The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Porsche បង្ហាញ​រថយន្ត​ថ្មី Cayenne Coupé

Porsche បង្ហាញ​រថយន្ត​ថ្មី Cayenne Coupé

Content image - Phnom Penh Post

Porsche បង្ហាញ​រថយន្ត​ថ្មី Cayenne Coupé

Porsche កំពុង​ពង្រីក​សមាជិក​គ្រួសារ Cayenne របស់ខ្លួន​។ រថយន្ត Cayenne Coupé ជា​រថយន្ត​ដែលមាន​រូបរាង​កាន់តែ​ស៊ីវិល័យ និង​ស្ព័រ​ជាង​មុន ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ប្រភេទ​រថយន្ត Cayenne ជំនាន់​ទី​ 3​។ លោក Oliver Blume ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ នៃ Porsche អាល្លឺម៉ង់ បាន​មាន​ប្រសាសន៍​ថា​៖ «​ម៉ូដែល Coupé នេះ​បំពាក់​បច្ចេកទេស​គ្រប់យ៉ាង​ទាំងអស់​របស់ Cayenne ប៉ុន្តែ​ជាមួយនឹង​ការរចនា​រូបរាង​កាន់តែ​លេចធ្លោ និង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​ប្រៀប​បាន​ទៅ​នឹង​អត្តពលិក​មួយ​រួប​ដែល​ពោរពេញ​ទៅដោយ​ថាមពល​»​។

ម៉ូដែល​ថ្មី​ក្នុង​អម្បូរ​របស់ Cayenne នេះ​បាន​លេចចេញ​នូវ​ខ្សែបន្ទាត់​ច្បាស់​ជាង​មុន ហើយ​ផ្នែក​ខាងក្រោយ​នៃ​តួរ​រថយន្ត​កាន់តែ​មាន​លក្ខណពិសេស​ជាមួយនឹង Adaptive rear spoiler រីឯ​កៅអី​ខាងក្រោយ​មាន​លក្ខណៈ​ប្លែក​ជាង​មុន ហើយ​ចំពោះ​ដំបូល​រថយន្ត អតិថិជន​មាន​ជម្រើស​ក្នុង​ការកុម្ម៉ង់​យក​ដំបូល​កាបូន ឬ​ដំបូល​ផ្ទាំង​កញ្ចក់​។ ខ្សែបន្ទាត់​ដំបូល​ដែល​មាន​ជម្រាល​ជ្រៅ បង្កើត​ភាពឆើតឆាយ​ដែល​មិនមាន​ការប្រកួតប្រជែង​។

សមាមាត្រ​ដែល​កាន់តែ​មាន​ភាពរស់រវើក រួមផ្សំ​ជាមួយ​ការរចនា​ផ្ទាល់ខ្លួន បាន​ធ្វើឲ្យ Cayenne Coupé ថ្មី​ប្រកប​ដោយ​ភាពឆើតឆាយ​។

លោក Michael Mauer អនុប្រធាន​ផ្នែក​រចនា​របស់ Porsche បាន​លើកឡើង​ថា​៖ «​ខ្សែ​ដំបូល​ដែល​មាន​លក្ខណៈ​ចោត​កាន់តែ​ជ្រៅ​ទៅ​ផ្នែក​ខាងក្រោយ ធ្វើឱ្យ​រថយន្ត Cayenne Coupé មើលទៅ​កាន់តែ​មាន​ភាពរឹងមាំ ហើយ​បានចាត់ទុក​វា​ជា​ម៉ូដែល​មើល​ទៅ​គួរ​ឲ្យ​ទាក់ទាញ​បំផុត​នៅក្នុង​ផ្នែក​នេះ​។

Content image - Phnom Penh Post

ដំបូល​កញ្ចក់​បែប Panoramic ដែល​មាន​ទំហំ​ធំ​ត្រូវ​បាន​បំពាក់​ជា​ស្តង់ដា​ជាមួយ​នឹង​ជម្រើស​ដំបូល​កាបូន​។

Cayenne Coupé ថ្មី​ភ្ជាប់​មក​ជាមួយ​ដំបូល​កញ្ចក់​ដែល​មាន​ទំហំ​រហូតដល់ 2.16 m2 និង​បាន​បំពាក់​ជា​លក្ខណៈ​ស្តង់ដា​។ តំបន់​ដែល​អាច​ឲ្យ​អ្នកដំណើរ​មើលឃើញ​ពន្លឺព្រះអាទិត្យ និង​លម្ហ​ខាងលើ​មាន​ទំហំ 0.92 m2 និង​បាន​ភ្ជាប់​មក​ជាមួយ​នឹង​វាំងនន​ការពារ​កម្តៅថ្ងៃ ពន្លឺព្រះអាទិត្យ និង​ភាព​ត្រជាក់​បាន​ទៀតផង​។ ពិសេស​ជាង​នេះ​ទៅ​ទៀត អតិថិជន​ក៏​អាច​កុម្ម៉ង់​យក​ដំបូល​កាបូន ជំនួស​ឲ្យ​ដំបូង​កញ្ចក់​បាន​ផងដែរ ។

Cayenne Coupé ថ្មី​ផ្តល់​កន្លែង​ទំនេរ​ច្រើន​សម្រាប់​មនុស្ស​រហូត​ដល់​ 4 ​នាក់ ដែលមាន​លក្ខណៈ​ស្តង់ដា​។ នៅ​ផ្នែក​ខាងមុខ​កន្លែង​អង្គុយ​បែប​ស្ព័រ​ដែល​អាច​ផ្លាស់ប្តូរ​ទម្រង់​អង្គុយ​បាន​រហូតដល់ 8 បែប​នឹង​ផ្តល់នូវ​ផាសុកភាព​យ៉ាង​ពិសេស​សម្រាប់​អ្នកដំណើរ​។

រីឯ​ផ្នែក​ខាងក្រោយ​អាច​ផ្ទុក​ចំណុះ​រហូត​ដល់ 625 លីត្រ ដែល​ល្អ​បំផុត​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ និង​កើនឡើង​ដល់ 1,540 លីត្រ​នៅពេល​កៅអី​ខាងក្រោយ​បត់​ចុះក្រោម (Cayenne Turbo Coupé 600 ទៅ 1,510 លីត្រ​) ។

មាន​ជម្រើស​ម៉ាស៊ីន​ 2 ​បែប គឺ 340 PS និង 550 PS turbocharged ។

Content image - Phnom Penh Post

ម៉ាស៊ីន​ដែលមាន​សមត្ថភាព​ខ្ពស់​ចំនួន​ 2 ​របស់ Cayenne Coupé គឺ ទី​ 1 មាន​ម៉ាស៊ីន​ 6 ស៊ីឡាំង​ចំណុះ​ 3 លីត្រ​ផ្តល់​នូវ​កម្លាំង ២៥០ ​គីឡូវ៉ាត់ (340 PS) និង​កម្លាំង​បង្វិល​អតិបរមា 450Nm កញ្ចប់ Sport Chrono ដែល​ត្រូវបាន​បំពាក់​នៅក្នុង​យានយន្ត​អាច​សម្រេចបាន​នូវ​ល្បឿន​ពី 0 – 100 គ.ម/ម៉ ក្នុង​រយៈពេល 6 វិនាទី​ដោយ​តួលេខ​នេះ​ធ្លាក់ចុះ​ដល់ 5.9 វិនាទី​ជាមួយ​នឹង​កញ្ចប់​ទម្ងន់​ស្រាល​។ ល្បឿន​លឿន​បំផុត​របស់​រថយន្ត​គឺ 243 គ.ម/ម៉ ។

ជួរ​កំពូល​របស់ Cayenne Turbo Coupé ចាប់ផ្តើម​ជាមួយ​នឹង​ម៉ាស៊ីន V8 ចំណុះ​ 4 លីត្រ​ជាមួយ​នឹង​សាក​ថ្ម​ភ្លោះ 404 គីឡូវ៉ាត់ (550 PS), និង​កម្លាំង​បង្វិល​អតិបរមា 770 Nm​។ Cayenne Turbo Coupé បង្កើនល្បឿន​ពី 0 – 100 ​គ.ម/ម៉ ក្នុង​រយៈពេល 3.9 វិនាទី​ និង​មាន​ល្បឿន​អតិបរមា 286 គ.ម/ម៉​។

Cayenne Coupé កម្រិត​ប្រើប្រាស់​ប្រេងឥន្ធនៈ 9.4 – 9.3 l/100 គ.ម ការ​បំភាយ​ឧស្ម័ន CO2 : 215 – 212 ក្រាម/គ.ម ។

Cayenne Turbo Coupé កម្រិត​ប្រើប្រាស់​ប្រេងឥន្ធនៈ 11.4 – 11.3 l/100 km; ការបំភាយ​ឧស្ម័ន CO2 :261 – 258 /គ.ម៕

អត្ថបទគួរចាប់អារម្មណ៍