ភ្នំពេញៈកម្ពុជា​បាន​នាំចេញ​ផលិត​ផល​មួយ​ចំនួន​ ទៅកាន់​ប្រទេស​អូស្ត្រាលី​មាន​តម្លៃ​ទឹកប្រាក់​សរុប​ជាង​ ៣៧៩ លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​ ២០២២ គឺមានការ​​កើនឡើង ​៨៥ ភាគ​រយ បើធៀប​នឹង​ឆ្នាំ ​២០២១។

​ទំនិញ​​ទាំង​នោះ​រួម​មាន​ផលិតផល​កសិកម្ម ផលិត​ផល​កាត់​ដេរ និង​កង់​ជាដើម ខណៈ​អូស្រ្តាលី​វិញ​បាន​នាំចូល​មក​កម្ពុជាភាគ​ច្រើន​ជាទំនិញ​ប្រើ​ប្រាស់ គ្រឿង​សំណង់ គ្រឿង​យន្ត​កសិកម្ម និង​ចំណី​អាហា​រ​ជាដើ​ម។​

យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជ​កម្មបាន​ឱ្យ​ដឹងថា ​ចាប់​ពីខែ​មករា ដល់​ខែធ្នូ ឆ្នាំ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អូស្ត្រា​លី​​សម្រាប់​ឆ្នាំ​២០២២ មាន​ទំហំ​ទឹក​ប្រាក់​សរុប​៥២៤​លាន​ដុល្លារ​ កើន​ឡើង​៦១​ភាគ​រយបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១។

​នៅ​ក្នុង​នោះ ការនាំ​ចេញពី​កម្ពុជា​ទៅ​អូស្ត្រាលី​ មានត​ម្លៃ​ទឹកប្រាក់​សរុប​ជាង​៣៧៩ លាន​ដុល្លារ កើន​ឡើង​៨៥ភាគរយ ​ខណៈ​ដែល​ការនាំ​ចូល​ពី​អូស្ត្រាលី​មកវិញ​មាន​តម្លៃ​ទឹកប្រា​ក់សរុប​១៤៥ លាន​ដុល្លារ​ កើន​ឡើង​២០​ភាគ​រយបើ​ធៀប​នឹង​ ​​ឆ្នាំ២០២១។

លោក​ងួន ​ម៉េង​តិច​ អគ្គនា​យក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ បាន​ប្រាប់​ឱ្យដឹង​ថា ការកើន​ឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​ជាពិសេស​ការនាំ​ចេញ​ទៅ​អូស្ត្រាលី​ មានការ​កើនឡើង​គួរឱ្យ​កត់​សម្គាល់​នេះ ​អាច​ថា ​ដោយ​សារ​ទំនា​ក់ទំនង​កា​ទូតនិង​សេដ្ឋកិច្ចរ​វាង​កម្ពុជា​ និង​អូស្ត្រាលី​ កាន់តែ​ស្អិតរល្មួ​តស្រប​ពេល​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ១៩​ក្នុង​ប្រទេស​ទាំង២​មា​ន​ការ​ថម​ថយ​ដូច​គ្នា។

លោក​​បាន​បន្ថែម​ថា​ ប្រទេស​អូស្ត្រាលី​ ថ្វីត្បិត​តែ​ជា​ប្រទេស​អភិវឌ្ឍន៍​ប៉ុន្តែបាន​ផ្តោត​សំខាន់​និង​យក​ចិត្តទុ​ក​ដាក់​​ខ្ពស់​លើ​វិស័យ​កសិកម្ម​ដោយ​កន្លង​មក​កម្ពុជា​បាន​នាំ​ចូល​ផលិត​ផល​កសិកម្ម​មួយ​ចំនួន​ពី​អូស្ត្រាលី​ ដូច​បន្លែ​ ផ្លែឈើ​ និង​សាច់សត្វ​ជាដើម។

លោក​បាន​បញ្ជាក់​ថា៖‌«វាជា​រឿង​ដែល​ប្រសើរ ដែល​​ការនាំ​ចេញពីកម្ពុជា ទៅក្រៅ​ប្រទេស​មាន​ការកើ​ន​ឡើង និង​មាន​ទំហំទឹ​ក​ប្រាក់ ច្រើន​ជាង​ការ​នាំចូល ដែល​នេះ​បង្ហាញ​ថា ការធ្វើ​ពាណិជ្ជ​កម្មរបស់​កម្ពុជា មាន​លក្ខណៈ​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់​។ ក្នុង​ជំនួប​ជាមួយ​ទូត​អូស្រ្តាលី​កន្លងមក យើង​កត់​សម្គាល់ឃើញ​ថា ឯក​អគ្គរដ្ឋ​ទូតអូស្រ្តាលី​ថ្មីនេះ មាន​ភាព​សកម្ម​ក្នុង​ការជួយ​ជ្រោម​ជ្រែង​កម្ពុជា លើការ​ធ្វើពាណិ​ជ្ជក​ម្ម វិនិ​យោគ និង​មាន​សកម្ម​ភាព​ច្រើន​ជាមួយ​សភាពា​ណិជ​កម្ម។ បើស្ថាន​ភាព​នៅ​តែល្អប្រសើរ​បែប​នេះ រំពឹង​ថា ពាណិជ្ជ​កម្មវាង​កម្ពុជា និង​អូស្ត្រាលី នឹង​បន្តមាន​ភាព​វិជ្ជមា​ន​បន្ត​ទៀត​នៅ​ឆ្នាំ២០២៣​នេះ»​។

លោក​បាន​បន្ត​ថា កំណើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំចេញ​របស់​កម្ពុជា​ទៅ​អូស្ត្រាលី គឺ​មកពី​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដូចជា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត​, ការបើក​ប្រទេស និង​សេដ្ឋកិច្ច​បាន​ឆាប់​ពី​វិបត្តិ​កូវីដ​១៩ និង​ជាពិសេស​ប្រទេស​ទាំង២ ​ជា​សមាជិក​នៃ RCEP ដែល​មាន​ការផ្តល់​ភាព​អនុគ្រោះ​ផ្នែក​ពន្ធ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។

លោកបានបញ្ជាក់ដូច្នេះថា៖«អូស្ត្រាលី ​ជា​ប្រទេស​រីកចម្រើននិង​ប្រជាជន​មាន​ចំណូល​ខ្ពស់ ដូច្នេះ​បើ​កម្ពុជា​អាច​ផលិត​ទំនិញ​បាន​កាន់តែ​ច្រើន និង​មាន​គុណភាព​កម្រិត​ស្តង់ដា​ នោះវា​នឹង​ធ្វើឱ្យ​ការនាំ​ចេញ​ទៅ​អូស្ត្រាលី​មាន​កាន់តែ​ច្រើន ពិសេស​ផលិតផល​ដែល​មានចែង​ក្នុង​កិច្ចព្រម​ព្រៀង RCEP​»។

លោក ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋ​កិច្ច នៃរាជ​បណ្ឌិត​សភា​កម្ពុជា បាន​ឱ្យដឹងដែរ​ថា កំណើន​នៃទំហំពា​ណិជ្ជក​ម្ម ជាមួ​យ​អូស្រ្តា​លី​ ​ជាសញ្ញាណ​វិជ្ជមាន​មួយ​នៃកម្រិត​ទំនាក់​​ទំនាក់ទំនង នៃរាជ​រដ្ឋាភិ​បា​ល​កម្ពុ​ជា និ​ងរដ្ឋា​ភិបា​ល​អូស្រ្តាលី ដែលជំ​រុញ​ឱ្យកា​រនាំ​ចេ​ញ ​នាំចូ​ល​​រ​វាង​ប្រទេ​ស​ទាំ​ង២ មាន​ភាព​រលូ​​នល្អ។​

លោកវ​ណ្ណៈ​ បានបន្ត​ថា ការ​នាំចេញ​ផលិត​ផល​ជាច្រើន​របស់​កម្ពុ​ជា គឺឆ្លើយ​តប​ទៅ​នឹង​ត​ម្រូវកា​ររ​បស់​អូស្រ្តាលី​ ដែល​មា​នន័យ​ថា​ ជា​ទំនិ​ញដែ​លមាន​គុ​ណ​ភា​ព ​មាន​ស្ត​ង់ដា ​កា​រដឹ​កជ​ញ្ជូនគ្មា​នភា​ពរាំងស្ទះ​ ដែ​លជំ​រុ​ញឱ្យ​ពាណិជ្ជក​រអូ​ស្រ្តាលី​ប​ន្ត​ការប​ញ្ជាទិញជា​បន្ត​ប​ន្ទាប់។

លោក​បានអះ​អា​ង​ថា៖«ដូច​យើង​ដឹង​ហើ​យថា អូស្រ្តាលី​ក៏ជា​ស​មាជិក​រ​ប​ស់ ​RCEP ផង​ដែរ ដោយ​នេះក៏​ជាក​ត្តាមួ​យ​ ដែល​ជំរុ​ញ​កំណើន​ពាណិជ្ជ​កម្មរ​វាង​ប្រទេស​ទាំង​២​ផង​ដែរ។​ ​ដូច្នេះ ទាំង​នៅ​ក្នុ​ង​ក្របខណ្ឌ​ទ្វេភាគី និង​នៅក្នុង​ក្រប​ខណ្ឌ ​RCE​P ​នឹង​អា​ចអនុញ្ញា​ត​ឱ្យ​​អូស្រ្តាលី សម្លឹ​ងឃើ​ញផ​លិត​ផល​រប​ស់​ក​ម្ពុជា កាន់​តែ​ច្រើ​ន ខណៈ​ដែលក​ម្ពុ​ជា ក៏អា​ចត្រៀ​ម​ខ្លួនក្នុ​ងការផលិ​តទំ​និ​ញ ​ស​ម្រាប់​​បំពេ​ញ​តម្រូ​វ​ការទីផ្សា​រ​អូស្រ្តាលី​វិញ»៕