ភាពបត់បែននៃរថយន្ត Mercedes V-Class កំពុងបង្ហាញនូវភាពទាក់ទាញយ៉ាងខ្លាំងដល់អតិថិជនកម្ពុជា ឲ្យបង្វែរពីរថយន្តប្រភេទ SUV ជារថយន្តដែលទទួលបានការគាំទ្រខ្លាំង។
លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន ស្តារ អូតូ (កម្ពុជា) Star Auto (Cambodia) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលនិងចែកចាយរថយន្ត Mercedes-Benz ផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានលើកឡើងអំពីមុខងារច្រើនបែបនៃរថយន្តដ៏ទំនើបមួយនេះ។
លោក ចាន់ថា មានប្រសាសន៍ថា៖ «រថយន្ត V-Class អាចប្រើប្រាស់បានសម្រាប់គ្រប់សកម្មភាពប្រចាំថ្ងៃសម្រាប់ការធ្វើដំណើរទៅតាមបណ្តាខេត្តនៅចុងសប្តាហ៍ សម្រាប់ដំណើរបំពេញកិច្ចការធុរកិច្ច និងសម្រាប់ដឹកជញ្ជូនភ្ញៀវលក្ខណៈ VIPs ពីព្រលានយន្តហោះមកកាន់សណ្ឋាគាររបស់ពួកគេជាដើម»។
រថយន្តដ៏ប្រណីតនេះបំពាក់ដោយកៅអីដ៏ធំទូលាយមានផាសុកភាព ផ្ទៃខាងក្នុងមានភ្លើងដ៏ស្រទន់ស្រស់ស្អាតមានប្រអប់ត្រជាក់ មានប្រព័ន្ធសំឡេងព័ទ្ធជុំវិញមានប្រព័ន្ធត្រួតពិនិត្យអាកាសធាតុអមដោយរចនាប័ទ្មដ៏ស្រស់ឆើតឆាយដែលធ្វើឲ្យអ្នកដំណើរមានអារម្មណ៍ស្រស់ស្រាយ ពោរពេញទៅដោយភាពជឿជាក់។
ប្រជាប្រិយភាពនៃរថយន្តប្រភេទ ៦,៧ និង ៨ កៅអី (ផ្អែកតាមការជ្រើសរើសរបស់អតិថិជន) រថយន្តប្រភេទនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាពីព្រោះវាអាចប្រើប្រាស់សម្រាប់សកម្មភាពច្រើនយ៉ាង។
«អតិថិជនអាចជ្រើសរើសយករថយន្ត V-Class ដ៏ទំនើបនេះ សម្រាប់ធ្វើដំណើរជាមួយក្រុមគ្រួសារប្រកបដោយទំនុកចិត្ត។ នៅក្នុងគ្រួសារខ្មែរមួយចំនួនស្វាមីអាចមានរថយន្តមួយ ភរិយាអាចមានរថយន្តមួយ ចំណែកឯកូនប្រុសស្រីរបស់ពួកគេអាចមានរថយន្តផ្ទាល់ខ្លួនផ្សេងទៀត»។
លោក ចាន់ថា ថ្លែងថា៖ «ជាមួយរថយន្ត V-Class គ្រួសារទាំងមូលអាចធ្វើដំណើររួមជាមួយគ្នាបាន ដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេក៏ដូចជាអាចសន្សំថវិកាបានផងដែរ មិនថាការធ្វើដំណើរកម្សាន្តចុងសប្តាហ៍ ការប្រើប្រាស់សម្រាប់សកម្មភាពប្រចាំថ្ងៃ ឬឱកាសពិសេសណាមួយនោះទេ»។
សំណាញ់ប៉ាណានៃរថយន្ត V-Class រំលេចនូវភាពស្រស់សង្ហាចំពោះការបើកបរនៅគ្រប់ទីកន្លែងនៅកម្ពុជា ខណៈរថយន្តម៉ាក Mercedes-Benz MPV បំពាក់នូវរន្ធបញ្ចេញខ្យល់ថ្មីសម្រាប់រូបរាងបែបស្ព័រ។
«រថយន្តប្រភេទ SUV មានប្រវត្តិយូរយារមកហើយនៅក្នុងប្រទេសកម្ពុជាសូម្បីនៅ [ក្រោយជម្លោះ] នាដើមទសវត្សរ៍ទី ៩០ ហើយដោយសារតែកាលនោះ ស្ថានភាពផ្លូវនៅកម្ពុជាមិនសូវល្អបានធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនចង់ប្រើប្រាស់រថយន្តប្រភេទ SUV។ ប៉ុន្តែបច្ចុប្បន្នស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរ សូម្បីតែផ្លូវចេញពីទីក្រុងភ្នំពេញទៅតាមបណ្តាខេត្តផ្សេងៗ ដូច្នេះប្រជាជនក៏ចាប់ផ្តើមទិញរថយន្តម៉ាកផ្សេង»។ ពេលនេះពួកគេទិញរថយន្ត V-Class ពីព្រោះវាជារថយន្តដែលមានមុខងារច្រើនយ៉ាង ជាពិសេសអាចដឹកមនុស្សបានលើសពី ៥ នាក់»។
«ជាមួយនឹងការណែនាំរថយន្ត V-Class កាលពី ៥ ឆ្នាំមុន យើងបានបង្ហាញនូវវត្តមានដ៏ទាន់សម័យ និងប្រកបដោយថាមពលនៃរថយន្តទំហំធំ XXL [extra long version] ។ ដូច្នេះយើងណែនាំដល់ក្រុមគ្រួសារ អ្នកចូលចិត្តធ្វើដំណើរបែបផ្សងព្រេង កម្សាន្ត និងដំណើលក្ខណៈធុរកិច្ចចាប់តាំងពីតំបន់អឺរ៉ុបរហូតដល់តំបន់អាស៊ី។ ហើយចាប់តាំងពីដាក់លក់មករថយន្ត V-Class ត្រូវបានលក់អស់ចំនួន ២០៩ ០០០ គ្រឿងនៃក្រុមរថយន្ត Mercedes-Benz។
លោក Wilfried Porth នាយកផ្នែកទំនាក់ទំនងការងារនៅក្រុមហ៊ុន Mercedes-Benz Vans ថ្លែងថា៖ «ចាប់តាំងពីដើមឆ្នាំ ២០២០ មកយើងនឹងនៅតែបន្តរឿងជោគជ័យនេះ។ ជាមួយការធ្វើឲ្យកាន់តែទំនើបដោយយើងបង្កើនការពង្រឹងថាមពលនៃរថយន្ត MPV តាមទិសដៅរបស់យើង»។
រថយន្ត V-Class មានតម្លៃប្រមាណ ១៣១ ០០០ ដុល្លារហើយលោក ចាន់ថា បញ្ជាក់ថា ប៉ុន្តែវាមានតម្លៃ ៥ ម៉ឺនដុល្លារតិចជាងគូប្រកួតប្រជែងរបស់ខ្លួននៅក្នុងថ្នាក់ MPV ប្រណីតខណៈរថយន្ត V-Class MPVs បើទិញពីទីផ្សារខាងក្រៅនឹងមានតម្លៃថ្លៃជាងនេះ។
លោក ចាន់ថា បន្តថា៖ «ក្រុមហ៊ុន ស្តារ អូតូ គឺផ្តល់ជូននូវតម្លៃសមរម្យ ពីព្រោះមានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុន Mercedes ជាមួយនឹងតម្លៃពិសេសពីរោងចក្រដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវឱកាសក្លាយជាម្ចាស់រថយន្តដ៏ពិសេសនេះ»។
ចំណុចលេចធ្លោមួយចំនួនទៀតមានដូចជា ផ្នែកខាងមុខដ៏ស្រស់សង្ហា បំពាក់ដោយម៉ាស៊ីន ម៉ាស៊ូត ៤ ស៊ីឡាំង OM 654 ម៉ូដែល V250 កម្លាំង 211hp ជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយទំនើបចុងក្រោយបំផុត។ រថយន្ត V-Class ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ពេញលេញបន្ទាប់ពីការធ្វើតេស្តដោយស្តង់ដា Euro NCAP។
រថយន្ត V-Class មកពីក្រុមហ៊ុន AMG កំពុងកា្លយជារថយន្តដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនស្តារអូតូ ដោយសារតែវាជារថយន្តប្រណីតមានសុវត្ថិភាពខ្ពស់ រូបរាងដ៏ស្រស់សង្ហា និងពោរពេញដោយថាមពល។
លោក ចាន់ថា បន្ថែមថា៖ «នៅពេលអ្នកទិញរថយន្ត Mercedes ពីក្រុមហ៊ុន ស្តារ អូតូ នោះអ្នកនឹងទទួលបានឡានដ៏ប្រណីតជាមួយនឹងតម្លៃថោកជាងគូប្រជែងរបស់យើង ហើយសូម្បីតែទិញពីទីផ្សារខាងក្រៅ។ រថយន្តដែលទិញពីក្រុមហ៊ុន ស្តារ អូតូ ត្រូវបានធានាថាជារថយន្ត Mercedes ល្អពិតប្រាកដ។ រថយន្ត V-Class គឺជារថយន្តដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងសម្រាប់ការប្រើប្រាស់លក្ខណៈអាជីវកម្ម»៕