The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សិង្ហបុរី​ និង​ឥណ្ឌា​ភ្ជាប់​ប្រព័ន្ធ​ទូរទាត់​ឌីជីថល PayNow របស់​សិង្ហបុរី និង UPI របស់​ឥណ្ឌា ដែល​អាច​ផ្ទេរភ្លាមៗ និង​ចំណាយ​តិច




សិង្ហបុរី​ និង​ឥណ្ឌា​ភ្ជាប់​ប្រព័ន្ធ​ទូរទាត់​ឌីជីថល PayNow របស់​សិង្ហបុរី និង UPI របស់​ឥណ្ឌា ដែល​អាច​ផ្ទេរភ្លាមៗ និង​ចំណាយ​តិច

Content image - Phnom Penh Post
កម្មវិធី​លើ​ទូរស័ព្ទដៃ​ដែល​អនុញ្ញាត​ឲ្យ​ផ្ទេរប្រាក់​រវាង​សិង្ហបុរី​ និង​ឥណ្ឌា។ ST

សិង្ហបុរី​ និង​ឥណ្ឌា​ភ្ជាប់​ប្រព័ន្ធ​ទូរទាត់​ឌីជីថល PayNow របស់​សិង្ហបុរី និង UPI របស់​ឥណ្ឌា ដែល​អាច​ផ្ទេរភ្លាមៗ និង​ចំណាយ​តិច

សិង្ហបុរី÷ ប្រជាជន​ និង​អាជីវកម្ម​នឹងមាន​លទ្ធភាព​ផ្ទេរប្រាក់​ដែលមាន​តំលៃថោក​ភ្លាមៗ​នៅ​ទូទាំងប្រទេស​សិង្ហបុរី​ និង​ឥណ្ឌា នៅពេល​ដែល​ប្រព័ន្ធ​ទូទាត់ "ទាន់​ចិត្ត (real-time)" ពីរ​របស់​ប្រទេស​ទាំងពីរ​ត្រូវ​បាន​តភ្ជាប់​នៅត្រឹម​ខែកក្កដា​ឆ្នាំ ២០២២ ។

អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) និង​ធនាគារ​កណ្តាល​ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ​ទី ១៤ ខែ​កញ្ញា​នេះ​បាន​ប្រកាស​ពី​គម្រោង​ភ្ជាប់​ប្រព័ន្ធ PayNow របស់​សិង្ហបុរី​ដែល​អនុញ្ញាត​ឱ្យ​បុគ្គល​ម្នាក់ៗ​អាច​ផ្ទេរប្រាក់​ ដោយ​ប្រើតែ​លេខ​ទូរស័ព្ទ​ប៉ុណ្ណោះ​ជាមួយ​នឹង​ប្រព័ន្ធ​ទូទាត់​រួមបញ្ចូល​គ្នា​របស់​ឥណ្ឌា (UPI)។

លោក Sopnendu Mohanty ប្រធាន​ផ្នែក fintech របស់ MAS បាន​និយាយថា÷ “តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម​ និង​ប្រសិទ្ធភាព​នៃ​ការផ្ញើ​ប្រាក់​រវាង​សិង្ហបុរី​ និង​ឥណ្ឌា ការភ្ជាប់ PayNow-UPI នឹង​ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់​ដល់​បុគ្គល​ និង​អាជីវកម្ម​នៅ​សិង្ហបុរី​ និង​ឥណ្ឌា​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​របៀប​ទូទាត់​នេះ"។

“ដោយសារ PayNow និង UPI គឺជា​សមាសធាតុ​សំខាន់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ជាតិ​រៀងៗ​ខ្លួន ទំនាក់ទំនង​រវាង​ប្រព័ន្ធ​ទាំងពីរ​នេះ​ក៏​បើកផ្លូវ​សម្រាប់​បង្កើត​ការតភ្ជាប់​ឌីជីថល​កាន់តែ​ទូលំទូលាយ​ និង​អន្តរប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

ការរៀបចំ​នេះ​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​ផ្ទេរប្រាក់​ពី​ឥណ្ឌា​ទៅ​សិង្ហបុរី​ដោយ​ប្រើ​លេខ​ទូរស័ព្ទ​ និង​ពី​សិង្ហបុរី​ទៅ​ឥណ្ឌា​តាមរយៈ​អាស័យដ្ឋាន​បង់ប្រាក់​និម្មិត UPI (VPAs) ។

ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មិនមែន​ជា​ធនាគារ​ដែល​ត្រូវបាន​ភ្ជាប់​ដោយផ្ទាល់​ទៅ PayNow និង Fast (ការផ្ទេរ​រហ័ស​ និង​សុវត្ថិភាព) ពឹង​ផ្អែកលើ VPAs ដើម្បី​ផ្ញើ​ និង​ទទួល​ការទូទាត់​តាម​ពេលវេលា​ជាក់ស្តែង​ពី​អ្នកប្រើប្រាស់​ផ្សេងទៀត​តាម​កាបូប​ប្រាក់​អេឡិចត្រូនិក (e-wallets) ឬ​កម្មវិធី​ធនាគារ​ចល័ត​របស់​អ្នកចូលរួម PayNow និង Fast។

ការរៀបចំ​នេះ​ដែល​បានចាប់ផ្តើម​នៅក្នុង​ខែកុម្ភៈ​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​នៅទីនេះ​ផ្ទេរប្រាក់​ពី​គណនី​ធនាគារ​របស់​ពួកគេ​ទៅ​កាបូប​ចល័ត (mobile wallets) និង​រវាង​កាបូប​លុយ​អេឡិចត្រូនិក។

កាបូប​លុយ​អេឡិចត្រូនិក​ភាគច្រើន​ពីមុន​តម្រូវឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​ទឹកប្រាក់​របស់​ពួកគេ​ដោយ​ប្រើ​ឥណ​ពន្ធ​ ឬ​កាត​ឥណទាន​ហើយ​មិន​អនុញ្ញាតឱ្យ​ផ្ទេរប្រាក់​រវាង​កាបូប​អេឡិចត្រូនិក​ទេ៕ ST-ANN/RR

អត្ថបទគួរចាប់អារម្មណ៍