សែលកាត និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាកាលពីថ្ងៃអង្គារបានប្រកាសចាប់ផ្តើមជ្រើសរើសកីឡាករសម្រាប់ពិធីប្រកួត Wild Card សម្រាប់ព្រឹត្តិការណ៍ប្រកួត Rules of Survival នាពេលខាងមុខ។ កីឡាករអាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះចូលរួមប្រកួតជាមួយនឹងកម្មវិធី PlayGame របស់ សែលកាត ចាប់ពីថ្ងៃប្រកាសនេះរហូតដល់ថ្ងៃទី ២០ ខែកក្កដា៕ រូបថត សហការី