ទីក្រុងញូវយ៉ក៖ ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បង្កើន​សមត្ថភាព​ប្រាក់​កម្ចី​របស់​ស្ថាប័ន​ដល់​ចំនួន ៦៥០ ពាន់​លាន​ដុល្លារ​ដែល​ជា​ជំហាន​ចុងក្រោយ​ក្នុងការ​អនុម័ត​គំនិត​ផ្តួចផ្តើម​មួយ ដើម្បី​បង្កើន​ជំនួយ​ដល់​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត។

លោកស្រី Kristalina Georgieva ប្រធាន​ IMF បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «នេះ​គឺជា​ការសម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ ដែលជា​ការបែងចែក SDR (សិទ្ធិ​ទាក់ទាញ​ពិសេស) ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ IMF និង​ការបាញ់​ឆ្ពោះ​សម្រាប់​សេដ្ឋកិច្ចពិភពលោក​នៅពេល​មាន​វិបត្តិ​ដែល​មិន​នឹកស្មាន​ដល់»។

លោកស្រី និយាយថា៖ «ជាក់ស្តែង​ណាស់ វា​នឹង​ជួយ​ប្រទេស​ងាយ​រងគ្រោះ​បំផុត​របស់​យើង ដែល​កំពុង​តស៊ូ​ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ ១៩។

កម្មវិធី​ដែល​ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ IMF រួចហើយ​នៅ​ពាក់កណ្តាល​ខែកក្កដា​នឹងត្រូវ​អនុវត្ត​នៅ​ថ្ងៃទី ២៣ ខែ​សីហា។

អ្នកផ្តល់​ប្រាក់កម្ចី​បាន​និយាយថា SDRs ដែល​ទើបនឹង​ចេញ​ថ្មី​នឹង​ត្រូវបាន​បែងចែក​ដល់​ប្រទេស​ជា​សមាជិក​តាម​សមាមាត្រ​កូតា​របស់ IMF។

ប្រទេស​កំពុង​អភិវឌ្ឍន៍​នឹង​ទទួលបាន​ប្រហែល ២៧៥ ពាន់​លាន​ដុល្លារ។

Georgieva និយាយថា៖ «ប៉ុន្តែ​យើង​ក៏​នឹង​បន្ត​ទាក់ទង​យ៉ាងសកម្ម​ជាមួយ​សមាជិកភាព​របស់​យើង ដើម្បី​កំណត់​ជម្រើស​ដែល​អាច​សម្រេចបាន​សម្រាប់​ការបញ្ជូន SDR ដោយ​ស្ម័គ្រចិត្ត​ពី​ប្រទេស​អ្នកមាន​ទៅ​ប្រទេស​ក្រីក្រ​ និង​ប្រទេស​ដែល​ងាយ​រងគ្រោះ​ច្រើន ដើម្បី​គាំទ្រ​ដល់​ការស្តារ​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​របស់​ពួកគេ​ និង​សម្រេចបាន​នូវ​ភាពរឹងមាំ​ និង​កំណើន​ប្រកបដោយ​ចីរភាព»៕ RR