធ្វើការ​ធ្វើ​ចលនា​។

ដោយសា​តែ​កៅអី​ជួរ​ទី​ ២ និង​ទី​ ៣ ​អាច​បត់​ចុះ​ឲ្យ​រាបស្មើ​បាន​ធ្វើឲ្យ​លោក​អ្នកមាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​ផ្ទុកទំនិញ​ ឬ​សម្ភារ​ផ្សេងៗ​។ ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ធ្វើឲ្យ​ការលើក​ទំនិញ​ដាក់​ ឬ​ចុះ​មាន​មាន​ភាពងាយស្រួល​។ ដូច្នេះហើយ​វា​គ្មាន​អ្វី​គួរឱ្យ​ឆ្ងល់​នោះទេ ដែល​គេហទំព័រ KBB.com ឲ្យ​ចំណាត់ថ្នាក់​រថយន្ត Suburban ជា​រថយន្ត​ «10 Best Road Trip Cars of 2015»​។

Content image - Phnom Penh Post

ស្តង់ដា LTZ ជួយ​សម្រួល​ដល់​ការបើកទ្វារ​ក្រោយ​ដើម្បី​ដាក់​ទំនិញ​ និង​សម្ភារ​ផ្សេងៗ ដោយ​មិនចាំបាច់​ប្រើ​ដៃ ដើម្បី​ធានាថា​ទោះបី​លោកអ្នក​កាន់​ទំនិញ​ច្រើន​ក្នុង​ដៃ​ក៏គ្មាន​កង្វល់​ដែរ ពីព្រោះ​សេនស័រ​នៅ​ខាងក្រោម​នឹង​ជួយ​បើក​ឃ្លុប​ទ្វារ​ខាងក្រោយ​ដោយ​ស្វ័យប្រវត្តិ ដោយ​លោកអ្នក​គ្រាន់តែ​លើកជើង​ទាត់​ថ្នមៗ​ប៉ុណ្ណោះ​។

លើសពីនេះ​ទៀត រថយន្ត Suburban គឺជា​រថយន្ត​ដំបូង​គេ​នៅក្នុង​ប្រភេទ​របស់​វា ដែល​មាន​បំពាក់ Apple CarPlay™ ស្តង់ដា​។ ប្រព័ន្ធ​នេះ​មាន​លក្ខណពិសេស​មួយចំនួន​របស់​ iPhone® ដែល​លោកអ្នក​អាច​ប្រើ​ជាមួយ​យានយន្ត​របស់​លោក​អ្នក​ដែល​វា​បង្ហាញ​ពី​ភាព​ឆ្លាតវៃ និង​ងាយស្រួល​។

ភ្ជាប់​ទៅ​ទូរស័ព្ទ​ប្រើប្រាស់​បាន​ច្រើនបែប ដូចជា​ដើម្បី​ស្តាប់​តន្ត្រី ផ្ញើ​សារ (​ឧទាហរណ៍ iHeartRadio,2 Spotify2) ដែល​គ្រប់គ្រង​តាមរយៈ​ប៊្លូធូស​ ៣ ឬក៏​អាច​គ្រប់គ្រង​តាមរយៈ​អេក្រង់ touch screen នៅក្នុង​រថយន្ត SUV របស់​អ្នក​ផងដែរ​។ លើសពីនេះ​ទៀត លោកអ្នក​អាច​ប្រើ​ដើម្បី​និយាយ​ទូរស័ព្ទ និង​ស្តាប់​តន្ត្រី ដើម្បី​កម្សាន្ត​បាន​យ៉ាង​ងាយស្រួល​គ្រប់​ពេលវេលា​ (24/7)​។

ចំពោះ​ប្រព័ន្ធ​កម្សាន្ត​សម្រាប់​អ្នក​អង្គុយ​កៅអី​ខាងក្រោយ (Rear-Seat Blu-ray®) មាន​អេក្រង់​ ២ ​ដែល​អាចឱ្យ​អ្នកដំណើរ​ដែល​អង្គុយ​កៅអី​ខាងក្រោយ រីករាយ​នឹង​ប្រព័ន្ធ​ដ៏ទំនើប​នេះ ដើម្បី​ទស្សនា​ភាពយន្ត​ដែល​ពួកគេ​ចូលចិត្ត ដូច្នេះ​មិន​ថា​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ប៉ុនណា​ក៏​លោកអ្នក​នៅតែ​រីករាយ​។

Content image - Phnom Penh Post

Chevrolet គឺជា​ក្រុមហ៊ុន​រថយន្ត​ដំបូង​គេ​តែមួយគត់​ដែល​ផ្តល់ជូន​នូវ​ប្រព័ន្ធ 4G LTE Wi-Fi® ភ្ជាប់​ជាមួយ​រថយន្ត និង​ផ្តល់នូវ​សមត្ថភាព​ក្នុង​ការភ្ជាប់​ឧបករណ៍​ឆ្លាត​វៃ និង​យានយន្ត​របស់​អ្នក​ទៅ​ប្រព័ន្ធ​អ៊ីនធឺណិត​។ នៅពេលណា​ដែល​រថយន្ត Suburban របស់​អ្នក​ត្រូវបាន​បញ្ឆេះ​នោះ 4G LTE Wi-Fi នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ដែរ​។

លក្ខណពិសេស​ផ្សេងទៀត​នៃ​រថយន្ត Suburban គឺ​ប្រព័ន្ធ Corvette-inspired Magnetic Ride Control ជា​ប្រព័ន្ធ​ជួយ​ត្រួតពិនិត្យ​ការបើកបរ​ដោយ​ម៉ាញេទិក​ធ្វើ​ឲ្យ​ការបើកបរ​ប្រព្រឹត្ត​ទៅដោយ​រលូន​។

បច្ចេកវិទ្យា ការច្នៃប្រឌិត​ថ្មី ប្រព័ន្ធ​សុវត្ថិភាព ភាពធន់ ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព​ធ្វើឲ្យ​រថយន្ត Chevrolet Suburban ក្លាយជា​ជម្រើស​ដ៏ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ស្រឡាញ់​រថយន្ត​ប្រណីត​។ មិន​ថា​លោកអ្នក​ធ្វើដំណើរ​នៅពេលណា​​ ឬ​ទៅកាន់​ទីកន្លែង​ណា រថយន្ត Suburban ដ៏ទំនើប​នេះ ផ្តល់ជូន​នូវ​សុវត្ថិភាព និង​ផាសុកភាព​ខ្ពស់បំផុត​ដល់​អ្នកដំណើរ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​៕

អត្ថបទគួរចាប់អារម្មណ៍