ម៉ាស់នេះ ត្រូវបានផលិតឡើងដើម្បីកាត់បន្ថយការចម្លងវីរុសដោយផ្តល់នូវការការពារមួយកម្រិតថែមទៀតដើម្បីប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលមានសមត្ថភាពការពារមេរោគកុំឱ្យឆ្លងចូលក្នុងខ្លួនមនុស្សគឺបានចូលមកក្នុងទីផ្សារកម្ពុជាហើយ។
ម៉ាស់ Wakamono ត្រូវបានបង្កើតឡើងជាពិសេសដើម្បីការពារមិនឱ្យសារធាតុដែលចម្លងមេរោគអាចជ្រាបចូល ឬ ឆ្លងកាត់បានវាជួយការពារមិនឱ្យមេរោគឆ្លងរីករាលដាលខ្លាំង ថែមទាំងអាចសម្លាប់មេរោគបានថែមទៀតផង។នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន។
ក្រុមហ៊ុនផលិតម៉ាស់ Wakamono ដែលមានមូលដ្ឋាននៅប្រទេសវៀតណាម ផលិតម៉ាស់ដែលមានគុណភាពខ្ពស់មានសមាសធាតុ «gecide» ដែលមានគុណភាពខ្ពស់ប្រឆាំងនឹងវីរុសកូរ៉ូណា។
ក្រុមហ៊ុនបញ្ជាក់ថាសមាសធាតុ «gecide» គឺមានសុវត្ថិភាពខ្ពស់សម្រាប់ការប្រើប្រាស់របស់មនុស្សពីព្រោះវាពុំមានរួមផ្សំនឹងសមាសធាតុអសរីរាង្គនោះទេដោយវាប្រឆាំងនឹងអតិសុខុមប្រាណដែលអាចបំផ្លាញបាក់តេរីបង្កជំងឺលើមនុស្ស។
ម៉ាស់ត្រូវបាននាំចូលដោយក្រុមហ៊ុន Anna Group និងលក់នៅក្រោមFaceline Cambodia។
លោកស្រី Sok Channda សហប្រធានក្រុមហ៊ុន Anna and Faceline Cambodia បានថ្លែងថា៖ «យើងបានផ្តល់ម៉ាស់ចំនួន ១៧០ ០០០ ទៅឱ្យក្រសួងពាណិជ្ជកម្មនិង ១២០ ០០០ ម៉ាស់ទៅដល់សមាគម Techo Young Volunteer Doctors Association កាលពីខែមេសា»។ យើងក៏គាំទ្រផងដែរក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដដោយបានផ្តល់ម៉ាស់ដល់បុគ្គលិកសុខាភិបាលនៅជួរមុខប៉ូលិសទាហាននិងអ្នកដែលរស់នៅក្នុងតំបន់ក្រហម»។
យោងតាម Wakamono ក្រុមហ៊ុនទទួលបានការអនុម័តពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកនិងអនុលោមតាមស្តង់ដាសហភាពអឺរ៉ុប ដោយបានធ្វើតេស្តនៅមន្ទីរពិសោធន៍ជាច្រើនដូចជាមន្ទីរពិសោធន៍ Pacific Bio Labs នៅសហរដ្ឋអាមេរិកការិយាល័យ Bureau Veritas របស់កាណាដានិង TUV SUV របស់អាល្លឺម៉ង់ ហើយក៏បានឆ្លងកាត់ការធ្វើតេស្តបញ្ជាក់គុណភាពនិងសុវត្ថិភាពជាច្រើនផងដែរ។
លោកស្រីបន្តថាការអនុម័តយល់ព្រមក៏បានទទួលផងដែរពីមន្ទីរពិសោធន៍ឯកជន នៅក្នុងប្រទេសឥណ្ឌា និង វៀតណាម ខណៈការធ្វើតេស្តក៏ត្រូវបានអនុវត្តដោយជោគជ័យនៅក្នុងប្រទេសចិនផងដែរ។
លោកស្រី Channda ថ្លែងថា៖ «Anna បានទទួលការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មដើម្បីលក់ម៉ាស់ ៤ ស្រទាប់នៅទីផ្សារក្នុងស្រុកខណៈខ្លួនកំពុងរង់ចាំការអនុម័តយល់ព្រមពីក្រសួងសុខា-ភិបាល»។
ភាគល្អិតនៃជំងឺកូវីដ១៩ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ០,១២ មីក្រុង (microns) និងបានធ្វើតេស្តសមត្ថភាពនៃការត្រងភាគល្អិត PFE នៃ ASTM F2100 សម្រាប់ទំហំភាគល្អិតជាមធ្យម 0.1 μm (មីក្រូម៉ែត្រ) ម៉ាស់ Wakamono អាចរាំងខ្ទប់យ៉ាងហោចណាស់ ៩៨ ភាគរយនៃភាគល្អិតដ៏តូច (0.1 micron)។
ក្រុមហ៊ុនបានបន្តថាជាមួយនឹងប្រសិទ្ធភាពនៃការត្រងបាក់តេរីប្រហែល ៩៨ ភាគរយប្រឆាំងនឹងវីរុសរួមទាំងវីរុស SARS-CoV-2 ដែលបង្កឱ្យមានវីរុសកូរូណាវីរុស NL63 និង 229E វីរុសផ្តាសាយ A និង H1N1 និងវីរុសប៉ូលីអូ 1 (poliovirus 1) អាចត្រងភាគល្អិតដោយប្រសិទ្ធភាពបានប្រហែល៩៨ភាគរយ។
ក្រុមហ៊ុន Wakomono ឲ្យដឹងថា អ្នកស្រាវជ្រាវបានចំណាយពេលប្រហែលមួយឆ្នាំដើម្បីបង្កើតម៉ាស់ដែលទន់និងងាយស្រួលដកដង្ហើមនិងមានសមត្ថភាពការពារមេរោគមិនឱ្យជ្រាបចូលក្នុងខ្លួនមនុស្សបាន។ បច្ចុប្បន្នម៉ាស់នេះកំពុងត្រូវបានលក់នៅទូទាំងទ្វីបអាស៊ីនិងនៅទីផ្សារអន្តរជាតិផ្សេងទៀត។
លក្ខណពិសេសមួយចំនួនទៀតនៃម៉ាស់នេះគឺរួមមានប្រដាប់គៀបច្រមុះការពារកុំឱ្យជ្រុះងាយស្រួលពាក់នៅត្រចៀកមានស្រទាប់ការពារការជ្រាបចូលនៃសារធាតុរាវនិងការពារការរលាកស្បែកផងដែរ។ Wakamono មួយប្រអប់មានចំនួន ១០ ម៉ាស់និងមានតម្លៃដ៏សមរម្យត្រឹមតែ២ដុល្លារអាមេរិកប៉ុណ្ណោះ។
«ក្នុងអំឡុងពេលនេះប្រាក់ចំណេញគឺជារឿងបន្ទាប់បន្សំប៉ុណ្ណោះយើងមើលឃើញពីតម្រូវការផ្គត់ផ្គង់សម្ភារការពារគុណភាពខ្ពស់កាន់តែច្រើនសម្រាប់ប្រជាជនដែលនេះជាអាទិភាពខ្ពស់ជាង»។
លោកស្រី Channda ដែលជា CEO របស់ក្រុមហ៊ុន Angkor Data Communications ផងដែរនោះបានមានប្រសាសន៍ថា៖«យើងបានធ្វើទីផ្សារផលិតផលនេះនៅទូទាំងពិភពលោកហើយយើងជឿជាក់ថាផលិតផលរបស់យើងនឹងអាចឆ្លើយតបទៅនឹងតម្រូវការបានជាពិសេសនៅពេលដែលប្រទេសកម្ពុជានៅជិតប្រទេសវៀតណាម»៕