ព្រីនស៍ហូលឌីងគ្រុប (ព្រីនស៍គ្រុប) ជា​ពហុក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ពហុក្រុមហ៊ុន​ដែល​ធំ​ជាង​គេ​និង​រីក​ចម្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​មោទនភាព​សូម​ប្រកាស​ថា អ្នក​ឧកញ៉ា ចេន ហ្ស៊ី (Chen Zhi-陈志公爵) ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍ គ្រុប ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​សហគ្រិន​ឆ្នើម​ក្នុង​ប្រភេទ​នៃ​ពហុក្រុមហ៊ុន​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់​អាជីវកម្ម​អន្តរជាតិ​ប្រចាំ​ឆ្នាំ ២០២១។

អ្នក​ឧកញ៉ា​ ចេន ហ្ស៊ី គឺជា​សហគ្រិន​តែ​ម្នាក់​គត់​ដែល​មាន​កិត្តិយស​នៅ​ក្នុង​ប្រភេទ​ពាន​រង្វាន់​មួយ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ការ​អបអរសាទរ​ចំពោះ​ថ្នាក់​ដឹក​នាំ ដែល​គ្រប់​គ្រង​អាជីវកម្ម​ក្នុង​ពហុវិស័យ។ អ្នក​ឧកញ៉ា​ ចេន ហ្ស៊ី គឺ​ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ទាំង ៣ នៅ​តំបន់​អាស៊ី ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ចំពោះ​ភាព​ជា​សហគ្រិន​ក្នុង​វិស័យ​ផ្សេងៗ​ប្រកប​ដោយ​សក្តានុភាព ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ប្រឈម​ខ្លាំង​បំផុត​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​នៃ​សាជីវកម្ម។

លើស​ពី​នេះ​ទៅ​ទៀត សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍​គ្រុប​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​សំរិទ្ធ​នៅ​ក្នុង​ប្រភេទ​នៃ​ការ​ឆ្លើយតប​របស់​សាជីវកម្ម​ដែល​មាន​តម្លៃ​បំផុត​ទៅ​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ នៅ​រយៈពេល ៣ ខែ បន្ទាប់ពី​បាន​ធានា​មុន​នូវ​ការ​ទទួល​បាន​ជយ​លាភី​ក្នុង​ការ​ឆ្លើយតប​ល្អ​បំផុត​របស់​សាជីវកម្ម​ទៅ​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់ Asia-Pacific Stevie Awards ប្រចាំ​ឆ្នាំ​លើក​ទី ៨ នា​ខែ​ឧសភា។

ពាន​រង្វាន់​អាជីវកម្ម​អន្តរជាតិ​ឆ្នាំ ២០២១ ទទួល​បាន​ការ​ចូលរួម​ជាង ៣ ៨០០ ដែល​មក​ពី​អង្គការ​នានា​នៅ​ក្នុង​ប្រទេស​ចំនួន ៦៣។ ពាន​រង្វាន់ Gold Stevie Award របស់​អ្នក​ឧកញ៉ា​ ចេន ហ្ស៊ី ចំពោះ​ភាព​ជា​សហគ្រិន​ក្នុង​ប្រភេទ​នៃ​ពហុក្រុមហ៊ុន​ប្រចាំ​ឆ្នាំ និង​ពាន​រង្វាន់ Bronze Stevie Award របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប នៅ​ក្នុង​ប្រភេទ​នៃ​ការ​ឆ្លើយតប​របស់​សាជីវកម្ម​ដែល​មាន​តម្លៃ​បំផុត ត្រូវ​បាន​បញ្ចប់​រួច​រាល់​ បន្ទាប់ពី​មាន​ការ​បោះ​ឆ្នោត​អស់​រយៈពេល ២ ខែ ដោយ​មាន​កិច្ច​ពិភាក្សា​ពី​ក្រុម​អ្នក​ជំនាញ និង​អ្នក​ធ្វើ​សេចក្តី​សម្រេច​សំខាន់ៗ​ចំនួន ២៦០ រូប​មក​ពី​ទូទាំង​ពិភព​លោក។

ក្នុង​ខែ​មីនា អ្នក​ឧកញ៉ា ចេន ហ្ស៊ី បាន​បរិច្ចាគ​ថវិការ​ចំនួន ៣ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជូន​ដល់ រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ បន្ទាប់​មក ​កាល​ពី​ខែ​ធ្នូ ក៏​បាន​បរិច្ចាគ​ថវិកា​លើក​ដំបូង​ចំនួន ៣ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ចំនួន ១ លាន​ដូស​ផងដែរ។

ថ្មីៗនេះ អ្នក​ឧកញ៉ា ចេន ហ្ស៊ី បាន​ចុះហត្ថលេខា​ទៅ​លើ​ភាព​ជា​ដៃគូ​ក្នុង​រយៈពេល​វែង​ជាមួយ​អង្គការ Caring For Cambodia ដែល​ជា​អង្គការ​សប្បុរសធម៌​ឈាន​មុខ​គេ​ខាង​វិស័យ​អប់រំ​ផ្តោត​លើ​សិស្ស​ក្រីក្រ ដើម្បី​ជួយ តម្រែ​តម្រង់​ទិស​ដៅ​ដល់​សិស្សានុសិស្ស​ប្រមាណ ៣ ០០០​នាក់ ។

អ្នក​ឧកញ៉ា ចេន ហ្ស៊ី ក៏​បាន​អនុវត្ត​នូវ​ទិស​ដៅ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព តាម​រយៈការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នូវ​ទីក្រុង​រាម​ដែល​ជា​គម្រោង​អភិវឌ្ឍន៍​លើ​ឆ្នេរ​សមុទ្រ​ដែល​មាន​ទំហំ​ដី ៨៣៤ ហិកតា​ ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​អចលនទ្រព្យ​ប្រកប​ដោយ​ចីរភាព៕