ទីក្រុង​ស៊ីដនីៈ ​ក្រុមហ៊ុន​អាកាសចរណ៍ Qantas ​របស់​ប្រទេសអូស្រ្តាលី ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ៍ថា ខ្លួន​នឹង​ដាក់​ ២ ៥០០​ នាក់ ​ឲ្យ​សម្រាក​មួយរយៈ​ពេល​ ដោយសារ​​ការ​ផ្ទុះ​ឡើង​វីរុស​កូរ៉ូណា​ និងការ​បិទ​ខ្ទប់​​ក្នុង​តំបន់​បណ្តាល​ឲ្យ​​​ប៉ះពាល់​ដល់​តម្រូវការ​​​ហោះហើរ។

​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា អាកាសយានិក ​អ្នក​បម្រើ​​លើ​យន្តហោះ និង ​បុគ្គលិក​នៅ​អាកាសយានដ្ឋាន​​ពី​ក្រុមហ៊ុន​ Qantas និង អាកាសចរណ៍​តម្លៃ​ទាប ​​Jetstar​ ដែល​ក្រុមហ៊ុន​បុត្តសម្ព័ន្ធ​​នឹង​ត្រូវ​តម្រូវ​ឲ្យ​សម្រាក​នៅផ្ទុះ​​ដោយ​គ្មាន​ប្រាក់​ឈ្នួល​​ចាប់​ពី​ពាក់​កណ្តាល​ខែ​សីហា​​សម្រាប់ពេលវេលា​ប៉ានស្មាន​​ពីរខែ​។

លោក Alan Joyce នាយក​ប្រតិបត្តិ​នៃ​​ Qantas បាន​លើក​ឡើង​ក្នុងសេចក្តី​ថ្លែង​ការ​ណ៍​ថា៖ «ច្បាស់ណាស់​ នេះ​ជារឿង​ចុងក្រោយ​ដែល​យើង​ចង់​ធ្វើ​ ប៉ុន្តែ​​យើង​ពេល​នេះ​ត្រូវ​ប្រឈម​​ជាមួយ​រយៈពេល​​នៃ​ការ​កាត់​បន្ថយ​​​ការ​ហោះ​ហើរ​ និងថាគ្មាន​ការងារ​សម្រាប់​​បុគ្គលិក​យើង​»។

ក្រុមហ៊ុន​​ បាន​និយាយថា ខ្លួន​បាន​បាត់បង់​ពី​ប្រតិបត្តិការ​ទាំងស្រុង​​ស្ទើរ​ ១០០​ នៃ​​សមត្ថភាព​ហោះហើរ​ក្នុងស្រុក​​ប្រចាំ​ឆ្នាំ​​ក្នុង​ខែ​ឧសភា​ដល់​​តិចជាង​ ៤០​ ភាគរយ​​ក្នុង​ខែ​កក្កដា ​​ដោយសារ​​ការ​រឹតត្បិត​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា។

ភាគច្រើន​នៃ​​បុគ្គលិក​ដែល​រង​ផល​ប៉ះពាល់​មានមូល​ដ្ឋាន​ក្នុងរដ្ឋ​ New South Wales ជា​រដ្ឋ​​ដែល​មាន​ការ​កាត់​​ផ្តាច់​ច្រើន​​ជាង​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ និងពិភព​លោកដោយ​ការ​រិតត្បិត​​ការ​ធ្វើដំណើរ​។

ការ​បិទខ្ទប់​​ក្នុង​ទីក្រុងស៊ីដនី​ដែល​ជា​ក្រុង​ធំបំផុត​របស់​ប្រទេស​នៅពេល​នេះគឺ​​ឈានដល់​​សប្តាហ៍​​ទី៦ ​និង ទំនង​​មាន​រយៈពេល​យ៉ាងហោច​​ ១​ ខែ​ទៀត។

ក្រុមហ៊ុន​​អាកាសចរណ៍​ Qantas និង Jetstar​ ក៏បានបញ្ឈរជើង​​​​​ក្រុម​​ហោះហើរ​អន្តរជាតិ​រាប់​ពាន់​នាក់​ចាប់​តាំង​ពី​ដើម​ឆ្នាំ ​២០២០ ដោយ​​​ព្រំដែន​អូស្ត្រាលី​នៅ​បន្ត​បិទ​​​​ចំពោះ​អ្នក​ដំណើរ​អន្តរជាតិ​ភាគច្រើន។

ក្រុមហ៊ុន Qantas ដែ​ល​ពី​មុន​និយាយ​ថា ​ខ្លួន​បាន​មើល​ឃើញ​​ធ្លាក់​ចុះ​ចំណូល ៨,១​ ពាន់​លាន​ដុល្លារ​អាមេរិក អំឡុង​ឆ្នាំ​ ២០២០ ​ដែល​នាំ​ឲ្យ​ខ្លួន​​​កាត់​បន្ថយចំណាយ ​ដោយ​រួម​ទាំង​​​ការ​ចត​យន្ត​ហោះ​​ចោល និង រៀបចាំ​រចនាសម្ព័ន្ធ​ឡើង​វិញ៕ AFP/RR