ជនជាតិម៉ាឡេស៊ីជាង ៨០ នាក់បានប្រារព្វពិធីអបអរសាទរទិវាបុណ្យជាតិម៉ាឡេស៊ីខួបលើកទី ៦៣ នៅភោជនីយដ្ឋាន Me Mates ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៣១ ខែសីហា។ សមាជិកនៃក្រុម Crazy Darters ដែលភាគច្រើនជាជនជាតិម៉ាឡេស៊ី សិង្ហបុរី រួមនឹងកម្ពុជាបានរៀបចំ «ការប្រកួតប្រជែងគប់ព្រួញ» ដើម្បីប្រារព្ធពិធីនេះ។ កីឡាករជនជាតិម៉ាឡេស៊ីឈ្មោះ Raj Vijayan បានឈ្នះការប្រកួត និងបានទទួលពានរង្វាន់ Me Mates Challenge Trophy៕ រូបថត សហការី