គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធំជាងគេលំដាប់ទី ២ នៅក្នុងប្រទេសកម្ពុជាបានប្រកាសការកម្លាយខ្លួនដោយជោគជ័យទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារ ហត្ថា ម.ក ហើយការប្រកាសនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីធនាគារ ហត្ថា ប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការជាមួយនឹងការប្តេជ្ញាផ្តល់ជូននូវសេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន ដែលបានប្រារព្ធឡើងកាលពីថ្ងៃចន្ទសប្តាហ៍មុននៅសណ្ឋាគារឈានមុខមួយក្នុងរាជធានីភ្នំពេញ។ ធនាគារ ហត្ថា មានបទពិសោធជាង ២៦ ឆ្នាំក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងមានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ នៅទូទាំងប្រទេស៕ រូបថត សហការី