The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Apple កាត់បន្ថយ​ផលិត iPhone 13 ដោយសារ​ខ្វះ​បន្ទះ​ឈីប




ក្រុមហ៊ុន Apple កាត់បន្ថយ​ផលិត iPhone 13 ដោយសារ​ខ្វះ​បន្ទះ​ឈីប

Content image - Phnom Penh Post
លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple កាន់​បង្ហាញ ទូរស័ព្ទ​ប្រភេទ iPhone 13 Pro Max​។ AFP

ក្រុមហ៊ុន Apple កាត់បន្ថយ​ផលិត iPhone 13 ដោយសារ​ខ្វះ​បន្ទះ​ឈីប

ទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូៈ របាយការណ៍​មួយ​បាន​បង្ហាញ​នៅ​ថ្ងៃ​អង្គារ៍​ឱ្យដឹងថា ក្រុមហ៊ុន Apple ទំនងជា​មិន​សម្រេចបាន​នូវ​គោលដៅ​ផលិតកម្ម​សម្រាប់​ផលិត​ទូរស័ព្ទ iPhone សេរី​ថ្មី​របស់ខ្លួន នៅមុន​វិសមកាល ដោយសារ​ការខ្វះខាត​បន្ទះឈីប​អេឡិចត្រូនិក​ជា​សកល​។

ក្រុមហ៊ុន​មាន​ផែនការ​ផលិត iPhone 13s ចំនួន​ ៩០ ​លាន​គ្រឿង មុន​ចប់​ឆ្នាំ ប៉ុន្តែ​ត្រូវ​ដោះស្រាយ​ ៨០ ​ពាន​គ្រឿង ពេល​ដែល​អ្នកផ្គត់ផ្គង់​គឺ​ក្រុមហ៊ុន Broadcom និង​ក្រុមហ៊ុន Texas Instruments មិនអាច​បំពេញ​ការចង់​បាន​។ យោងតាម Bloomberg News ដែល​បាន​រាយការណ៍ ដោយ​លើកឡើង​នូវ​ប្រភព​ស្និទ្ធ​ជាមួយ​រឿងរ៉ាវ​ទាំងនេះ ដែល​ស្នើសុំ​ជា​អនាមិក​។

ក្រុមហ៊ុន Apple បង្ហាញ​ប្រព័ន្ធ​ថ្មី​នៃ iPhones កាលពី​ខែ​មុន ដែល​មាន​ ៤ ​ប្រភេទ រួមទាំង iPhone 13 Mini ដែល​លក់​ពី​តម្លៃ​ ៧០០ ​ដុល្លារ​ក្នុង​មួយគ្រឿង និង iPhone 13 Pro Max ដែលមាន​តម្លៃ​ ១ ១០០ ​ដុល្លារ​ក្នុង​មួយគ្រឿង​។

Dan Ives អ្នកវិភាគ​នៅ​ក្រុមហ៊ុន Wedbush បាន​និយាយថា ដោយ​បង្ហាញ​តម្រូវការ​ខ្លាំង​ក្នុង​ប្រទេស​ចិន និង សហរដ្ឋអាមេរិក​ថា​៖ «​យើង​ប៉ាន​ស្មានថា តម្រូវការ​រួម​បាន​ងើបឡើង​វិញ​ជា​សកល​។

លោក​និយាយថា​៖ «​ក្រុមហ៊ុន Apple នឹងខ្វះ iPhone 13 ជាង​ ៥ ​លាន​គ្រឿង សម្រាប់​រដូវកាល​វិសមកាល ប្រសិនបើ​តម្រូវការ​អតិថិជន នៅតែ​រក្សា​ល្បឿន​នេះ​»​។

Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​ព្រមាន​អំឡុង​របាយការណ៍​ប្រាក់ចំណូល​ប្រចាំត្រីមាស​នៅ​ចុងខែ​កក្កដា​ថា បញ្ហា​ប្រឈម ច្រវ៉ាក់​ផ្គត់ផ្គង់ នឹង​ផ្តល់​ផលប៉ះពាល់​កាន់តែ​ធំ ជា​ត្រីមាស​បច្ចុប្បន្ននេះ​។

គាត់​បានចង្អុលបង្ហាញ​ថា ការខ្វះខាត​បន្ទះ​ឈីប​អេឡិចត្រូនិក​កំពុង​ប៉ះពាល់​ដល់​គ្រប់ផ្នែក​នៃ​ឧស្សាហកម្ម មិន​ត្រឹមតែ​ក្រុមហ៊ុន Apple និង កើត​ពី​តម្រូវ​ការដែល​រំពឹង​កើនឡើង​ខ្ពស់ជាង​នេះ​៕ RR

អត្ថបទគួរចាប់អារម្មណ៍