ពិធីអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌាត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៥ ខែសីហា។ ពិធីនេះត្រូវបានចាប់ផ្តើមដោយការលើកទង់ជាតិរបស់ប្រទេសឥណ្ឌាពីសំណាក់លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ភ្ញៀវកិត្តិយស និងជនជាតិឥណ្ឌាមកពីសហគមន៍ឥណ្ឌានៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណ ១៥០ នាក់ត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយតូចដោយសារតែការរាតត្បាតជំងឺកូវីដ១៩។ កម្មវិធីនេះក៏មានការសម្តែងវប្បធម៌ដោយកុមារមកពីសហគមន៍ឥណ្ឌាផងដែរ៕ រូបថត ស្ថានទូតឥណ្ឌា