ទីក្រុងហាណូយៈ ស្ថាប័នហិរញ្ញវត្ថុ​វត្ថុ​បី​របស់​ប្រទេស​វៀតណាម​បានផ្តល់​កម្ចី​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម ដែល​រងគ្រោះ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បាន​បំផ្លាញ​វិស័យ​សេវាកម្ម​ខ្លាំង​បំផុត​។

លោក Nguyen Tuan Anh ប្រធាន​នាយកដ្ឋាន​ឥណទាន​នៃ​ធនាគារ​រដ្ឋ​វៀតណាម​បាន​និយាយថា ធនាគារ​ហិរញ្ញវត្ថុ​បី​ដែល​ផ្តល់​កម្ចី​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម រួមមាន ធនាគារ SeaBank ធនាគារ Vietnam Maritime និង ធនាគារ Sai Gon – Ha Noi ដែល​សន្យា​ផ្តល់​ប្រាក់កម្ចី​ចំនួន​ ៤ ​ពាន់​ពាន់​លាន​ដុង (​ជិត​ ១៧៤ ​លាន​ដុល្លារ​) ​ពី​ប្រភព​ហិរញ្ញប្បទាន​ពី​ធនាគារ​រដ្ឋ​វៀតណាម​។

ស្ថាប័ន​ផ្តល់ប្រាក់​កម្ចី​ទាំងនោះ និង ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម កំពុង​ធ្វើ​កិច្ច​លើ​កិច្ចព្រមព្រៀង​កម្ចី​សម្រាប់​ការវិភាជ​មូលធន​ដែល​ត្រូវ​រំពឹងថា ចាប់ផ្តើម​នៅ​ចុងខែ​នេះ​។

ថ្មីៗ​នេះ លោក Dang Anh Tuan ប្រធាន​នៃ​នាយកដ្ឋាន​សារគមនាគមន៍​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ក៏បាន​និយាយ​ផងដែរ​ថា នីតិវិធី​សម្រាប់​កញ្ចប់​ឥណទាន​មានតម្លៃ ​៤​ ពាន់​ពាន់​លាន​ដុង (​ជិត​ ១៧៤ ​លាន​ដុល្លារ​) ត្រូវធ្វើ​បញ្ចប់​ ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ ដើម្បី​ជម្នះ​ពេលវេលា​លំបាក​នេះ​។

របាយការណ៍​ថ្មីៗ​នេះ ដោយ​ក្រសួង​ផែនការ​ និង​ការវិនិយោគ បាន​បង្ហាញថា ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ព្យាករ​ខាតបង់​ចំនួន​ ១០ ​ពាន់​ពាន់ លាន​ដុង (​ជាង​ ៤៣៤​ លាន​ដុល្លារ​) ​ក្នុង​ឆមាស​ដំបូង​ឆ្នាំនេះ បំណុល​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ឡើងដល់​ ៦,២​ ពាន់​ពាន់​លាន​ដុង (​ជាង​ ២៦៩ ​លាន​ដុល្លារ​)

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២០ ក្រោយ ធ្វើ​សវនកម្ម​រួច ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម ទទួល​បាក់​កម្ចី​រយៈពេល​ខ្លះ ដោយ​គ្មាន​ទ្រព្យ​បញ្ចាំ ដែល​មាន​តម្លៃ​ ៦,៨​ ពាន់​ពាន់​លាន​ដុង និង ជិត ៩ ​ពាន់​ពាន់​លាន​ដុង ជា​កម្ចី​រយៈពេល​វែង​៕ VNS-ANN/RR