The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - MAS នឹង​ប្រើប្រាស់​ទឹកប្រាក់ ២,៣៨ ​ពាន់​លាន​ដុល្លារ​សម្រាប់ ឱកាស​វិនិយោគ​ដែល​ជាប់ទាក់ទង​នឹង​អាកាសធាតុ




MAS នឹង​ប្រើប្រាស់​ទឹកប្រាក់ ២,៣៨ ​ពាន់​លាន​ដុល្លារ​សម្រាប់ ឱកាស​វិនិយោគ​ដែល​ជាប់ទាក់ទង​នឹង​អាកាសធាតុ

Content image - Phnom Penh Post
អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) ​នឹង​តម្រង់ទិស​ប្រើប្រាស់​ហិរញ្ញវត្ថុ​សម្រាប់​សេដ្ឋកិច្ច​បៃតង ដើម្បី​រួមចំណែក​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ។ រូបភាព ST

MAS នឹង​ប្រើប្រាស់​ទឹកប្រាក់ ២,៣៨ ​ពាន់​លាន​ដុល្លារ​សម្រាប់ ឱកាស​វិនិយោគ​ដែល​ជាប់ទាក់ទង​នឹង​អាកាសធាតុ

សិង្ហបុរីៈ លោក Ravi Menon នាយក​គ្រប់គ្រង​អាជ្ញាធរ រូបិយវត្ថុ​សិង្ហបុរី (MAS) បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​ ៩ ​ខែ មិថុនា​ថា មូលនិធិ​ប្រហែល ១,៨ ​ពាន់​លាន​ដុល្លារ​អាមេរិក (២,៣៨ ​ដុល្លារ​សិង្ហបុរី​) នឹង​ត្រូវដាក់​ជាមួយ​នឹង​អ្នកគ្រប់គ្រង ទ្រព្យសកម្ម​ចំនួន ៥ នាក់​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​និរន្តរភាព អាស៊ី​ប៉ាស៊ីហ្វិក​របស់​ពួកគេ និង​ណែនាំ​ក្រុមហ៊ុន​ឲ្យ​ឆ្ពោះ​ទៅ​រក​លទ្ធផល​បៃតង​។

MAS ក៏​នឹង​ពិគ្រោះ​យោបល់​ឧស្សាហកម្ម​នៅ​ចុងឆ្នាំ​នេះ​ផងដែរ លើ​ការបង្ហាញ​ដែល​ទាក់ទង​នឹង​អាកាសធាតុ​ចាំបាច់ ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការផ្លាស់ប្តូរ​ដែល​រំពឹងទុក​បែប​នោះ​ទៅក្នុង​លក្ខខណ្ឌ​តម្រូវ​ ដែល​ចងភ្ជាប់​ផ្លូវច្បាប់​ធៀប​នឹង​ស្ដង់ដារ​ពិភពលោក​។

វិធានការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់ MAS ដើម្បី​ជួយ​ប្រទេស​សិង្ហបុរី ផ្លាស់ប្តូរ​លំដាប់​ទៅជា សេដ្ឋកិច្ច​ដែលមាន​កាបូន​ទាប ដូច​ដែល​បានបញ្ជាក់​នៅក្នុង របាយការណ៍​និរន្តរភាព​លើកដំបូង​របស់ខ្លួន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ផងដែរ​។

លោក Menon បានឱ្យ​ដឹងថា​៖ «​ហិរញ្ញវត្ថុ គឺជា​គន្លឹះ​មិន​ជាប់គាំង​ក្នុង​អនាគត​ប្រកប​ដោយ​និរន្តរភាព​។ វា​អាច​គាំទ្រ​ការផ្លាស់ប្តូរ​នេះ ទៅ​ជា​សេដ្ឋកិច្ច​បន្សល់ កាបូន​កាន់តែ​តិច​តាមរយៈ​ការបញ្ជូន​ដើមទុន ទៅជា​បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​។

លោក​លើកឡើង​ថា​៖ «​នេះ​ជា​មូលហេតុ​ដែល MAS កំពុង​ដាក់បញ្ចូល​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព បរិស្ថាន​នៅក្នុង​មុខងារ​ទាំងអស់​របស់ខ្លួន​។ ក្នុងនាម​ជា​ធនាគារ​កណ្ដាល និង​និយ័តករ​ហិរញ្ញវត្ថុ MAS កំពុង​ធ្វើការងារ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ពង្រឹង​ភាពធន់​របស់​វិស័យ​ហិរញ្ញវត្ថុ​ប្រទេស​សិង្ហបុរី​ប្រឆាំង​នឹង​ហានិភ័យ​បរិស្ថាន​»​។

លោក​បន្ថែមថា ពួកគេ​ក៏​នឹង​បង្កើត​ការស្រាវជ្រាវ​ហិរញ្ញប្បទាន បៃតង​កាន់តែ​ស៊ីជម្រៅ​ដែល​ផ្លាស់ប្តូរ​សម្រាប់​តំបន់ និង​ស្វែងរក​ដំណោះស្រាយ​បចេ្ចកវិទ្យា​ហិរញ្ញវត្ថុ​បៃតង ដើម្បី​ជួយ​សម្រួល​លំហូរ​បៃតង​ដែល​ទុកចិត្ត​ចេញពី​ប្រទេស​សិង្ហបុរី​៕ ST-ANN/LA

អត្ថបទគួរចាប់អារម្មណ៍