ទីក្រុងហាណូយៈ ក្រសួងផែនការ​ និង​ការវិនិយោគ​ (MPI) កំពុង​ព្រាង​នូវ​គោលនយោបាយ​ថ្មី​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សហគ្រាស​ដែល​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​កិច្ចខិតខំ​ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ចូល​ទៅក្នុង​វិស័យនេះ​។

យោងតាម​ក្រសួង MPI គោលនយោបាយ​ថ្មី​ត្រូវការ​ ដើម្បី​លើកទឹកចិត្ត​សហគ្រាស​ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង ជនបទ និង​ទទួលបាន​អត្ថប្រយោជន៍​នៃ​កាលានុវត្តភាព​ថ្មីៗ សម្រាប់​ផលិតផល​កសិកម្ម​វៀតណាម​ស្ថិតក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាម (EVFTA)​។

ការតាក់តែង​គោលនយោបាយ​ថ្មី ដែល​នឹង​ជំនួយ​យន្តការ​ចាស់​ និង​គោលនយោបាយ​ដែល​បានចេញ​ក្នុង​ឆ្នាំ​ ២០១៨ ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​សហគ្រាស​ទាំងឡាយ​ឲ្យ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង ជនបទ មានបំណង​ដើម្បី​ធានា​នូវ​អនុលោមភាព​ជាមួយ​ច្បាប់​ដែល​ទើប​ចេញ​ថ្មីៗ ដូចជា​ច្បាប់​វិនិយោគសាធារណៈ​ឆ្នាំ​ ២០១៩ ច្បាប់​ស្តីពី​ការវិនិយោគ​ឆ្នាំ​ ២០១៩ និង ច្បាប់​សហគ្រាស​ឆ្នាំ​ ២០២០​។

ក្រៅពីនេះ អនុក្រឹត្យ​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹង​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមានឡើង​ក្នុង​ផលិតកម្ម​កសិកម្ម រួមទាំង​ការកើនឡើង​តម្លៃ​សាច់ជ្រូក​ក្នុងស្រុក​យ៉ាងខ្លាំង​រហូត​ដល់​ពី​ ៤ ​ទៅ​ ៥ ​ដង​ខ្ពស់ជាង​តម្លៃ​សាច់ជ្រូក​នៅ​សហរដ្ឋអាមេរិក និង ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការរីករាលដាល​កូវីដ​ ១៩​។

ក្នុង​សេចក្តីព្រាង​នោះ ក្រសួង MPI វៀតណាម​បាន​ព្យាករ​ថា តម្រូវការ​ទុនវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ចន្លោះ​ឆ្នាំ​ ២០២១ ​ដល់​ ២០២៥ មាន​ចំនួន​ ១០៧ ​ពាន់​ពាន់​លាន​ដុង (៤,៦ ​ពាន់​លាន​ដុល្លារ​) ដែល​ចំនួន​ទឹកប្រាក់​ ៨,៦ ​ពាន់​ពាន់​ដុង​បាន​មកពី​ថវិការដ្ឋ ដើម្បី​អនុវត្ត​គម្រោង​ប្រមាណ​ ៨០០​។ ទុនវិនិយោគ​ពី​ថវិការដ្ឋ​ត្រូវបាន​រំពឹងថា​ជួយ​ទាក់ទាញ​ប្រហែល​ ៩ ​ពាន់​ពាន់​លាន​ដុង​ទៀត​ពី​សហគ្រាស​ដែល​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ និង​ជនបទ ពេលដែល​ដាក់​ឲ្យ​អនុវត្ត​៕ VNS-ANN/RR