​ភ្នំពេញៈ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក សុខ ចិន្តា​សោភា បាន លើក ឡើង ថា កម្ពុជា គឺ ជា ប្រទេស ដែល មាន កាលានុវត្តភាព​ច្រើន សម្រាប់ ការ វិនិយោគ ខណៈ ប្រទេស កម្ពុជា​ក៏ ទើប នឹង បាន ដាក់ឱ្យ ប្រើ ប្រាស់ ច្បាប់​ស្ដីពី​វិនិយោគ​ថ្មី ដែល មាន ភាព ទាក់ ទាញ និង​អំណោយ ផល​ផង ដែរ សម្រាប់ ការ ចូល មក បណ្តាក់ ទុន ។​

​ការ លើក ឡើង នេះ ត្រូវ បាន ធ្វើ ឡើង ក្នុង អំឡុង ពេល នៃ ដំណើរ ទស្សនកិច្ច របស់ លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត នៅ​ប្រទេស កម្ពុជា កាល ពី ថ្ងៃ ទី ២៧ ខែ មករា ឆ្នាំ ២០២២​។

​លោក សុខ ចិន្ដា​សោភា បាន​សម្ដែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​របស់​លោកស្រី Adaljiza Albertina Xavier Reis Magno ដើម្បី ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ទាញយក​ផលប្រយោជន៍​ទៅវិញទៅមក​ជា​អតិបរមា សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​។​

លោក​ក៏ បាន លើក ឡើង​ពី ការវិវត្ត​សំខាន់ៗ​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា និង​ខ្លឹម​សារសំខាន់ៗ​នៃ​ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១​។ បន្ថែម ពី លើ នេះ កម្ពុជា ក៏ ត្រូវ បាន គេ ទទួល ស្គាល់ ថា ជា ប្រទេស មួយ ដែល កំពុង ទទួល បាន ជោគ ជ័យ លើ ជំងឺ កូ​វីដ ១៩ តាម រយៈ​ភាព ជោគ ជ័យ នៃ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​ការ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល​នានា ជាពិសេស វិធានការ “៣​កុំ និង​៣​ការពារ​”​។​

​លោក ប​បាន ថ្លែង ថា​៖ « តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​ទាំងនេះហើយ ទើប​កម្ពុជា​អាច​បើក​ដំណើរការ​ប្រទេស​ពេញលេញ និង​ឈានដល់​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣ ដែល​បានប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ​»​។​

​លោកស្រី Adaljiza Albertina Xavier Reis Magno បាន​សម្តែង​នូវ​ការកោតសរសើរ និង​ចូលរួម​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានទទួល​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយបាន​បើក​ដំណើរការ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ និង​បាន​វាយតម្លៃ​ខ្ពស់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជាង​៧%​ក្នុងអំឡុង​ជាង​២​ទសវត្សរ៍​ចុងក្រោយ មុន​មាន​វត្ត​មាននៃ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​។ ក្នុងន័យនេះ គណៈប្រតិភូ​មានបំណង​ដកស្រង់​បទពិសោធន៍​របស់​កម្ពុ​ជា​ក្នុង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​អង្គការ​តំបន់​និង​សកល និង​ជោគជ័យ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការដាក់ឱ្យ​ដំណើរការ​នូវ​ការចុះបញ្ជី​ធុរកិច្ច​តាម​ថ្នាល​ព័ត៌មានវិទ្យា​។

​ភាគី ទាំង ២ បាន​ឯកភាព​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​២​ក្នុងនាម​ជា​មិត្ត​ល្អ​ក្នុង​តំបន់​៕