The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភាគ​រាំង​ស្ងួត​ខ្លាំង​គំរាម​កំហែង​សេដ្ឋកិច្ច​ប្រទេស​ប្រេស៊ីល




ភាគ​រាំង​ស្ងួត​ខ្លាំង​គំរាម​កំហែង​សេដ្ឋកិច្ច​ប្រទេស​ប្រេស៊ីល

Content image - Phnom Penh Post
ស្ថានភាព​ទឹក​តិចតួច​នៅ​តាម​អាង​ក្បែរ​ជ្រលង​ភ្នំ​ដែល​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី ដោយសារ​រង​ឥទ្ធិពល​នៃ​ភាព​រាំង​ស្ងួត​អូស​បន្លាយ​ជាយូរ។ រូបភាព AFP

ភាគ​រាំង​ស្ងួត​ខ្លាំង​គំរាម​កំហែង​សេដ្ឋកិច្ច​ប្រទេស​ប្រេស៊ីល

ទីក្រុងរីយ៉ូ៖ ភាព​រាំង​ស្ងួត​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជិត ១ សតវត្សរ៍ ដែល​បាន​វាយ​ប្រហារ​តំបន់​សំខាន់​ពីរ​ក្នុង​ប្រទេស​ប្រេស៊ីល កំពុង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ទំនប់​វារីអគ្គិសនី និង​ដំណាំ ព្រម​ទាំង​គំរាម​កំហែង​ដល់​ការ​ស្ទុះ​ងើប​ឡើង​វិញ ពី​ការ​រីក​រាលដាល​ជំងឺ​រាតត្បាត​នៃ​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​អាមេរិកឡាទីន។

រយៈពេល​ជា​ច្រើន​ខែ​មាន​ភ្លៀង​ធ្លាក់​តិច​តួច​ធ្វើ​ឱ្យ​ស្ទឹង​រួម​តូច បាន​បន្សល់​ទុក​ច្រាំង​បាក់ និង​ប្រេះ និង​កាត់​បន្ថយ​អាង​ស្តុក​ទឹក​ដែល​ធំ​ល្វឹងល្វើយ​ទៅ​ជា​ជម្រក​ភក់​នៅ​ទូទាំង​ភាគ​អាគ្នេយ៍ និង​ភាគ​កណ្តាល​នៃ​ប្រទេស​ប្រេស៊ីល។

ការ​អូស​បន្លាយ​ភាព​រាំង​ស្ងួត​នៅ​ក្នុង​ប្រទេស​ដ៏​ធំ និង​គ្រប​ដណ្តប់​តំបន់​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សំខាន់​ ២ គឺ​ថាមពល​វារីអគ្គិសនី​ដែល​ប្រទេស​ប្រេស៊ីល ពឹង​ផ្អែក​លើ​ថាមពល​អគ្គីសនី​ជិត ២ ភាគ ៣ និង​កសិកម្ម​ដែល​បាន​និង​កំពុង​ជំរុញ​ការ​ងើប​ឡើង​វិញ​របស់​ប្រទេស​នេះ​ពី​ការ​ទាញ​ទម្លាក់​ដោយសារ​កូវីដ ១៩ កាល​ពី​​ឆ្នាំ​មុន។

ហើយ​វា​គ្មាន​សញ្ញា​ភ្លៀង​ធ្លាក់​សោះ ដែល​រដូវ​រងា​អឌ្ឍគោល​ខាង​ត្បូង គឺ​ស្ងួត​ជា​ធម្មតា​នៅ​ក្នុង​តំបន់​ទាំង ២។

សាស្ត្រាចារ្យ Pedro Luiz Cortes នៅ​វិទ្យាស្ថាន​ថាមពល និង​បរិស្ថាន​នៃ​សាកលវិទ្យាល័យ Sao Paulo បាន​អះអាង​ថា៖ «យើង​កំពុង​ប្រឈម​នឹង​រដូវ​ប្រាំ ដែល​ជាក់ស្តែង​នឹង​មាន​រយៈពេល​ ១ ឆ្នាំ​កន្លះ​ទៅ ២ ឆ្នាំ»។

អ្នក​ជំនាញ​និយាយ​ថា នៅ​ភូមិ​ភាគ​កណ្តាល​ភាគ​ខាង​លិច គ្រោះ​រាំង​ស្ងួត​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​ការ​បំផ្លាញ​ព្រៃ​អាម៉ាហ្សូន។ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​ធ្វើ​ឱ្យ​ពពក​ថយ​ចុះ​ដែល​បង្កើត​ដោយ​គំរប​ព្រៃ​អាម៉ាហ្សូន ដែល​ទាញ​ទឹក​ភ្លៀង​ឱ្យ​ស្រោចស្រព​នៅ​ទូទាំង​អាមេរិក​ខាង​ត្បូង។

នៅ​ភាគ​កណ្តាល​ភាគ​ខាង​លិច​ប្រទេស​ប្រេស៊ីល ការ​បំផ្លាញ​បាន​បង្ក​ឱ្យ​មាន​កង្វះ​ទឹក​ភ្លៀង​ជិត​មួយ​ទសវត្សរ៍។

លោក Cortes បាន​ប្រាប់ AFP ថា​ បញ្ហា​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​បញ្ហា​កាន់​តែ​ធំ​នៃ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ ដែល​ជា​ហានិភ័យ​ងាក​ទៅ «រ៉ាំរ៉ៃ»៕AFP/RR

អត្ថបទគួរចាប់អារម្មណ៍