​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី របកគំហើញ​ដ៏​ទំនើប ដូចជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ និង​ការព្យាបាល ឱ្យចំ​គោលដៅ គឺជា​គន្លឹះ​នៃ​ការព្យាបាល​ជំងឺមហារីក​ដ៏​មាន​ប្រសិទ្ធភាព ដែល​នាំមក​នូវ​ក្តីសង្ឃឹម​សម្រាប់​លទ្ធផល​គាប់ប្រសើរ​ក្នុងចំណោម​អ្នកជំងឺ​មហារីក​។​

​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំ​ ២០២៣ ជំងឺមហារីក​គឺជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ចម្បងៗ​នៃ​ការស្លាប់​នៅ​ទូទាំង​ពិភពលោក​។ គ្រាន់តែ​នៅ​ឆ្នាំ​ ២០២០ តែមួយ មាន​មនុស្ស​ជិត​ ១០​ លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​មួយ​នេះ​។ សេវាកម្ម​ថែទាំ​សុខភាព​របស់​ប្រទេស​ម៉ាឡេស៊ី​បាននិងកំពុង​លើកកម្ពស់​ការថែទាំ ​និង​ព្យាបាល​ជំងឺមហារីក​ជា​សកល​កាន់តែខ្លាំង ដោយបាន​ដាក់​ប្រទេស​នេះ​ជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក​ដ៏​ល្អឥតខ្ចោះ (Cancer Care Centre of Excellence) ហើយក៏​ជា​ប្រទេស​ដែល​បាន​ត្រៀមខ្លួន​រួចរាល់​បានល្អ​បំផុត​លំដាប់​ទី​៣ ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺមហារីក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ផ្អែកលើ​ការសិក្សា​ដែល​ធ្វើឡើង​ដោយ ស្ថាប័ន The Economist''s Economist Intelligence Unit​។​

​វេជ្ជបណ្ឌិត Matin Mellor អ្នក​ប្រឹក្សា​ផ្នែក​ជំងឺមហារីក​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Subang Jaya ដែលជា​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​រដ្ឋ Selangor បាន​ពន្យល់ថា​៖ «​នាពេល​បច្ចុប្បន្ននេះ មាន​វិធីសាស្ត្រ​ជាច្រើន​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក ដូចជា​ការថត​រូបភាព PET (positron emission tomography) ការ​ស្កែ​ន​រូបភាព​ម៉ាញេទិក (MRI) ជីវទស្សន៍ និង​បច្ចេកទេស​ធ្វើ​រោគវិនិច្ឆ័យ​ដែល​ធ្វើឡើង​នៅក្នុង​មន្ទីរពិសោធន៍​ជាដើម​។ ទោះជា​យ៉ាងណាក៏ដោយ ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​មិន​ចេះតែធ្វើៗ​នោះទេ​។

​ទោះបី​របាយការណ៍​រោគសាស្ត្រ ជាធម្មតា​អាច​បង្ហាញ​ពី​ជំងឺមហារីក​ជាមួយនឹង​កម្រិត​នៃ​ការរកឃើញ​មួយចំនួន​ក៏ដោយ អ្នកជំងឺ​មួយចំនួន​បង្ហាញ​រោគសញ្ញា​តិចតួច​នៅពេល​ចាប់ផ្តើម​នៃ​ជំងឺមហារីក​។ លោក​បាន​ថ្លែងថា ៖«​នេះ​គឺជា​មូល​ហេតុដែល​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ចូលមក ដែល​វា អនុញ្ញាតឱ្យ​យើង​មិន​ត្រឹមតែ​កំណត់​អំពី​ដំបៅ និង​ដុំ​សាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចធ្វើ​ការវិភាគ​ទម្រង់​ម៉ូលេគុល ដែល​ជួយ​ក្នុងការ​សម្រេចចិត្ត​ក្នុងការ​ព្យាបាល​ឱ្យបាន​ដ៏​ល្អ​បំផុត​ផងដែរ​»​។

​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ គឺជា​បច្ចេកទេស​លំដាប់ DNA ដែលមាន​សមត្ថភាព​អាច​បកស្រាយ​ហ្សែ​ន​របស់​មនុស្ស​ទាំងមូល​ក្នុង​រយៈពេល​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​។ សំណាក DNA ដែល​ត្រូវបាន​យកចេញ នឹងត្រូវ​បាន​បំបែក​ទៅជា​បំណែក សម្រាប់​ការវិភាគ​ទិន្នន័យ ដែល​ធ្វើឱ្យ​មានលទ្ធភាព​កំណត់​អត្តសញ្ញាណ​យ៉ាង​ឆាប់រហ័ស​នៃ​សញ្ញា​សម្គាល់​ជាក់លាក់ និង​ការ​បំប្លែង​ខ្លួន​។

​ការកំណត់​សញ្ញា​សម្គាល់​នេះ​ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការព្យាបាល​ឱ្យចំ​គោលដៅ ដើម្បី​បាន​លទ្ធផល​ល្អប្រសើរ​សម្រាប់​អ្នកជំងឺ​។ ការព្យាបាល​ឱ្យចំ​គោលដៅ​គឺពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថ្នាំ ឬ​អង់ស៊ីម​ដែល​រារាំង​ដល់​ការលូតលាស់​នៃ​ម៉ូលេគុល​ខាងក្នុង​ជាក់លាក់​នៅក្នុង​កោសិកា​មហារីក​។​

​លោក​វេជ្ជបណ្ឌិត Matin បន្ថែមថា ៖«​សម្រាប់​ការព្យាបាល​ចំពោះ​ «​ការ​បំប្លែង​ខ្លួន​សកម្ម​» ត្រូវបាន​រកឃើញ​តាមរយៈ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ហើយ​ថ្នាំ​ដំណើរការ​ដោយ​វាយប្រហារ​តែ​លើ​ប្រូតេអ៊ីន​និង​ហ្សែ​ន​ដែល​បំប្លែង​ខ្លួន​។ ទាំងនេះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺមហារីក​សួត ឧទាហរណ៍ ការផ្លាស់ប្តូរ​នៅក្នុង​កោសិកា​មហារីក​សួត (EGFR) ជំងឺមហារីក​កូនកណ្តុ​រ (ALK) និង​ដុំ​សាច់ (ROS Proto-Oncogene 1), ហ្សែ​ន Receptor Tyrosine Kinase (ROS1) ។ មិន​ដូច​ការព្យាបាល​ផ្សេងទៀត ដូចជា​ការព្យាបាល​ដោយ​ប្រើ​គីមី​ទេ វា​ជ្រើសរើស​តាម​ធម្មជាតិ ដូច្នេះហើយ​អាច​បង្ក​ហានិភ័យ​តិច​ដល់​កោសិកា​ដែលមាន​សុខភាព​ល្អ និង​កាត់បន្ថយ​ផលប៉ះពាល់​។​

​ដោយសារ​ភាពជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​, ដំណើរការ​វិភាគ​ជំងឺមហារីក​និង​ការវិភាគ​ទិន្នន័យ​ គឺ​កាន់​តែមាន​ប្រសិទ្ធភាព ហើយក៏​កាន់​តែមាន​សារៈសំខាន់​ផងដែរ​។ ការមកដល់​នៃ​ទិន្នន័យ​ធំ (Big Data) ក៏​អាច​ផ្តល់​លទ្ធភាព​ថ្មី​ក្នុងការ​ចែករំលែក​ព័ត៌មាន ដែល​អនុញ្ញាតឱ្យ​មានកា​រ​ធ្វើ​រោគវិនិឆ្ឆ័យ​កាន់តែ​លឿន​ជាង​មុន​សម្រាប់​អ្នកជំងឺ ក៏ដូចជា​ការវិភាគ និង​ការគាំទ្រ​ការសម្រេចចិត្ត​ចំពោះ​ការព្យាបាល​កាន់តែ​មាន​វិសាលភាព​ធំ​ទូលាយ​។ ការសាកល្បង​ជាមួយ Big Data ត្រូវបានធ្វើ​ឡើងជា​សក​ល​។ នៅក្នុង​ប្រទេស​សិង្ហ​បុរី​តែមួយ ការសាកល្បង​បង្ហាញ​ពី​សុ​ក្រឹ​ត្រ​ភាព​ដ៏​ជោគជ័យ​នៅក្នុង​ការវិភាគ​លើ​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ទៅលើ​អ្នកជំងឺ​ជាង ៣០,០០០ នាក់​។​

​ខណៈ​វិស័យ​ថែទាំ​សុខភាព​របស់​ប្រទេស​ម៉ាឡេស៊ី​កំពុង​បន្ត​រីកចម្រើន​ទៅមុខ ការវិនិយោគ​សាធារណៈ ​និង​ឯកជន​ទៅលើ​ការស្រាវជ្រាវ និង​ធនធានមនុស្ស​កំពុង​កើនឡើង​។ ការ​វិវឌ្ឍន៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅក្នុង​ការសិក្សា​ផ្នែក​ជំងឺមហារីក កំពុង​ធានាបាន​ថា​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី នៅតែ​នាំមុខគេ​សម្រាប់​សេវា​ព្យាបាល​ជំងឺមហារីក​នៅក្នុង​តំបន់​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវា​វេជ្ជសាស្ត្រ​ម៉ាឡេស៊ី សូម​ចូលទៅ​កាន់​គេហទំព័រ​ https://malaysiahealthcare.org.my ឬ​ចូល​មើល​ព័ត៌មាន​នៅក្នុង​បណ្តាញ​សង្គម​របស់​យើង​ www.facebook.com/MHTCMalaysia ឬ​តាមរយៈ LinkedIn (Malaysia Healthcare Travel Council).

សម្រាប់​ការសាកសួរ​សារព័ត៌មាន​៖​

Tutie Ismail ​អនុប្រធាន​ស្តីទី​ ​ទំនាក់ទំនង​​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី tutie@mhtc.org.my ​

Angelina Cheong ​ផ្នែក​ទីផ្សារ WIN ​ភ្នាក់ងារ​ទំនាក់ទំនង​សាធារណៈ​​

+60 12-492 8368

angie@winworldgroup.com

អំពី​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី​

​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី (MHTC) គឺជា​ទីភ្នាក់ងារ​រដ្ឋាភិបាល ស្ថិតនៅក្រោម​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ទទួលខុសត្រូវ​លើ​វិស័យ​ទេសចរណ៍​ថែទាំ​សុខភាព​របស់​ប្រទេស​។

​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៩, MHTC ជួយ​សម្រួល​ដល់​អ្នក​ដែល​នៅក្នុង​ឧស្សាហ​កម្មនេះ និង​ផ្តល់​សេវាកម្ម​ក្នុងការ​សម្របសម្រួល ដើម្បី​ការរីកលូតលាស់​នៃ​ឧស្សាហកម្ម​ទេសចរណ៍​វេ​ជ្ជា​ស្ត្រ​របស់​ប្រទេស​ម៉ាឡេស៊ី ក្រោម​ម៉ាក​យីហោ «Malaysia Healthcare» ជាមួយនឹង​គោលដៅ ធ្វើឱ្យ​ម៉ាឡេស៊ី​ក្លាយជា​គោលដៅ​ថែទាំ​សុខភាព​ឈានមុខ​គេ​នៅលើ​ពិភពលោក​។ MHTC ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរពេទ្យ​ឯកជន​ជាង ៨០ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែលជា​សមាជិក​របស់ MHTC៕