ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា កាលពីដើមខែមិថុនាបានផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ដំបូងបង្អស់ជូនដល់ក្រុមគ្រួសារកម្ពុជាមួយដែលបានទិញគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍» កាលពីឆ្នាំ ២០១៣។ គម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍» គឺជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលរួមបញ្ចូលគ្នាទាំងការការពារ និងការសន្សំសម្រាប់ការសិក្សារបស់បុត្រធីតាក្នុងកម្រិតវិទ្យាល័យ ឬសាកលវិទ្យាល័យ។ នេះគឺជាការផ្ដល់អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា៕ រូបថត សហការី