ទីក្រុងប្រ៊ុចសែលៈ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) នឹង​ស្វែងរក​ការគាំទ្រ​ពី​សហគមន៍​អ៊ឺរ៉ុប​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ងើបឡើង​តទល់​នឹង​ការកើនឡើង​នៃ​ប្រទេស​ចិន​ ប៉ុន្តែ​ទីក្រុង​ប្រ៊ុចសែល​ចង់បាន​ការបញ្ចប់​យ៉ាង​ឲ្យ​បាន​ឆាប់​នៃ​ជម្លោះ ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​ និង​ការសម្រាក​ដ៏ស្អាតស្អំ​ពី​លោក​ ដូណាល់ ត្រាំ​។

បន្ទាប់ពី​ភាពរីករាយ​របស់​អឺរ៉ុប​ដែល​បាន​កើតឡើង​ បន្ទាប់ពី​ការជាប់ឆ្នោត​របស់លោក​ បៃដិន ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel ដែល​តំណាង​ឲ្យ​មេដឹកនាំ​សហភាព​អឺរ៉ុប​ទាំង ២៧ រូប​ និង​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​គឺ​លោកស្រី Ursula von der Leyen នឹង​ស្តាប់​ការរៀបរាប់​របស់លោក​ បៃដិន សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ «​ពាក្យសន្យា​« អាមេរិច​វិលត្រឡប់​មកវិញ​ហើយ (America is back)»​។

មន្ត្រី​ជាន់ខ្ពស់​សហភាព​អ៊ឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការឈៀង​ចូល​សំចត​រយៈពេល ២ ម៉ោង​នៅឯ​ទីស្នាក់ការ​កណ្តាល​សហភាព​អ៊ឺរ៉ុប​ដែល​ស្ថិតនៅ​រវាង​កិច្ចប្រជុំ​កំពូល អង្គការ NATO និង​ការជជែក​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ទីក្រុង​ហ្សឺណែវ​នឹង​មិន​ដោះស្រាយ​អ្វីៗ​ទាំងអស់​ទេ​ ប៉ុន្តែ​ការទូត​គឺ​ត្រឡប់​មកវិញ​។

លោក Eric Maurice នៃ​មូលនិធិ Schuman បាន​និយាយថា បន្ទាប់ពី​មាន​វិបត្តិ ទំនាក់ទំនង​អន្តរ អាត្លង់ទិក ក្រោម​ការដឹកនាំ​របស់​លោក ត្រាំ ដែល​បាន​ចាត់ទុក​សហភាព​អ៊ឺរ៉ុប​ជា​គូប្រជែង​ខាង​សេដ្ឋកិច្ច​ដ៏ល្វីង​ជូរចត់​នោះ លោក បៃដិន ចង់​“ ដោះស្រាយ​វិវាទ​…​ដើម្បី​ផ្តោតលើ​អាទិភាព​របស់គាត់​គឺ​ប្រទេស​ចិន​» ។

ប្រជាជន​អ៊ឺរ៉ុប​នឹង​ព្យាយាម​លុបបំបាត់​នូវ​ជម្លោះ​ពាណិជ្ជកម្ម​ ដើម្បី​ឈានចូល​ទៅក្នុង​ដំណាក់កាល​មិត្តភាព​ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​ដែល​រួមបញ្ចូល​ទាំង​ការទប់ស្កាត់​បច្ចេកវិទ្យា​ធំ ៗ និង​ការដោះស្រាយ​ប្រទេស​រុស្ស៊ី​។

មន្ត្រី​អឺរ៉ុប​រូប​នោះ​បាន​និយាយថា ភាគី​ទាំង​ពីរ​បាន​ប្រឹងប្រែង ដើម្បី​ស្វែងរក​មូលដ្ឋាន​រួមគ្នា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​នៅមុន​កិច្ចប្រជុំ​ និង​ផ្តល់​សញ្ញា​ច្បាស់​ថា ការប្រយុទ្ធ​នៅ​សម័យ​លោក ត្រាំ ​នឹង​ស្ថិតនៅ​ពីក្រោយ​ពួកគេ​។

ជម្លោះ​រវាង​ក្រុមហ៊ុន Airbus ​របស់​អឺរ៉ុប និង​ក្រុមហ៊ុន Boeing ​របស់​អាមេរិក មាន​រយៈពេល ១៧ ឆ្នាំ​ដោយ​ភាគី​នីមួយៗ​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ពី​បទ​ឧបត្ថម្ភធន​ដល់​ក្រុមហ៊ុន​ជើងឯក​ក្នុង​ស្រុក​របស់​ពួកគេ​ដោយ​ខុសច្បាប់​។ កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​គេ​សង្ឃឹម​កើតមាន​សម្រាប់​ខែក្រោយ​៕ RR