ភ្នំពេញៈ ក្រុមហ៊ុន Pan Pacific Hotels Group (PPHG) ដែល​ជា​សមាជិក UOL Group Limited ចុះ​បញ្ជី​នៅ​សិង្ហបុរី​មាន​ផែនការបើក​ដំណើរការ​អចលនទ្រព្យ​ថ្មី​នៅ​កម្ពុជា​នៅ​ត្រឹម​ឆ្នាំ ២០២៤ ក្នុង​គោលបំណង​ដើម្បី​ពង្រីក​ផ្នែក​សេវាកម្ម​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់។

PPHG នឹង​ចូល​មក​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា «Pan Pacific Phnom Penh» និង​ចូល​ទៅ​ក្នុង​ទីក្រុង​ដ៏​ល្បី​ល្បាញ​នៃបេតិកភណ្ឌ​ពិភព​លោក​ប្រាសាទ​អង្គរវត្ត​នៃ​អង្គការ​ យូណេស្កូ ជាមួយ​នឹង «Parkroyal Siem Reap»។

សណ្ឋាគារ Pan Pacific Phnom Penh នឹង​មាន​បន្ទប់​ចំនួន ២១២ បន្ទប់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម។ ចំណែក​ឯ Parkroyal Siem Reap មាន ១៣០ បន្ទប់​នឹង​ត្រូវ​ធ្វើ​ដំណើរ​រយៈពេល ១០ នាទី​ពី​ខ្លោង​ទ្វារ​ប្រាសាទ​អង្គរវត្ត។

PPHG គ្រោង​នឹង​បើក​ដំណើរការ​អចលនទ្រព្យ​ថ្មី​ចំនួន ១៣ នៅ​ទូទាំង​ទីក្រុង​សំខាន់​ទាំង ១០ រួម​មាន​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេង ទីក្រុងហាណូយ ប្រទេស​វៀតណាម និង​ទីក្រុង​ភ្នំពេញ​របស់​កម្ពុជា​នៅ​ត្រឹម​ឆ្នាំ ២០២៤ ។

នៅ​ត្រី​មាស​ទី ៤ ឆ្នាំ ២០២២ PPHG គ្រោង​នឹង​បើក​សណ្ឋាគារ Pan Pacific Orchard ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ « សណ្ឋាគារ​គ្មានកាក​សំណល់​ដំបូង​របស់​សិង្ហបុរី ឬ​ក៏ “Singapore’s first zero-waste hotel”។

អចលនទ្រព្យនេះ​នឹង​មាន​ស្លឹក​ឈើ​គ្រប​ដណ្តប់​ជាង ៣០០ ភាគរយ​នៃ​ផ្ទៃដី​សណ្ឋាគារ​ជាមួយ​សួន​ច្បារ​មេឃ (sky gardens) ចំនួន ៤។

សណ្ឋាគារ​ដែល​មាន​បន្ទប់​ចំនួន ៣៥០ នេះ​នឹង​ប្រើ​ប្រព័ន្ធ​ប្រមូល​ទឹក​ភ្លៀង​ប្រព័ន្ធ​ទឹក​ដែល​អាច​កែច្នៃ​ឡើង​វិញ​បាន​និង​ម៉ាស៊ីន​បំលែងកាកសំណល់​អាហារ​ទៅ​ជា​ទឹក​សារធាតុ​ចិញ្ចឹម​សម្រាប់​សួន​ច្បារ sky gardens របស់​សណ្ឋាគារ។

នៅឆ្នាំ ២០២២ Parkroyal Serviced Suites Hanoi ក៏​នឹង​បើក​ដំណើរការ​នៅ​តំបន់ Westlake ដែល​មាន​បន្ទប់​ចំនួន ១២៦ ដែលមាន​ទេសភាព​បឹង​ដ៏​ស្រស់​ស្អាត៕