realme ដែលជាម៉ាកស្មាតហ្វូនកំពុងរីកលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោកកាលពីថ្ងៃទី ១៦ ខែមិថុនាកន្លងទៅថ្មីៗនេះ បានប្រកាសជាផ្លូវការនូវនាឡិកាដៃឆ្លាតវៃ realme Watch និងកាស Buds Air Neo និងបានប្រកាសជាផ្លូវការថាអាជីវកម្ម AIoT នឹងចូលមកទីផ្សារកម្ពុជាយ៉ាងពេញលេញ។
នាឡិកាឆ្លាតវៃ realme ត្រូវបានរចនាឡើងប្រកបដោយរចនាបទទំនើបទាន់សម័យដែលសាកសមឥតខ្ទោះសម្រាប់យុវវ័យសម័យថ្មី និងអាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់ពួកគេបានថែមទៀតផង។ នាឡិកាឆ្លាតវៃ realme Watch មានបំពាក់នូវអេក្រង់ពណ៌ថាច់ស្គ្រីន 1.4 អ៊ីញ និងមានកំរិតបង្ហាញខ្ពស់ 320*320 ភីកសែល រួមជាមួយនឹងសន្ទស្សន៍កំហាប់ភីកសែលដល់ទៅ 323 PPI។ នាឡិកាឆ្លាតវៃ realme Watch គឺជាជំនួយការសុខភាពដ៏ល្អ វាត្រូវបានបំពាក់ជាមួយអង្កចាប់ ចង្វាក់បេះដូង PPG អុបទិក ដែលមានកម្រិតត្រឹមត្រូវខ្ពស់ ហើយគាំទ្រការត្រួតពិនិត្យចង្វាក់បេះដូង 24 /7 និងអាចវាស់ចង្វាក់បេះដូងបានយ៉ាងរហ័ស និងត្រឹមត្រូវ។
ចំពោះកាស realme Buds Air Neo ត្រូវបានដាក់សម្ពោធលក់ក្នុងនាមជាកាសស្តាប់ឥតខ្សែថ្មីពិតប្រាកដរបស់ realme។ កាស Buds Air Neo នេះគឺជាកំណែជំនាន់ថ្មីនៃម៉ូដែល Buds Air ដែល realme សម្ពោធលក់កាលពីឆ្នាំមុន។ កាសថ្មីនេះបំពាក់ជាមួយអង្គបំពងសម្លេងធំជាងជំនាន់មុន ដែលមានទំហំ 13mm។ ហើយអ្នកក៏នឹងទទួលបាននូវបទពិសោធន៍លេងហ្គេមដ៏ជក់ចិត្ត ដោយកាសដែលមានភាពរហ័ស កម្រិតយឺតយ៉ាវរបស់វាអាចធ្លាក់ដល់ 119.2ms។ កាស realme Buds Air Neo ត្រូវបានផលិតឡើងក្នុងរចនាបថការពារទឹក ដែលមានវិញ្ញាបនបត្រស្តង់ដារ IPX4-។
ចំពោះនាឡិកាឆ្លាតវៃ realme ដែលមានមុខងារ SpO2 ត្រូវបានប្រកាសលក់ក្នុងតម្លៃ 69$, កាស Buds Air Neo ត្រូវបានប្រកាសលក់ក្នុងតម្លៃ 59$, ហើយដុំសាកថ្មចល័ត 18W flash charge powerbank មានតម្លៃ 22$ ទាំងនេះគឺជាឈុតទី ១ នៃផលិតផល AIoT សម្រាប់យុវវ័យ៕
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលមើលតាមតំណខាងក្រោម៖ http://suo.im/5FVCxi
ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ផេកផ្លូវការរបស់ realme ៖ https://bit.ly/3cZO4YE