សហគ្រិន និងជាមេចុងភៅដ៏ល្បីល្បាញលោក លូ ម៉េង ដែលជាស្ថាបនិកសណ្ឋាគារអល់ម៉ុន និងភោជនីយដ្ឋាន យ៉ី សាង បានប្រារព្ធខួបលើកទី ១២ ឆ្នាំនៃម៉ាកយីហោបដិសណ្ឋារកិច្ចរបស់លោកដោយមានរៀបចំពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមការងារ និងអ្នកសារព័ត៌មាន។ សណ្ឋាគារអល់ម៉ុន និងភោជនីយដ្ឋានចិន យ៉ីសាងដំបូងត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០០៨។ បច្ចុប្បន្នក្រុមហ៊ុនអល់ម៉ុន មានភោជនីយដ្ឋានចំនួន ៩ និងសណ្ឋាគារចំនួន ២។ ក្នុងនោះដើម្បីអបអរសាទរខួបលើកទី ១២ ឆ្នាំ ក្រុមហ៊ុនអល់ម៉ុនបានផ្តល់ជូនអាហារពេលរសៀល «ឌីមសាំ» ជាមួយនឹងតម្លៃពិសេស ដែលអាចញុំាឥតកំណត់ចំនួន ២ ខែពេញគឺខែសីហា និងកញ្ញា៕ រូបថត នាង សុភាព