ដឹង​ទេ​ថា តើ​លិង្គ​មាន​ប្រវែង​ប៉ុន្មាន​ពិតប្រាកដ? បើ​ស្ថិត​ក្នុង​តួលេខ​ណាមួយ តើ​វា​សម​មាត្រ​យ៉ាងដូចម្ដេច​ទៅនឹង​ទំហំ​ស្ដង់ដា​មធ្យម?

សំណួរ​ទាំង ២ ខាងលើ​នេះ​ស្ថិតក្នុង​ចម្ងល់​ជាច្រើន ដែល​បុរសៗ​ចំណាយពេល​ចង់ដឹង​យ៉ាង​អន្ទះសា​ចិត្ដ តែ​តាម​ការពិត បើ​បុរស​បារម្ភ​ពី​ទំហំ​លិង្គ​របស់ខ្លួន ពួកគេ​ប្រហែលជា​ប៉ាន់ប្រមាណ​ខុសពី​សមត្ថភាព​ពិត​របស់​វា​ហើយ។

ខណៈ​មាន​ការយល់ឃើញ​បែប​បុរាណ​ជាច្រើន​រវាង​លិង្គ​ធំ និង​ភាព​ជា​បុរស នោះ​ហើយ​ជា​ទស្សនៈ​ចាស់គំរឹល។ ក្រៅ​លើ​ការ​បង្អាប់​ខ្លួនឯង ចូរ​ចេះ​ស្រឡាញ់​ខ្លួនឯង​នូវ​អ្វីដែល​ខ្លួន​មាន។

តើ​លិង្គ​មធ្យម​មាន​ប្រវែង​ប៉ុន្មាន?

លិង្គ​របស់​អ្នក​មិនអាច​លូត​អស់​សមត្ថភាព​ឡើយ​រហូតដល់​អ្នក​ឈានដល់​វ័យ​ចន្លោះ​ពី ១៨ ទៅ ២១ ឆ្នាំ។

វា​ជា​សំណួរ​ដែល​ពិបាក​ឆ្លើយ​ជាង​បុរស​ខ្លួនឯង​បានដឹង។ ដំបូង ទំហំ​លិង្គ​ផ្លាស់ប្ដូរ​ទៅតាម​អាយុកាល ហើយ​ទាំង​លិង្គ​នៅ​ទន់ជ្រាយ និង​ឡើង​រឹង​រមែង​មាន​លក្ខណៈ​ខុសគ្នា​តិចតួច។ ការវាស់វែង​ប្រវែង​ជាក់លាក់​ក្នុង​បរិស្ថាន​ច្បាស់លាស់​ក៏​ជួប​ការលំបាក​ផងដែរ ហើយ​អនុញ្ញាត​ឱ្យ​បុរសៗ​រាយការណ៍​ខ្លួនឯង​ក៏​ប្រហែល​ជា​ពន្លើស​ខ្នាត​ថែមទៀត។

គួរតែ​និយាយថា ទំហំ​លិង្គ​មធ្យម​មាន​ការប្រែប្រួល​ពី​ផ្នែក​ម្ខាង​នៃ​ផែនដី​ទៅនឹង​ផ្នែក​ម្ខាង​ទៀត​នៃ​ផែនដី ដែលមាន​លក្ខណៈ​លម្អៀង​គ្នា។

យ៉ាងណាមិញ​ការពិត​គឺថា​វា​នៅតែ​ពិបាក​វាស់​ប្រវែង​មធ្យម ហើយ​ខណៈ​អ្នកជំនាញ​មិនទាន់​ឯកភាព​លើ​ចំនួន​ខ្នាត​ជាក់លាក់ ពួកគេ​នៅតែ​អាច​ផ្ដល់​គំនិត​ល្អៗ​ដល់​លោកអ្នក​បាន។

អ្នកជំនាញ​សិចសាស្ដ្រ​សាមីរ៉ាហូវើដ​បាន​និយាយថា៖ «ចំពោះ​ការសិក្សា​ទាំងនេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​លិង្គ​ឡើង​រឹង​មាន​ប្រវែង​មធ្យម ១៣,១០ សង់ទីម៉ែត្រ​ និង​ទំហំ ១១.៤០ ​សង់ទីម៉ែត្រ។ លិង្គ ៩០ ភាគរយ​ត្រូវបាន​ចាត់ទុក​មាន​ខ្នាត​មធ្យម​ដែលមាន​ប្រវែង​ចន្លោះ​ពី ១០ ទៅ ១៥ សង់ទីម៉ែត្រ»។

របៀប​នៃ​ការវាស់​ប្រវែង​លិង្គ

វា​កាន់តែ​មាន​ការស្មុគស្មាញ​ពេល​គិតដល់​ការវាស់​ទំហំ​អង្កត់ផ្ចិត​លិង្គ ជាពិសេស​បើ​អ្នកមាន​ខ្សែ​ម៉ែត្រ​អាច​បត់បែន​បាន​ក្នុង​ដៃ។

វា​អាច​ផ្ដល់​ទិន្នន័យ​ច្បាស់ តែ​ជឿ​ចុះ​ថា មាន​កំហុសឆ្គង​ជាច្រើន​ក្នុង​ការវាស់​ប្រវែង​លិង្គ​ដ៏ពិតប្រាកដ។

យក​បន្ទាត់ ឬ​ខ្សែ​ម៉ែត្រ​វាស់ ដោយ​ចាប់ផ្ដើម​ទាញ​ពី​គល់ នៅ​គល់​ដងសន្ទូច​ជួប​ថ្ងាស​ខាងក្រោម អូស​រហូត​ដល់​ចុង។ ការវាស់វែង​បែបនេះ​ត្រូវបាន​ធ្វើឡើង​តាមរបៀប​ប្រពៃណី​ក្នុង​ការស្វែងរក​ប្រវែង​លិង្គ។ ជាទូទៅ​វា​ចាប់ផ្ដើម​ពី​គល់​លិង្គ​ដែលមាន​រោម​ដុះ​ទៅដល់​ចុង​ផុត ឬ​ក្បាល​លិង្គ។ បើ​វាស់​ប្រវែង​ផ្នែក​ខាងក្រោម​លិង្គ​វិញ​អ្នកនឹង​ទទួល​បាន​ខ្នាត​ប្រវែង​ខុសគ្នា។

បើ​ចង់ដឹង​ពី​ប្រវែង​ច្បាស់លាស់ អ្នក​អាច​វាស់​បាន ២ របៀប ដោយ​ទី ១ វាស់​ពេល​លិង្គ​នៅ​ទន់ជ្រាយ​ហើយ ១ ទៀត​វាស់​ពេល​ដងសន្ទូច​ឡើង​រឹង។

វាស់​ទំហំ​លិង្គ​តាមរបៀប​ណា

អ្នក​អាច​គ្រាន់តែ​ត្រូវការ​ខ្សែ​ធម្មតា​មួយ​មក​វាស់​រុំ និង​យក​វា​ទៅ​វាស់​ផ្ទឹម​លើ​ម៉ែត្រ​ជា​ការស្រេច។

វា​កាន់តែ​មាន​ការស្មុគស្មាញ​ពេល​គិតដល់​ការវាស់​ទំហំ​អង្កត់ផ្ចិត​លិង្គ ជាពិសេស​បើ​អ្នកមាន​ខ្សែ​ម៉ែត្រ​អាច​បត់បែន​បាន​ក្នុង​ដៃ។ បន្ទាត់ និង​ខ្សែ​ម៉ែត្រ​ដែក​មិនអាច​ពត់កោង ហើយ​អ្នកត្រូវការ​ខ្សែ​ម៉ែត្រ​ក្រណាត់​ ដើម្បី​វាស់​ទំហំ​ឱ្យបាន​ពិតប្រាកដ។ បើ​មាន​ត្រឹមតែ​បន្ទាត់​ត្រង់ យ៉ាងណា​កុំ​បារម្ភ អ្នក​អាច​គ្រាន់តែ​ត្រូវការ​ខ្សែ​ធម្មតា​មួយ (ខ្សែ​ស្បែកជើង) និង​យក​វា​ទៅ​វាស់​ផ្ទឹម​លើ​ម៉ែត្រ​ជា​ការស្រេច ដោយ​យក​ខ្នាត​ត្រង់​កណ្ដាល​ដងសន្ទូច​ពេល​នៅទន់ៗ​ធម្មតា។

តើ​លិង្គ​ឈប់​លូតលាស់​នៅពេល​ណា?

ខណៈ​មាន​ការយល់ឃើញ​បែប​បុរាណ​ជាច្រើន​រវាង​លិង្គ​ធំ និង​ភាព​ជា​បុរស នោះ​ហើយ​ជា​ទស្សនៈ​ចាស់គំរឹល។

ជឿ​ ឬ​មិន​ជឿ លិង្គ​របស់​អ្នក​មិនអាច​លូត​អស់​សមត្ថភាព​ឡើយ​រហូតដល់​អ្នក​ឈានដល់​វ័យ​ចន្លោះ​ពី ១៨ ទៅ ២១ ឆ្នាំ។ ដូច្នេះ​បើ​មាន​យុវជន​ក្មេងៗ​អាន​អត្ថបទ​នេះ​ពួកគេ​ទំនង​ជា​មានឱកាស​លូតលាស់​បន្ថែមទៀត។

បច្ចុប្បន្ន​ការដឹង​ពី​ខ្នាត​មធ្យម​គឺជា​រឿង​ល្អ តែ​លុះត្រាតែ​ខ្នាត​វា​ឡើង​ដល់​ប្រវែង ១៣,១០ សង់ទីម៉ែត្រ​អ្នក​អាច​មិនដឹង​ខ្លួន​ថា​ដងសន្ទូច​របស់​អ្នក​វែង​ល្អ​កម្រិតណា។

ដើម្បី​ជា​គំនិត​យោបល់ លិង្គ​ត្រូវ​បាន​បែងចែក​ទៅតាម​ប្រភេទ​នៃ​ប្រវែង​ចាប់ពី ២,៥០ សង់ទីម៉ែត្រ​រហូតដល់ ២០,៣០ សង់ទីម៉ែត្រ​ឡើង​ដោយ​ជជែក​វែកញែក​ពី​ភាពប្រក្រតី​នៃ​ប្រវែង​លិង្គ​ពី​របៀប​នៃ​ការប្រៀបធៀប​ទៅនឹង​ប្រវែង​មធ្យម​អ្វីដែល​អ្នក​គួរតែ​ដឹង​អំពី​លិង្គ​របស់​អ្នក​តើ​ដៃគូ​អាចមាន​ប្រតិបត្ដិ​យ៉ាងដូចម្ដេច និង​ក្បាល​បែបណា​គួរតែ​ត្រូវ​ប្រើ៕ HR