មាន​រឿងរ៉ាវ​ជាច្រើន​ដែល​មនុស្ស​បច្ចុប្បន្ន​ខកខាន​សកម្មភាព​សិច​ក្នុង​សម័យ​រក្សា​គម្លាត​សុវត្ថិភាព និង​អ្នក​នៅ​លីវ​ដ៏ឯកា ពួកគេ​អត់​មាន​លទ្ធភាព​ស្វែងរក​ដៃគូ​រួម​គ្រែ​បានឡើយ។

ការសិក្សា​ក្នុង​បរិបទ​កូវីដ១៩​ស្ដីពី «សិច​ និង​ទំនាក់ទំនង» របស់​វិទ្យាស្ថាន​ The Kinsey Institute បាន​បង្ហាញថា​អ្នកចូលរួម​ក្នុង​ការសិក្សា ៤៤ ភាគរយ​មាន​សកម្មភាព​សិច​ធ្លាក់ចុះ។ ក្រៅពី​វិបត្ដិ​កូវីដ​នៅមាន​កត្ដា​រួមផ្សំ​ជាច្រើន​ទៀត​ដូចជា​ការធ្លាក់ចុះ​ចំណង់ ឬ​ដៃគូ​អត់​មាន​អារម្មណ៍។

ក្រុម​អ្នកជំនាញ​បាន​សិក្សា​ចំពោះ​អ្នក​អត់​បាន​រួមភេទ​រយៈពេល​យូរ ដោយ​ផ្តោតលើ​កត្ដា​វិជ្ជមាន​ និង​អវិជ្ជមាន​នៃ​ការខកខាន​រួមភេទ​យូរ។

អវិជ្ជមាន៖ មាន​អារម្មណ៍​ស្ដ្រេស​កាន់តែ​ខ្លាំង

ធ្លាប់​ដឹង​ទេ​ថា​សិច​ជា​ឱសថ​ព្យាបាល​ជំងឺស្ដ្រេស? មិន​ថា​អ្នក​ត្រូវធ្វើ​កិច្ចការ​ច្រើន​សន្ធឹក​អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ ឬ​ជួប​ភាពស្មុគស្មាញ​ដោយសារ​វិបត្ដិ​កូវីដ​យ៉ាងណា​នោះទេ តែ​ការរួមភេទ​ហាក់​បាន​ជួយ​អ្នក​កម្ចាត់​ភាពតានតឹង​បាន​ខ្លះ។ ហេតុអ្វី? ច្បាស់​ណាស់ សិច​បញ្ចេញ​អ័រម៉ូន​អេនដូហ្វីនស៍ ដែល​កាត់បន្ថយ​អារម្មណ៍​មិន​ស្រណុក​ស្រួល ក៏ដូចជា​ការឈឺចាប់ និង​ជំរុញ​អារម្មណ៍​ឱ្យ​ស្រស់ស្រាយ។

ទំនាក់ទំនង​សិច និង​ស្ដ្រេស​អាចជួយ​ពន្យល់​ពី​មូលហេតុ​ដែល​ការសិក្សា​របស់​សាកលវិទ្យាល័យ​ Oregon State University បាន​កំណត់ថា​គូស្នេហ៍ ដែលមាន​ជីវិត​សិច​ដ៏រស់រវើក​មាន​ភាពរីករាយ​នៅ​កន្លែង​ការងារ​ហើយ​ការសិក្សា​ឆ្នាំ ២០០៦ ក្នុង​ព្រឹត្ដិបត្រ​វេជ្ជសាស្ដ្រ Biological Psychology បាន​រកឃើញថា អ្នក​ដែលមាន​ភាពមមាញឹក​ជា​ទម្លាប់​បាន​កាត់បន្ថយ​កម្រិត​សម្ពាធ​ឈាម​ឡើង​ខ្ពស់ជាង​អ្នក​មិនសូវ​រវល់។

ចូរចងចាំ​ថា សិច​មិនមែន​ជា​វិធីសាស្ដ្រ​តែមួយគត់​ក្នុង​ការបញ្ចេញ​អ័រម៉ូន​អេនដូហ្វីន​នោះទេ អ្នក​នៅមាន​សកម្មភាព​លំហាត់ប្រាណ សើច​លេង​សប្បាយ ការធ្វើ​សមាធិ ឬ​ទទួលទាន​អាហារហឹរ។

ចំណុច​វិជ្ជមាន​នៃ​ការរយាល​ផ្លូវភេទ អាច​ជា​សកម្មភាព​កាន់តែ​កក្រើក​ជាង​មុន។

វិជ្ជមាន៖ កាត់បន្ថយ​ហានិភ័យ​ជំងឺឆ្លង

វា​មិន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះទេ ពេល​មិនបាន​រួមភេទ​រយៈពេល​យូរ​នោះ ដោយសារ​វា​អាចជា​ហានិភ័យ​នៃ​ជំងឺឆ្លង​នានា។ មេរោគ​អាច​រីករាលដាល​តាមរយៈ​ការថើប ឬ​ប៉ះពាល់​ស្បែក និង​ស្បែក ហើយ​អ្នក​អាច​ឆ្លង​ជំងឺ​ដោយ​មិនបាន​រួមភេទ​ផងដែរ តែ​ជាទូទៅ យ៉ាងហោចណាស់ បើ​អ្នក​មិនបាន​ប៉ះពាល់​គ្នា ឱកាស​នៃ​ការឆ្លង​ជំងឺ​ស្ទើរតែ​គ្មាន។

អ្នកស្រី រ៉េបេកកា តូរ៉ូសែន ជា​អ្នក​ព្យាបាល​អាកប្បកិរិយា​បាន​និយាយថា៖ «ការសម្រេច​កាម​ដោយ​ខ្លួនឯង​គឺជា​វិធីសាស្ដ្រ​មាន​សុវត្ថិភាព​បំផុត»។

អវិជ្ជមាន៖ អារម្មណ៍​បាក់ស្រុត

តើ​ចងចាំ​ពី​ការបញ្ចេញ​អ័រម៉ូន​អេនដូហ្វីន​ឬទេ? ច្បាស់​ណាស់ ពេល​អ្នក​មិនបាន​បន្ធូរ​អារម្មណ៍​តាមរយៈ​សកម្មភាព​សិច​នោះ អ្នក​អាច​កត់សម្គាល់​ពី​ភាពខុសគ្នា​តិចតួច​ចំពោះ​អារម្មណ៍​ខ្លួនឯង។

អ្នកស្រី តូរ៉ូសែន បាន​បន្ថែមថា៖ «អ្នក​អាច​មើលឃើញ​ពី​ការខកខាន​ការបញ្ចេញ​អ័រម៉ូន និង​អុកស៊ីតូស៊ីន ដែល​មាន​ការពាក់ព័ន្ធ​គ្នា ពេល​អ្នក​រីករាយ​នឹង​ការរួមភេទ​ជាមួយ​ដៃគូ។ ភាពឯកោ និង​ការឃ្លាតឆ្ងាយ​ពី​ដៃគូ​អាច​បង្ក​ជា​បញ្ហា​ធ្លាក់ទឹក​ចិត្ដ»។

ចំណុច​អវិជ្ជមាន​នៃ​ការមិន​បានរួម​ភេទ គឺ​ការប៉ះពាល់​ដល់​ជំនឿ​ចិត្ដ និង​សមត្ថភាព​ផ្ទាល់ខ្លួន។

វិជ្ជមាន៖ ខានយូរ ជូរមាត់ សកម្មភាព​កាន់តែ​កក្រើក​ជាង​មុន

អ្នក​ដឹងថា​ប្រហុក​ផ្អក​កាន់តែ​ឆ្ងាញ់​ពិសេស​ពេល​អ្នក​រមែង​ទទួលទាន​អាហារ​សុខភាព​ពេញ ១ សប្ដាហ៍​មែន​ទេ? ច្បាស់​ណាស់ មនុស្ស​ក៏​មិន​ខុសគ្នា​ដែរ​ពេល​អ្នក​រយាល​ពី​សកម្មភាព​រួមភេទ​មួយរយៈ។

វេជ្ជបណ្ឌិត Jess O’Reilly ជា​អ្នករៀបចំ​កម្មវិធី @SexWithDrJess Podcast បាន​និយាយថា៖ «អ្នកវិទ្យាសាស្ដ្រ​ស្នើថា ការខាន​សិច​មួយរយៈ​អាច​ពង្រឹង​ចំណង់​កាន់តែ​ខ្លាំង»។

អវិជ្ជមាន៖ ប្រព័ន្ធ​ស៊ាំ​ចុះខ្សោយ​តិចតួច

តើ​អ្នក​ដឹងថា ការឈាន​ដល់​ទីជម្រៅ​នៃ​កាម​តម្រេក​ញឹកញាប់​អាច​ជួយ​អ្នក​រំលស់​ជំងឺ​ឬទេ? ចិត្ដ​វិទូ Carl Charnetski និង Francis Brennan Jr. បាន​ធ្វើការ​ស្រាវជ្រាវ ដែល​ពួកគេ​បាន​ប្រមូល​សំណាក​ទឹកមាត់​និស្សិត​មហាវិទ្យាល័យ ១១១ នាក់ ដែល​តែងតែ​បាន​រួមភេទ​ម្ដង ឬ ២ ដង​ក្នុង ១សប្ដាហ៍។ អ្វី​ដែល​ពួកគេ​រកឃើញ​គឺថា​សំណាក​ទាំងនោះ​មាន​ប្រព័ន្ធ​ស៊ាំ​ជំងឺ​ខ្ពស់ ដែល​មាន​តួនាទី​យ៉ាងសំខាន់​លើ​មុខ​ការងារ​ស៊ាំ​ជំងឺ​ និង​ស្គាល់​ថា ជា​សមាសធាតុ​ប្រឆាំង​ជំងឺ​ផ្ដាសាយ។

ការមិន​បាន​រួមភេទ​រយៈពេល​យូរ ដោយសារ​វា​អាច​ជា​ហានិភ័យ​នៃ​ជំងឺឆ្លង​នានា។

វិជ្ជមាន៖ វេលា​ពង្រឹង​បញ្ហា​ប្រឈម​ផ្សេងទៀត

ក្រុម​អ្នកជំនាញ​បាន​និយាយថា ការរយាល​សិច​អាច​អនុញ្ញាត​ឱ្យ​អ្នក​មុជ​ជ្រៅ​ទៅ​ឆ្ងាយ​ក្នុង​ការដោះស្រាយ​បញ្ហា​ជីវិត​ផ្សេងៗ​ដែល​អាចជា​វិធី​បង្កើន​ភាពស្និទ្ធស្នាល។

អ្នកស្រី​តូរ៉ូសែន​បាន​និយាយថា៖ «អ្នក​មាន​ឱកាស​កាត់បន្ថយ​អារម្មណ៍ និង​ការគិត​បែប​អវិជ្ជមាន​រសាត់​ទៅ​តាមរយៈ​ការប្រើប្រាស់​វិធី​សិច។ នេះ​ទំនងជា​កាលៈទេសៈ​ដ៏ល្អ​ក្នុង​ការដោះស្រាយ​បញ្ហា»។

សិច​បញ្ចេញ​អ័រម៉ូន​អេនដូហ្វីនស៍ ដែល​កាត់បន្ថយ​អារម្មណ៍​ស្ត្រេស ការឈឺចាប់ និង​ជំរុញ​អារម្មណ៍​ស្រស់ស្រាយ។

អវិជ្ជមាន៖ ប៉ះពាល់​ដល់​ជំនឿ​ចិត្ដ និង​សមត្ថភាព​ផ្ទាល់ខ្លួន

កុំ​ភ្ញាក់ផ្អើល​បើ​អ្នកមាន​អារម្មណ៍​ថា​ខ្លួន​បាត់បង់​ជំនឿ​ចិត្ដ​ក្រោយពី​ខកខាន​សកម្មភាព​សិច។

អ្នកស្រី​តូរ៉ូសែន​បាន​បន្ថែមថា៖ «ការបាត់បង់​ភាពជឿជាក់​លើ​ជំនាញ​សិច​ខ្លួនឯង​អាច​កើតឡើង​នៅពេល​អន្ដរកាល​នៃ​សកម្មភាព​សិច​យូរពេក។ នេះ​មាន​ភាពស្រដៀង​គ្នា​នឹង​ការសង្ស័យ​ចំពោះ​ខ្លួនឯង​ដែល​អាច​កើនឡើង​ពេល​សាច់ និង​សាច់​មិនមាន​ទំនាក់ទំនង​គ្នា។ លើសពីនេះ​វា​អាចមាន​កាន់តែ​ពុះកញ្ជ្រោល​ដោយសារ​អ្នក​ខកខាន​យូរ»។

យោងតាម​វេជ្ជបណ្ឌិត​ O’Reilly បាន​ឱ្យដឹងថា គុណសម្បត្ដិ​ខ្លះ​ពី​ការសម្រេច​កាម​ខ្លួនឯង រួមទាំង​ជំនួយ​ដល់​ដំណេក​លង់លក់​ស្រួល​ជំរុញ​មុខងារ​សិច​កាន់តែ​សកម្ម។

ចំណុច​គួរកត់សម្គាល់

ដំណើរ​ជីវិត​ដោយ​គ្មាន​សិច​ហាក់​ដូចជា​ប្រហុក​ខ្វះ​អន្លក់ តែ​មិនមែន​ទាន់​ជា​អវសាន​ពិភពលោក​នោះទេ។ អ្នក​មិនចាំបាច់​ត្រូវតែ​មាន​ដៃគូ​ជួយ​សម្រេច​កាម​តម្រេក​ឡើយ។ សរុបមក អ្នក​គ្រាន់តែ​ត្រូវការ​ជីវិត​សិច​កាន់តែ​ពេញចិត្ដ​ពេញ​ថ្លើម​ក្រោយ​ការខកខាន​ការរួមភេទ​មួយរយៈ​ប៉ុណ្ណោះ៕ HR