ធនាគារកម្ពុជាសាធារណៈ កាលពីថ្ងៃទី ១០ ខែឧសភា បានផ្តល់ថវិកាចំនួន ៥ ០០០ ដុល្លារដល់សមាគមធនាគារនៅកម្ពុជា ដែលជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនរបស់ពួកគេ ដើម្បីជួយដល់អ្នករងគ្រោះដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ការបរិច្ចាគថវិកានេះត្រូវបានប្រគល់ដោយលោក អុង មីងតិច អគ្គនាយកនៃធនាគារកម្ពុជាសាធារណៈជូនលោក ហេង កូយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា៕ រូបភាព សហការី