The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការងើប​ឡើងវិញ​សេដ្ឋកិច្ច​ជា​សកល​នឹង​យឺតយ៉ាវ ដោយសារ​ការរំខាន​ពី​ការផ្គត់ផ្គង់




ការងើប​ឡើងវិញ​សេដ្ឋកិច្ច​ជា​សកល​នឹង​យឺតយ៉ាវ ដោយសារ​ការរំខាន​ពី​ការផ្គត់ផ្គង់

Content image - Phnom Penh Post

ការងើប​ឡើងវិញ​សេដ្ឋកិច្ច​ជា​សកល​នឹង​យឺតយ៉ាវ ដោយសារ​ការរំខាន​ពី​ការផ្គត់ផ្គង់

ទីក្រុងវ៉ាស៊ីនតោនៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា ការរំខាន​ដល់​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក​កំពុង​ជំរុញ​ឱ្យ​តម្លៃ​កើនឡើង​ និង​ឥទ្ធិពល​អាក្រក់​នៃ​សេដ្ឋកិច្ច​ ដែល​ងើបឡើង​វិញ​ពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

IMF បាន​និយាយ​នៅក្នុង​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ចុងក្រោយ​របស់​ខ្លួន​ថា ការរង​ផលប៉ះពាល់​ជា​បន្តបន្ទាប់​ពី​ជំងឺ​រាតត្បាត​ និង​ការបរាជ័យ​ក្នុង​ការចែកចាយ​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​កំពុង​ធ្វើឱ្យ​ការបែងចែក​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​ទៅៗ និង​ការរំពឹង​ដ៏ស្រពិចស្រពឹល​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។

របាយការណ៍​នេះ​បាន​និយាយ​ថា សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង ៥,៩ ភាគរយ​នៅ​ឆ្នាំនេះ​ទាប​ជាង​ការព្យាករណ៍​កាលពី​ខែកក្កដា​បន្តិច​មុន​នឹង​ធ្លាក់​ចុះមក​ត្រឹម ៤,៩ ភាគរយ​នៅ​ឆ្នាំ ២០២២ ។

លោកស្រី Gita Gopinath ប្រធាន​សេដ្ឋវិទូ​របស់ IMF បាន​និយាយថា ប៉ុន្តែ​តួលេខ​សរុប​បិទបាំង​ការធ្លាក់ចុះ​ធំ​ និង​ការប្រឹង​ជម្នះ ដែល​កំពុង​កើតមាន​ចំពោះ​ប្រទេស​មួយចំនួន​រួមទាំង​សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង​ជប៉ុន​ដែល​កំពុងមាន​អារម្មណ៍​ថា​មាន​ផលប៉ះពាល់​ពី​ការរាំងស្ទះ​ដល់​ការផ្គត់ផ្គង់​។

លោកស្រី​បាន​ប្រាប់ AFP នៅ​ខាងក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ និង​ធនាគារ​ពិភពលោក​ថា «​ការងើប​ឡើងវិញ​នេះ​គឺ​ពិតជា​ធម្មតា​ណាស់​»​។

ថ្វីបើ​មាន​តម្រូវការ​ត្រឡប់មកវិញ​យ៉ាងខ្លាំង​ក៏ដោយ​ «​ផ្នែក​ផ្គត់ផ្គង់​មិនអាច​ត្រលប់​មកវិញ​បាន​លឿន​ទេ​» ដែល​ត្រូវបាន​រារាំង​ជា​ផ្នែក​ដោយ​ការរីក​រាលដាល​នៃ​វិរុស​បំប្លែង​ថ្មី Delta នៃ កូវីដ​ ១៩ ដែល​ធ្វើឱ្យ​កម្មករ​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការវិលត្រឡប់​ទៅរក​ការងារ​ធ្វើ​វិញ​។

លោកស្រី​បាន​និយាយថា​កង្វះ​កម្លាំង​ពលកម្ម​ទាំងនោះ​កំពុង​ដាក់​សម្ពាធ​លើ​តម្លៃ​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំៗ ដែល​ធ្វើឱ្យ​ការរំពឹងទុក​កំណើន​យឺតយ៉ាវ​នៅ​ឆ្នាំនេះ​។

តម្លៃ​ថាមពល​បាន​ឡើងដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ដោយ​តម្លៃ​ប្រេង​លើសពី ៨០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ដែលមាន​ទម្ងន់​លើ​គ្រួសារ​។

ប៉ុន្តែ​លោកស្រី Gopinath បាន​និយាយថា​លោកស្រី​រំពឹងថា​តម្លៃ​ថាមពល​នឹង​ចាប់ផ្តើម​ថយចុះ​នៅ​ចុង​ត្រីមាស​ទី​ ១ ឆ្នាំ ២០២២ ៕ RR

អត្ថបទគួរចាប់អារម្មណ៍