សមាគមអាជីវកម្មជប៉ុននៅកម្ពុជា (JBAC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ក្នុងគោលបំណងចម្បងគឺជួយលើកកម្ពស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា និងអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំង ២។
បង្កើតឡើងដោយមានក្រុមហ៊ុនជប៉ុនចំនួន ២៧០ សមាជិករបស់ JBAC ភាគច្រើនគឺមកពីវិស័យផលិតកម្ម សំណង់ អចលនទ្រព្យ ពាណិជ្ជកម្ម ដឹកជញ្ជូន ហិរញ្ញវត្ថុ ធានារ៉ាប់រង និងវិស័យសេវាកម្ម។
សមាជិក JBAC ទាំងអស់រក្សាបាននូវស្តង់ដាខ្ពស់ និងគោរពតាមបទដ្ឋានសង្គម និងច្បាប់របស់ប្រទេសកម្ពុជា ដោយប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិថ្មីៗ និងច្បាប់ការងារបានយ៉ាងល្អប្រសើរ។
JBAC ទទួលស្គាល់ថា ការប្រជុំរវាងវិស័យឯកជន និងសាធារណៈកម្ពុជា-ជប៉ុន គឺធ្វើឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងវិនិយោគកម្ពុជា-ជប៉ុន គឺជាឱកាសដ៏សំខាន់ដើម្បីពិភាក្សាអំពីការកែលម្អបន្ថែមនូវបរិយាកាសវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះ បណ្តាញនៃការសន្ទនាជាមួយរដ្ឋាភិបាលកម្ពុជាត្រូវបានពង្រីកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានកាលានុវត្តភាពកាន់តែច្រើនសម្រាប់កិច្ចពិភាក្សាជាលក្ខណៈបុគ្គល និងការពិភាក្សាជាមួយក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធនានា ខណៈសំឡេងរបស់ JBAC ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការសម្រេចចិត្តបង្កើតគោលនយោបាយ។
ខណៈការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ធ្វើឱ្យមានការដក និងការពន្យារនៅក្នុងការសម្រេចចិត្តវិនិយោគ ប៉ុន្តែសូមអរគុណដល់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋាភិបាលកម្ពុជា ហើយចំនួនសមាជិក JBAC ដែលបានថយចុះតែបន្តិចបន្តួចប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុនៗ។
ក្រុមហ៊ុនដែលមានស្រាប់កំពុងពង្រីកការវិនិយោគរបស់ពួកគេប្រកបដោយទំនុកចិត្ត ដែលបានក្លាយជាការលើកទឹកចិត្តមួយសម្រាប់វិនិយោគិនជប៉ុនដែលកំពុងពិចារណាចំពោះឱកាសវិនិយោគថ្មីៗ។
JBAC ដោយមានកិច្ចសហការពីស្ថានទូតជប៉ុនប្រចាំនៅទីក្រុងភ្នំពេញ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ក៏ដូចជាភ្នាក់ងាររដ្ឋាភិបាលជប៉ុនផ្សេងទៀតបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការពង្រីកកំណើនសេដ្ឋកិច្ចនៅកម្ពុជា ខណៈវិស័យឯកជន និងសាធារណៈមានការរួបរួមគ្នា។
JBAC បន្តចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយធ្វើការលើការអភិវឌ្ឍអាជីវកម្មដែលឆ្លើយតបនឹងតម្រូវការសង្គមរបស់ប្រជាជនកម្ពុជាជាមួយនឹងគុណភាពរបស់ជប៉ុនគ្រប់ពេលវេលា៕
រីករាយទិវាបុណ្យជាតិជប៉ុន!